ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​.​ក​ហើយ Neymar មិន​អាច​លេង​តទល់​ជាមួយ Real Madrid បាន​ទេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់ PSG នឹង​មិន​មក​ជួយ​ក្រុម​ទាន់​ពេលវេលា​ទេ​ក្នុង​ជំនួប​ជើង​ទី​ពីរ​ជាមួយនឹង​ក្លិប​អធិរាជ​ស Real Madrid ។ ក្លិប​អ្នកមាន​បារាំង…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់ PSG នឹង​មិន​មក​ជួយ​ក្រុម​ទាន់​ពេលវេលា​ទេ​ក្នុង​ជំនួប​ជើង​ទី​ពីរ​ជាមួយនឹង​ក្លិប​អធិរាជ​ស Real Madrid ។

ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​ប្រកាស​ជា​ផ្លូវការ​ថា Neymar បាន​រង​របួស​ថ្លោះ​កជើង និង​បាក់ឆ្អឹង​បាតជើង​មួយ​កន្លែង​ក្នុង​ការ​ប្រកួត​ជាមួយនឹង Marseille កាលពី​ពេល​កន្លង​មកនេះ ។ ការ​ប្រកាស​បែប​នេះ​មាន​ន័យ​ថា កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​មួយ​រូប​នេះ​អាច​នឹង​មិន​បាន​ចូល​ប្រកួត​ជើង​ទី​ពីរ​ក្នុង​ក្រប​ខណ្ឌ Champions League ជាមួយ Real Madrid នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ទេ ។ នេះ​ដោយសារ​តែ​របួស​ប្រភេទ​នេះ​ជា​ទូទៅ​ត្រូវ​សម្រាក​ព្យាបាល​មួយ​ខែ​ទម្រាំ​ជា ។

អ្វី​ដែល​កាន់តែ​ជា​កង្វល់​សម្រាប់ PSG នោះ​គឺ​គេ​អាច​នឹង​បាត់បង់​កីឡាករ​ម្នាក់​ទៀត​ក្នុង​ការ​ប្រកួត​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ព្រោះ Marquinhos ពេល​នេះ​កំពុង​តែ​មាន​បញ្ហា​ភ្លៅ​ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា អាច​នឹង​មិន​អាច​ប្រកួត​ដូច Neymar ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ