ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្គោះរង្គើ​ក្រោយ​ការ​ស្លា.ប់​របស់​កំពូល​តារា​សម្តែង​បូ​លី​វូ​ដ Sridevi Kapoor

6 ឆ្នាំ មុន

បើតាមប្រភពសារព័ត៌មាន CNN បានឱ្យដឹងថា ​តាម​ប្រភព​​របាយការណ៍​អ្នក​ស្លាប់​របស់​សមត្ថ​កិច្ច​​នៅ​ប្រទេស​ឌូ​បៃ​បាន​និយាយ​ថា តារា​សម្តែង Bollywood ស្រី​ឥណ្ឌា Sridevi Kapoor បាន​ស្លាប់​​ដោយសារ​លង់ទឹក…

បើតាមប្រភពសារព័ត៌មាន CNN បានឱ្យដឹងថា ​តាម​ប្រភព​​របាយការណ៍​អ្នក​ស្លាប់​របស់​សមត្ថ​កិច្ច​​នៅ​ប្រទេស​ឌូ​បៃ​បាន​និយាយ​ថា តារា​សម្តែង Bollywood ស្រី​ឥណ្ឌា Sridevi Kapoor បាន​ស្លាប់​​ដោយសារ​លង់ទឹក ។ តារាភាពយន្ត​វ័យ​៥៤​ឆ្នាំ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Sridevi បាន​លង់ទឹក​ស្លាប់​នៅ​ក្នុង​អាង​ងូតទឹក ក្នុង​សណ្ឋា​គារ​របស់​នាង ។

​ប្រភព​បាន​រាយការណ៍​បន្តថា នាង​បាន​ស្លាប់​នៅ​ថ្ងៃ​សៅរ៍ ខណៈ​ដែល​តារា​សម្តែង​រូប​នេះ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អា​រ៉ាប់​រួម​ដើម្បី​ចូលរួម​ពិធី​មង្គលការ​របស់​ក្មួយ​ប្រុស​របស់​នាង Mohit Marwah នៅ​ទីក្រុង​ឌូ​បៃ ។ ដំណឹង​មរណៈភាព​របស់ Sridevi នេះ​ដែរ​បាន​ធ្វើ​ឱ្យ​មានការ​ប្រតិកម្ម​ជា​ខ្លាំង​ជុំវិញ​ការ​បាត់បង់​កំពូល​តារា​សម្តែង​ម្នាក់​នេះ ។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ទីក្រុង​ឌូ​បៃ​បាន​និយាយ​ថា ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ត្រូវ​បាន​បញ្ចប់ ហើយ​មូលហេតុ​នៃ​ការ​ស្លាប់​ក៏​ត្រូវ​បាន​រក​ឃើញ បន្ទាប់​ពី​ការ​បញ្ចប់​នៃ​ការ​វិភាគ​ក្រោយ​​ស្លាប់​របស់​ប៉ូលិស​ឌូ​បៃ​បាន​និយាយ​ថា ការ​ស្លាប់​របស់​តារាភាពយន្ត​ឥណ្ឌា​ឈ្មោះ Sridevi បាន​កើតឡើង​ដោយសារ​តែ​លង់ទឹក នៅ​ក្នុង​អាង​ងូតទឹក ក្នុង​សណ្ឋាគារ​របស់​នាង បន្ទាប់​ពី​ការ​បាត់បង់​ស្មារតី ។

សព​តារា​រូប​នេះ​ទៀត​សោត​មានការ​ពន្យា​ពេល​ក្នុង​ការ​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ ។ វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បា​នប​ញ្ជូ​ល​ទៅ​ដល់​ផ្ទះ​របស់​តារា​រូប​នេះ​នៅ Mumbai កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ។ ហើយ​ក្រុម​អ្នកគាំទ្រ​ជា​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​បរិវេណ​ផ្ទះ​របស់​កំពូល​តារា​សម្តែង​រូប​នេះ​ដើម្បី​សម្តែង​ការ​គោរព និង​សោកស្តាយ​នៃ​ការ​បាត់បង់​កំពូល​តារា​សម្តែង​ស្រី Sridevi ។

ជុំវិញ​បញ្ហា​នេះ​ដែរ​ក៏​មាន​តារា​ជា​ច្រើន​បាន​បញ្ចេញ​ការ​សោកស្តាយ​ផង​ដែរ ជា​អាទ​មាន​ដូច​ជា​តារា​សម្តែង​នាង Priyanka Chopra បាន​បង្ហោះ​នៅ​លើ​បណ្តាញ Twitter ថា «​ខ្ញុំ​គ្មាន​ពាក្យសុំ​ទេ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំងអស់​ដែល​ចូល​ចិត្ត #Sridevi RIP» ។ ហើយ​តារាស្រី​ឈ្មោះ Madhuri Dixit ក៏​បាន​និយាយ​ថា «​ពិភពលោក​បាន​បាត់បង់​បុគ្គល​ដែល​មាន​ទេព​កោសល្យ​ដែល​បាន​បន្សល់​ទុក​កេរ្តិ៍​ដំណែល​ដ៏​ធំ​នៅ​ក្នុង​ខ្សែភាពយន្ត​» និង​មាន​តារា​ជា​ច្រើន​ទៀត​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​របស់​កំពូល​តារា​សម្តែង​ស្រី Sridevi ផងដែរ ៕