ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស ៖ មិន​មានការ​បិទ​ទីផ្សារ​ទំនិញ​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ប្រតិកម្ម​ចំពោះ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ដែល​បាន​លើក​ឡើង​ពី​ចំណាត់ការ​របស់​ខ្លួន​មក​លើ​ប្រទេស​កម្ពុជា ដោយ​ក្រសួងការបរទេស សម្ដែង​ការ​សោក​ស្តោ​យ ។ លោក​អ្នកនាំពាក្យ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​មជ្ឈមណ្ឌល​មីន​អាស៊ាន ក្រោយ​ពី​កិច្ច​ចុះហត្ថលេខា​រវាង​ប្រធាន​អាស៊ាន​ផ្នែក​មីន លោក មី​សែ​ល តាន់ និង​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ។

លោក​ថា «​ជា​គោលការណ៍ ការទូត​របស់​កម្ពុជា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ គោរព​ឯករាជ្យ និង​អធិបតេយ្យភាព មិន​ជ្រៀតជ្រែក​គ្នា​ទៅ​វិញ​ទៅ​មក​» ។ លោក​អ្នកនាំពាក្យ​បន្ត​ថា «​កម្ពុជា​នៅ​តែ​ខិតខំ​បន្ត​ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប លើ​មូលដ្ឋាន​នេះ​» ។ លោក​ថ្លែង​ថា «​សង្ឃឹមថា​សហភាព​អឺរ៉ុប ក៏​នឹង​ធ្វើ​ដូច​គ្នា​នេះ​ដែរ​»​។

នៅ​ពេល​សួរ​ថា តើ​កម្ពុជា​មានការ​ព្រួយបារម្ភ​ទេ ចំពោះ​ថា​អា​បិទ​ទីផ្សារ​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប? លោក ជុំ សុន្ទរី បាន​ថ្លែង​ថា «​ការ​ដែល​ថា សហភាព​អឺរ៉ុប​អាច​បិទ​ទីផ្សារ​ទំនិញ​ពី​កម្ពុជា ឬ​មានការ​ព្រួយបារម្ភ​ការ​បិទ​ទីផ្សារ​របស់​អឺរ៉ុប​សម្រាប់​ទំនិញ​ពី​កម្ពុជា ដូច​ជា​លឿន​ពេក​» ។ លោក​ថា «​ក្នុង​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​មិន​បាន​និយាយ​ដល់​ការ​បិទ​ទីផ្សារ​នាំ​ទំនិញ និង​ការ​បិទ​ទីផ្សារ​សម្រាប់​កម្ពុជា​ទេ​» ៕

កែសម្រួលដោយ