ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ទើប​ការបាន៣ថ្ងៃ​ក៏​ស្លា.ប់ ​«អត់សល់លុយចំណងដៃ​សម្រាប់​រកស៊ី»

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ នារី​​ម្នាក់ទើបតែ​រៀប​ការ​បាន​បី​ថ្ងៃប៉ុណ្ណោះ ​ក៏​សម្រេចចិត្ត​ចងក​.​សម្លាប់​ខ្លួន និង​ខ្សែភ្លើង​ជាប់​ទៅ​នឹង​បង្អួច​ផ្ទះ​បន្ទប់​ខាងលើ ស្លាប់​ចោល​ប្តីថ្មីថ្មោង  ខណៈ​គេ​ដឹងថា ជារឿង​​​ការរួច​គ្មាន​សល់​លុយ​​រក​ស៊ី​ហ្នឹង​គេ ដែលហេតុការណ៍នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​​ពេញ​ភូមិ​ កាលពី​​ថ្ងៃ​ទី​២៦​…

ខេត្តសៀមរាប​ ៖​ នារី​​ម្នាក់ទើបតែ​រៀប​ការ​បាន​បី​ថ្ងៃប៉ុណ្ណោះ ​ក៏​សម្រេចចិត្ត​ចងក​.​សម្លាប់​ខ្លួន និង​ខ្សែភ្លើង​ជាប់​ទៅ​នឹង​បង្អួច​ផ្ទះ​បន្ទប់​ខាងលើ ស្លាប់​ចោល​ប្តីថ្មីថ្មោង  ខណៈ​គេ​ដឹងថា ជារឿង​​​ការរួច​គ្មាន​សល់​លុយ​​រក​ស៊ី​ហ្នឹង​គេ ដែលហេតុការណ៍នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​​ពេញ​ភូមិ​ កាលពី​​ថ្ងៃ​ទី​២៦​ កុម្ភៈ ​ស្ថិត​ក្នុង​បន្ទប់​ដេក​លើ​ផ្ទះ​របស់​ខ្លួន ក្នុងភូមិ​ថ្នល់​ចែក ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ​។

នារី​​រង​គ្រោះខាងលើ ឈ្មោះ ចាន់ ស្រី​ទី​ន ​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ ។ ចំណែក​ប្តីឈ្មោះ ខុ​ម
វ៉ា​ន់​ថុ​ន អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ក្រាំង​ខ្ជាយ ឃុំ​សំរោង ស្រុក​សូទ្រនិគម អ្នក​ទាំង​ពីរ​នាក់​ស្រលាញ់​គ្នា​ជាង​២​ឆ្នាំ​​ហើយ មិន​ដែល​មានរឿង​ឈ្លោះ​ទាស់ទែង​គ្នា​ទេ រហូត​ដល់​ថ្ងៃ​រៀប​​តាម​ប្រពៃណី​ នៅ​ថ្ងៃ​ទី​២៣​និង​២៤ ​ កុម្ភៈ​ ឆ្នាំ​២០១៨ ​នេះ ។

លោក​វ​រេស​នី​យ៍​ត្រី ហេង សំណាង អ​ធិ​រ​រង​ទទួល​ផ្នែក​បទល្មើស​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ឱ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​ នារី​រង​គ្រោះ​បាន​ដើររ​អូរទាំតែ​ម្នាក់ឯង​​ថា ការ​ហើយ​អត់​សល់​ប្រាក់​​ចំណងដៃ ​សំរាប់​រកស៊ីនឹង​គេសោះ ។ ​លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៦ ជន​រង​គ្រោះ​ក្រោក​ពី​ដេកបាន​ដើរ​ធ្វើ​ការងារ​ផ្ទះ​ជា​ធ​ម្ន​តា មិន​បានរ​អូរទាំ​អ្វី​ទៀត ​រហូត​ដល់​វេលា​ម៉ោង​០៨​​ព្រឹក​ ​​បាន​ឡើង​ទៅ​លើ​ផ្ទះ​ ។​

ចំ​ណែ ក​ឪពុក​​ម្តាយ និងប្តី​អង្គុយ​លេង​នៅ​ក្រោមផ្ទះ ​ដល់​ម៉ោង​០៩ព្រឹកថ្ងៃដដែល ប្តី​​បាន​យក​រឹ​ម៉ក​ម៉ូតូ​ទៅ​ឱ្យ​គេ​នៅ​ភូមិ​ក្រាំង​ខ្ជាយ ឃុំ​សំរោង ស្រុក​សូទ្រនិគម​បាត់​ទៅ​ ។​ ​នៅ​ម៉ោង០​៩ ​និង​៣០​នាទី ឪពុកម្តាយនារី​​រង​គ្រោះ បាន​ស្រែក​ហៅ​នារី​​រង​គ្រោះ ​ឱ្យ​ចុះ​មក​ដាំបាយ ។ ខណៈ​ពេល​នោះ ឪពុកម្តាយមិនឮ​កូន​ឆ្លើយ​ ក៏​ឡើង​មក​ហៅ​នៅ​លើ​ផ្ទះ​​ច្រាន​ទ្វា​បន្ទប់​បើក​មិន​បាន​ ព្រោះ​ជាប់​សោ​ខាងក្នុង ។ ពេល​នោះ​​ពួកគាត់​បាន​​ចុះ​ទៅ​យក​ដែក​ស្បែង​មក​គាស់​បន្ទប់​ ស្រាប់តែ​ឃើញកូនស្រីចង.ក​ ​ស្លាប់​បាត់​ទៅ​ហើយ ។

អត្ថបទសរសេរ ដោយ