ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​យុវជន​កម្ពុជា​ដាក់​បេក្ខជន​ឈរឈ្មោះ​ប្រកួតប្រជែង​​តែ​១៦​ខេត្ត​រាជធានី​តែ​ប៉ុណ្ណោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​យុវជន​កម្ពុជា ដែល​ជា​គណបក្ស​មួយ​ចំនួន​ចំណោម​គណបក្ស​ពីរ​ផ្សេង​ទៀត​ក្នុង​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ បាន​សម្រេច​ដាក់​បេក្ខជន​ឈរឈ្មោះ​ប្រកួតប្រជែង​សន្លឹក​តែ​១៦​រាជធានី ខេត្ត​តែ​ប៉ុណ្ណោះ ។ ការ​ប្រកាស​នេះ​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប នឹង​ទទួល​ចុះ​ឈ្មោះ​បេ​ក្ខ​ឈរ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែមេសា…

រាជធានី​ភ្នំពេញ ៖ គណបក្ស​យុវជន​កម្ពុជា ដែល​ជា​គណបក្ស​មួយ​ចំនួន​ចំណោម​គណបក្ស​ពីរ​ផ្សេង​ទៀត​ក្នុង​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ បាន​សម្រេច​ដាក់​បេក្ខជន​ឈរឈ្មោះ​ប្រកួតប្រជែង​សន្លឹក​តែ​១៦​រាជធានី ខេត្ត​តែ​ប៉ុណ្ណោះ ។

ការ​ប្រកាស​នេះ​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប នឹង​ទទួល​ចុះ​ឈ្មោះ​បេ​ក្ខ​ឈរ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែមេសា ឆ្នាំ​២០១៨ ខាង​មុ​នេះ ។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នេះ​ថា គណបក្ស​របស់​លោក​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ តែ​រាជធានី​ខេត្ត ចំនួន​១៦​ប៉ុណ្ណោះ ។

ការ​បេក្ខជន​មិន​គ្រប់​ចំនួន​រាជធានី​ត្រូវ​បាន លោក ពេជ្រ ស្រស់ បញ្ជាក់​ថា ដើម្បី​បំពេញ​ឆន្ទៈ​របស់​រាស្ត្រ​ខ្មែរ ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ស្រលាញ់ គណបក្ស​យុវជន​កម្ពុជា បាន​សម្រេច​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះ ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នៅ​តាម​បណ្តា​
​ខេត្ត​មួយ​ចំនួន​ដូច​ជា ១.​រាជធានី​ភ្នំពេញ ២.​ខេត្តកណ្តាល ៣.​ខេត្តកំពង់ចាម ៤.​ខេត្ត​ត្បូងឃ្មុំ ៥.​ខេត្តកំពង់ធំ ៦.​ខេត្តសៀមរាប ៧.​ខេត្តបន្ទាយមានជ័យ ៨.​ខេត្តបាត់ដំបង ៩.​ខេត្តពោធិ៍សាត់ ១០.​ខេត្តកំពង់ឆ្នាំង ១១.​ខេត្តកំពង់ស្ពឺ ១២.​ខេត្តតាកែវ ១៣.​ខេត្តកំពត ១៤.​ខេត្តព្រៃវែង ១៥.​ខេត្តស្វាយរៀង ១៦.​ខេត្តក្រចេះ ។

លោក​បញ្ជាក់​ថា ដូច្នេះ សូម​បងប្អូន​ជនរួមជាតិ​ខ្មែរ​ចូលរួម​បោះ​ឆ្នោត​ជូន​គណបក្ស​យុ វ​ជន​កម្ពុជា ដើម្បី​សង្គ្រោះ​ខ្លួនឯង ។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះ​ឆ្នោត ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) នឹង​បើក​ការ​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៦ រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ខាង​មុខ​តទៅ​នៅ​ទីស្នាក់ការ គ​.​ជ​.​ប ផ្ទាល់ ។

លោក ទេព នី​ថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា តាម ប្រតិទិន​របស់ គ​.​ជ​.​ប ការ​ចុះបញ្ជី​ឈ្មោះ​បេក្ខជន នៃ​ការ​បោះ​ឆ្នោត​តំ​ណា ង​រាស្ត្រ​នីតិកាល​ទី​៦ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ដែល​ការ​ចុះ​ឈ្មោះ​ធ្វើ​នៅ គ​.​ជ​.​ប ដោ យ​មាន​រយៈពេល​១៥​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ