ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ចុះហត្ថលេខា នៃ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​សឹ​ង្ហ​បូ​រី មី​ឃែ​ល តាន ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មជ្ឈមណ្ឌល​សកម្មភាព​តំបន់​អាស៊ាន…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​សឹ​ង្ហ​បូ​រី មី​ឃែ​ល តាន ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មជ្ឈមណ្ឌល​សកម្មភាព​តំបន់​អាស៊ាន លោក លី បញ្ញា​រិ​ទ្ឋ នាយក​ប្រតិបត្តិ នៃ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន​| នៅ​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ចាប់តាំងពី​យើង​បាន​ប្រារព្ធ​ពី​ធី​បើក​សម្ភោ​ធ​ទីស្នាក់ការ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយទៀត​សម្រាប់​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន​ដែល​លោក​អគ្គរដ្ឋទូត មី​ឃែ​ល តាន និង​រូប​ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​រឿ​ប​ចំ និង​ការ​ផ្តល់​បុព្វសិទ្ធិ និង​អភ័យឯកសិទ្ធិ​ដល់​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា សូម​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដូច​ជា​សមាជិក​គណកម្មាធិការ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន ក្រសួង​ពាក់ព័ន្ធ​និង​ភ្នាក់ងារ​របស់​កម្ពុជា​ទាំងឡាយ បាន​បញ្ចប់​នូ​កិច្ចព្រមព្រៀង​ក្នុង​នាម​ជា​ប្រទេស​ប្រធាន ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សូម​កោតសរសើរ​ផង​ដែរ ដល់​កិច្ច​ប្រឹងប្រែង​របស់​លោក លី បញ្ញា​រិ​ទ្ធ នាយក​ប្រតិបត្តិ​របស់ ARMAC និង​បុគ្គលិក​ទាំងអស់ ចំពោះ​ការ​រៀបចំ​ដ៏​ល្អ និង​ការ​សម្រេច​បាន​នានា ចាប់តាំងពី​លោក​ទទួល​តួនាទី​នៅ​ខែតុលា ឆ្នាំ​២០១៧ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​រំឭក​សារ​ឡើង​វិញ​ដោយ​សង្ខេប​ពី​ប្រវត្តិ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន ។ កម្ពុជា​ជា​ប្រទេស​ចាត់​ទុក​ចូល​ក្នុង​ចំណោម​ប្រទេស​ល្អ​បំផុត ចំពោះ​ប្រតិបត្តិការ​ការ​បណ្តុះបណ្តាល ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ក្នុង​សកម្មភាព​កំចាត់​មីន និង​អាវុធ​មិន​ទាន់​ផ្ទុះ​នៃ​សង្គ្រាម ។ ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ច្រើន​ជាង​៤,០០០​នាក់​ចាប់តាំងពី​ឆ្នាំ​២០០៦ ដើម្បី​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ជា​ពិសេស​ក្នុង​វិស័យ​មនុស្សធម៌​ក្នុង​ការ​បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ។

ហេតុនេះ​ហើយ​បានជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តួចផ្តើម​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន​នេះ​ឡើង ក្នុងអំឡុងពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០១២ ។ លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ក្នុង​ជំហាន​ទៅ​មុខ កម្ពុជា​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​បន្ត​ជួយ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន ហើយ​ខ្ញុំ​មាន​ជំនឿ​ជាក់​យ៉ាង​មុតមាំ​ថា សមាជិក​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​ក៏​មាន​ជំហរ​ដូច​គ្នា​ដែរ ។ ធ្វើ​ដូច្នេះ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន អាច​អនុវត្ត​អាណត្តិ​របស់​ខ្លួន​ពេញលេញ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​គ្រាប់​មិន​ទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​គ្រោះថ្នាក់​គ្រាប់​មិន​ទាន់​ផ្ទុះ និង​កាក​សំណល់​មិន​ទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅ​ក្នុង​តំបន់​ដែល​ប្រជាជន​របស់​យើង​អាច​ទ​ទូល​បាន​ផលប្រយោជន៍ និង​រស់នៅ​ក្នុង​សន្តិភាព ស្ថិរភាព សន្តិសុខ និង​វិបុលភាព ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ទាប់​ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ខ្ញុំ​ពិតជា​មាន​សេចក្តី​សង្ឃឹមថា មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន នឹង​ដើរតួ​នាទី​កាន់តែ​សំខាន់​ថែម​ទៀត ក្នុង​ការ​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ផ្សេង​ទៀត ព្រមទាំង​ជាមួយ​ស្ថាប័ន​តំបន់ និង​អន្តរជាតិ រួម​មាន​សេវា​សកម្មភាព​មីន​របស់​អង្គការសហប្រជាជាតិ និង​មជ្ឈមណ្ឌល​បោសសម្អាត​មីន​អន្តរជាតិ​ទីក្រុង​ហ្សឺ​ណែវ ក្នុង​ការ​ត្រៀម​ធនធាន និង​ការ​អនុវត្ត​សកម្មភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​នៅ​ក្នុង​តំបន់​របស់​យើង​និង​ប្រទេស​ផ្សង​ៗ​ទៀត ។

ជា​ការ​ពិត កិច្ចព្រមព្រៀង​នេះ​ពិតជា​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ផ្លូវការ​កាន់​ច្រើន​ថែម​ទៀត​ដល់​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន ជា​ពិសេស​រវាង​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន និង​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ប្រតិបត្តិការ​ប្រកបដោយ​ប្រ​សិ​ទ្ឋិ​ភាព​ពេញលេញ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​មាន​កិច្ចការ​ជា​ច្រើន​ត្រូវ​តែ​សម្រេច​ឲ្យ​បាន ។ យើង​ត្រូវ​តែ​បញ្ជូន​សារ​នេះ​ដល់​ប្រជាជន​អាស៊ាន​ថា យើង​មានការ​យកចិត្ត​ទុក្ខ​ដាក់​យ៉ាង​ខ្លាំង​ដល់​សុខមាលភាព​ប្រជាជន​របស់​យើង ។ លោក​ទេស​រដ្ឋមន្ត្រី ៖ ចំពោះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ ជា​ពិសេស​ប្រទេស​ហ្វី​លី​ពី​ន​អតីត​ប្រធាន​អាណត្តិ​មុន ចំពោះ​ការ​គាំទ្រ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា លោក​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​សឹ​ង្ហ​បូ​រី តួនាទី​របស់​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន នឹង​ត្រូវ​បាន​ពង្រឹង​ថែម​ទៀត និង​អាច​ធានា​បាន​នូវ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​សំរាប់​ចេរភាព​រយៈពេល​វែង​របស់​ខ្លួន ។

លោក លី បញ្ញា​រិ​ទ្ធ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​បាន​ថ្លែង​ថា មជ្ឈមណ្ឌល​នេះ​មានការ​បង្កើត​នៅ​ឆ្នោ​២០១២​នៅ​ពេល​កម្ពុជា​ជា​ប្រធាន​អាស៊ាន ។ វា​មានកម្ម​វិធី​សំខាន់​ចំនួន​បី​គឺ ១.​ពន្យល់​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន ។ ២.​ជួយ​សម្របសម្រួល​ដល់​ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន និង​៣.​ជួយ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​ចាប់អារម្មណ៍​ពី​ផល​ប៉ះពាល់​ដោយសារ​មីន កាក​សំណល់​ជាតិ​ផ្ទុះ​បន្សល់​ពី​សង្គ្រាម ។

លោក​បាន​លើក​ឡើង​ថា នៅ​ក្នុង​តំបន់​អាស៊ាន​មាន​ប្រទេស​ចំនួន​៦ ដែល​នៅ​មាន​បញ្ហា​គ្រាប់​មីន​មាន កម្ពុជា ឡាវ ថៃ វៀតណាម ភូមា និង​ហ្វី​លី​ពី​ន ។ សម្រាប់​ប្រទេស​កម្ពុជា បាន​ទទួលផល​ប្រយោជន៍​នោះ​កម្ពុជា​ជា​ម្ចាស់ផ្ទះ ហើយ​ប្រទេស​អាស៊ាន​ទាំង​១០​យល់ព្រម​ក្នុង​ការ​បង្ក​មជ្ឈមណ្ឌល​នេះ ។ កម្ពុជា​មានបទពិសោធន៍​ផ្នែក​គ្រាប់​មីន និង​មានការ​បញ្ជូន​កម្លាំង​មួក​ខៀវ​ទៅ​ចូល​ជាមួយ UN រាប់​ពាន់​នាក់ ៕

កែសម្រួលដោយ