ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស ឆ្លើយ​តប​នឹង​ការ​ដុត​រូប​របស់ សម្តេច​តេ​ជោ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​នឹង​សំនួរ​អ្នកកាសែត «​ចំពោះ​ការ​ដុត​ទីងមោង​រូប សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រឆាំង​នឹង​វត្តមាន​របស់ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលី…

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​នឹង​សំនួរ​អ្នកកាសែត «​ចំពោះ​ការ​ដុត​ទីងមោង​រូប សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រឆាំង​នឹង​វត្តមាន​របស់ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ដែល សម្តេច​តេ​ជោ គ្រោង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ពេល​ខាង​មុន​នេះ ក្រសួងការបរទេស​យល់​យ៉ាងណា ឬ​តវ៉ា​ណា​ដែរ?​»
លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​លើក​ឡើង​ថា «​ចំពោះ​បញ្ហា​នេះ ក្រសួងការបរទេស​ចាត់​ទុក​ថា ជា​សកម្មភាព​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​កិត្តិយស និង​ភាព​ថ្លៃថ្នូ​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​កម្ពុជា ។ ក្រសួងការបរទេស​សូម​ថ្លោ​ល​ទោស​ចំពោះ​ករណី​នេះ ។ ពេល​នេះ​ក្រសួងការបរទេស​កំពុង​សម្របសម្រួល​តាម​ការទូត​នៅ​បណ្តា​ប្រទេស​ទាំងនោះ ។​»

លោក​ថា «​នៅ​ពេល​នេះ ក្រសួងការបរទេស​កំពុង​តែ​ចាត់វិធានការ​ធ្វើការ​សម្របសម្រួល​តាម​ផ្លូវ​ការទូត​ជាមួយ​ប្រទេស​អូស្ត្រាលី ដើម្បី​ធានា​ឲ្យ​មានការ​គោរព​ចំពោះ​កិត្តិយស និង​ភាព​ថ្លែ​ថ្នូ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ជា​ពិសេស​ពេល សម្តេច​តេ​ជោ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៅ​ខែមីនា នា​ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី​ខាង​មុខ​នេះ តាម​ការ​អញ្ជើញ​របស់​អូស្ត្រាលី ៕

កែសម្រួលដោយ