ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណាមិនខ្លាចលោកព្រះ! ឃើញកាន់កាំបិត ពាក់មួកការពារ និង​ពាក់អាវ​ភ្លៀង

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នា​​ព្រឹក​ថ្ងៃ​ទី​២៧​ កុម្ភៈ ​នេះ មហាជន​​មានការ​ផ្អើល​​​ឆោ​ឡោ​ និងភ័​យ​​​ខ្លាចគ្រប់គ្នា​ ក្នុង​នោះ​​មាន​ទាំង​សិស្ស​ផង​ដែរ ក្រោយ​​ពី​​ឃើញ​បុរស​​ដែល​​​គេ​ស្គាល់​ថា…

ខេត្តព្រះសីហនុ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នា​​ព្រឹក​ថ្ងៃ​ទី​២៧​ កុម្ភៈ ​នេះ មហាជន​​មានការ​ផ្អើល​​​ឆោ​ឡោ​ និងភ័​យ​​​ខ្លាចគ្រប់គ្នា​ ក្នុង​នោះ​​មាន​ទាំង​សិស្ស​ផង​ដែរ ក្រោយ​​ពី​​ឃើញ​បុរស​​ដែល​​​គេ​ស្គាល់​ថា ជា​ជាង​ម៉ូតូ​​ ហើយ​ត្រូវ​​គេ​អះអាង​​ថា​ ជា​​មនុស្ស​បែក​ថ្នាំ​បាន​កាន់​កាំបិត​​នៅ​នឹង​​ដៃ និង​​ពាក់​មួក​​កា​ពារ ពាក់អាវ​ភ្លៀង និង​មាន​ស្ពាយ​កាបូបដើរ​ឆ្លេឆ្លានៅ​​ទី​សាធារណៈ ​ស្ថិត​​លើ​​ច​ញ្ចើ​ម​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​​ជិត​វិទ្យា​ល័យ​ ហ៊ុន ​សែន ​វាល​រេញ ​​ក្នុងភូមិ​វាល​មាស ឃុំ​វាល​រេញ​ ស្រុក​ព្រៃ​នប់ ។

សេចក្តីរាយការណ៍បន្តថា បុរសខាងលើ មិនត្រូវ​បានស្គាល់​ឈ្មោះនោះទេ ប៉ុន្តែ​​​យ៉ាងណា​ បុរស​នោះ​​ត្រូវ​បាន​កំលាំង​នគរ​បាល​អធិការដ្ឋាន ​សហការជាមួយ​​កំលាំង​ប៉ុ​ស្តិ៍​​ចាប់​​​ទាំង​​លំបាកព្រោះ​ជននោះមានកម្លាំងខ្លាំង​ក្លា​​ ហើយ​ទី​បំផុត​ កម្លាំងយើង​នៅតែ​ឃាត់ខ្លួនបាន ​នាំ​ទៅ​កាន់​អធិការ​ភ្លាម​ៗ ។

អត្ថបទសរសេរ ដោយ