ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ស្កុប​ពី​បុក​ឌ្រី​ម​សន្ដ​ប់​ស្ដូក ដឹងខ្លួន​មក​វិញ​ក្លាយជា​ឆា​លី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ដ៏​ចំលែក​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម​បាន​បុក​ជាមួយនឹង​ម៉ូតូ​ស្កុប​ពី បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​សន្លប់​ស្តូកស្តឹង លុះដល់​ពេល​ដឹងខ្លួន​វិញ​ស្រាប់តែ​ឃើញ​នៅ​សល់​តែ​ម៉ូតូ​ម៉ាក​ឆា​លី​មួយ​គ្រឿង ដែរ​មិនមែន​ជា​របស់​ជន​រង​គ្រោះ​ទៅ​វិញ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ដ៏​ចំលែក​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម​បាន​បុក​ជាមួយនឹង​ម៉ូតូ​ស្កុប​ពី បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​សន្លប់​ស្តូកស្តឹង លុះដល់​ពេល​ដឹងខ្លួន​វិញ​ស្រាប់តែ​ឃើញ​នៅ​សល់​តែ​ម៉ូតូ​ម៉ាក​ឆា​លី​មួយ​គ្រឿង ដែរ​មិនមែន​ជា​របស់​ជន​រង​គ្រោះ​ទៅ​វិញ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ជិត​នឹង​ស្ថានីយ​បូ​ប​ទឹក​ស្អុយ​បឹង​ទំពុន ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​ប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ដឹង​ថា មាន​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​ជិះ​បុក​គ្នា​ពេញទំហឹង ដោយ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស្កុប​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ​ដូច​គ្នា ម៉ូតូ​ទាំង​ពី​គ្រឿង​នេះ​ធ្វើ​ដំណើរ​ពី​ទិស​ដៅ​ពី​ណា​ទៅ​ទិស​ដៅ​ណា​នោះ​ដែរ នៅ​ពេល​ដែល​គ្រោះថ្នាក់ ស្រាប់តែ​ឃើញ​បុរស​ម្នាក់​សន្លប់​ស្តូកស្តឹង​នៅ​ផ្លូវ​ហើយ​ឃើញ​បុរស​២​នាក់​ទៀត​បាន​លើក​ម៉ូតូ​ដែល​បង្ក​គ្រោះថ្នាក់​ទាំង​ពីរ​គ្រឿង​ជិះ​ចេញ​ទៅ​បាត់​អស់​ទៅ ដោយ​បន្សល់​ទុក​បុរស​ម្នាក់​សន្លប់​ស្តូកស្ដឹង ក៏​បាន​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ដឹក ជន​រង​គ្រោះ​យក​ទៅ​សង​គ្រោះ​តែ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់ បុរស​ជា​ជន​រង​គ្រោះ​រូប​នោះ​បានដឹង​ខ្លួន​វិញ ហើយ​មាន​អាការ​ស្រវឹង​វង្វេងវង្វាន់ ពេល​នោះ​ដែរ បាន​ដើរ​ឡើង​ទៅ​ជិះ​ម៉ូតូ​ឆា​លី ពណ៌​ខៀវ​មួយ​គ្រឿង ដែល​ទុក​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត តែ​ពេល​នោះ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រាប់​គាត់​ថា ម៉ូតូ​ឆា​លី​នេះ​មិនមែន​ជា​របស់​គាត់​នោះ​ទេ ហើយ​ម៉ូតូ​របស់​គាត់​ត្រូវ​បាន​គេ​លើ​ជិះ​យក​ទៅ​បាត់​ហើយ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​សួរនាំ​ទៅ​បុរស​រង​គ្រោះ​រូប​នោះ បែរជា​បុរស​រូប​នោះ​ស្រវឹង​វង្វេងវង្វាន់​និយាយ​លែង​ដឹង​អ្វី​ទាំងអស់ ហើយ​បាន​និ​យា​យា​ថា ម៉ូតូ​ឆា​លី​នេះ​ជា​របស់​ខ្លួន តែ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រកែក​ថា មិនមែន​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ជន​រង​គ្រោះ​ស្រវឹង​ខ្លាំង​ពេក និយាយ​លែង​ដឹងខ្លួន​ខុស​ត្រូវ ក៏​សមត្ថកិច្ច​បាន​សម្រេចចិត្ត​នាំ​ជន​រង​គ្រោះ និង​ម៉ូតូ​ឆា​លី​មួយ​គ្រឿង យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគ​បាល​បឹង​ទំពន់​២ និង​ចាំ​ឲ្យ​ជន​រង​គ្រោះ​ស្វាង​ស្រវឹង​ទើប​ដឹង​សួរ​រក​ខុស​ត្រូវ​ឃើញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ