​ហាណូយប្រណាំងទូក​នាគ​លើក​ដំបូង​ទាក់ទាញ​អ្នកទេសចរ


ហាណូយ​ជា​រដ្ឋធានី​របស់​វៀតណាម​បាន​រៀបចំ​ការ​ប្រណាំងទូក​នាគ​ជា​លើក​ដំបូង​នៅ​ក្នុងអំឡុងពេល​ជា​ច្រើន​សតវត្ស​កន្លង​មក និង​ជា​ផ្នែក​មួយ​ដើម្បី​ទាក់ទាញ​ទេសចរ​នៅ​ក្នុង​ប្រទេស ។ ការ​ប្រណាំង​នោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

មហាជន​ច្រើន​កុះករ​ពី​គ្រប់​ទិស​ទី​នៅ​ក្នុង​ប្រទេស​វៀតណាម រួម​ទាំង​ភ្ញៀវ​ទេសចរ​បរទេស​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តាម​មាត់បឹង​អូ​តា​យ​គឺជា​បឹង​ដ៏​ធំ​បំផុត​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៨ ដើម្បី​ទស្សនាការ​ប្រណាំងទូក​នាគ ។ ទោះបីជា​វា​ជា​ទំនៀមទម្លាប់​នៅ​ក្នុងស្រុក​ដែល​និយម​រៀបចំ​ឡើង​នៅ​តាម​ទីក្រុង ធំ​ៗ​ជា​ច្រើន​កន្លែង​របស់​វៀតណាម​តាំងពី​យូរលង់​មក​ហើយ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ដែល​មាន​លក្ខណៈ​បែប​នេះ​នៅ​ក្នុង​រដ្ឋធានី​ហាណូយ​ចាត់​ទុក​ថា ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

លោក​សឿង ជឺ​ថេ​ង ប្រធាន​អាកាសចរណ៍​ជាតិ​វៀតណាម​ជា​អ្នក​ទ្រទ្រង់​លើ​ការ​រៀបចំ​ប្រណាំងទូក​នាគ​និយាយ​ថា ប្រសិនបើ​កម្មវិធី​នេះ​ទទួល​ការ​ឆ្លើយ​តប​ពី​គ្រប់​ភាគី​បាន​ល្អ ទៅ​អនាគត​អាច​មានការ​ពង្រីក​នៅ​តំបន់​មួយ​ចំនួន​ទៀត​ឱ្យ​រៀបចំ​ឡើង​នៅ​តាម​ក្រុង នីមួយ​ៗ​ដើម្បី​ទ្រទ្រង់​ដល់​ផ្នែក​ទេសចរណ៍​នៅ​ក្នុង​ភូមិភាគ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ