ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះ​ស្រាយ​5ចំ​ណុច​ផ្តល់​សម្រាប់​អ្នក​មាន​បញ្ហា​ដេក​មិន​លក់​

11 ឆ្នាំ មុន

ការ​ដេក​មិន​លក់​ ឬ​ដេក​​លក់​មិន​ស្កប់​គឺ​ជា​បញ្ហា​មួយ​ដែលកើត​លើ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ ជា​ពិ​សេស​មនុស្ស​មាន​វ័យ​កណ្តាល​ឡើង​ទៅ ។ បើ​ទោះ​បី​ វា​មិន​មែន​ជា​ជំ​ងឺ​ដែល​អាច​គម្រាម​កំ​ហែង​ដល់​ជី​វិត​ក្តី​ ប៉ុន្តែ​ការ​ដេក​មិន​លក់​ ឬ​ទទួល​ទាន​ដំ​ណេក​មិន​គ្រប់​គ្រាន់​ពិត​ជា​ប៉ះ​ពាល់​​ខាន​ពុំ​បាន​ទៅ​លើ​មុខ​ងារ​យល់​ដឹង​ និង​មុខ​ងារ​ចង​ចាំ​របស់​ខួរ​ក្បាល ។ បើ​ជា​អ្នក​សិក្សា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​គិត​

ការ​ដេក​មិន​លក់​ ឬ​ដេក​​លក់​មិន​ស្កប់​គឺ​ជា​បញ្ហា​មួយ​ដែលកើត​លើ​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ ជា​ពិ​សេស​មនុស្ស​មាន​វ័យ​កណ្តាល​ឡើង​ទៅ ។ បើ​ទោះ​បី​ វា​មិន​មែន​ជា​ជំ​ងឺ​ដែល​អាច​គម្រាម​កំ​ហែង​ដល់​ជី​វិត​ក្តី​ ប៉ុន្តែ​ការ​ដេក​មិន​លក់​ ឬ​ទទួល​ទាន​ដំ​ណេក​មិន​គ្រប់​គ្រាន់​ពិត​ជា​ប៉ះ​ពាល់​​ខាន​ពុំ​បាន​ទៅ​លើ​មុខ​ងារ​យល់​ដឹង​ និង​មុខ​ងារ​ចង​ចាំ​របស់​ខួរ​ក្បាល ។ បើ​ជា​អ្នក​សិក្សា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​គិត​ខណៈ​អ្នក​ធ្វើ​ការ​ងារ​នឹង​នាំ​ឱ្យ​មាន​កំ​ហុស​ដោយ​មិន​ដឹង​ខ្លួន ។ ធ្ងន់​​ជាង​នេះ​ បញ្ហា​ដំ​ណេក​អាច​​​នឹង​នាំ​ឱ្យ​យើង​ប្រ​ឈម​ការ​ឡើង​ឈាម ឡើង​ទម្ងន់ មាន​បញ្ហា​បេះ​ដូង… ។ ​មាន​ដំ​ណោះ​ស្រាយ​៥​ចំណុច​របស់​ក្រុម​ជំ​នាញ​ដែល​យើង​សូម​បង្ហាញ​ជូន​លោក​អ្នក​សាក​ល្បង៖

១- ត្រូវ​ជៀស​វាង​មើល​ទូរទស្សន៍​មុន​ពេល​ចូល​ដេក​ ឬ​មើល​ទូរទស្ស​ន៍​ពេល​ចូល​ដេក​ ៖
​កន្លែង​ដេក​គួរតែ​រៀប​ចំ​សម្រាប់​តែ​រឿង​២​ប៉ុណ្ណោះ ទី​១សម្រាប់​ដេក​ និង​ទី​២​សម្រាប់​ការ​រួម​​មេត្រី​រវាង​បុរស​និង​ស្ត្រី ។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​ច្រើន​ជួប​បញ្ហា​ដេក​មិន​លក់​ក៏​ព្រោះគេមើល​ទូរទស្សន៍​ក្នុង​បន្ទប់​ដេក ​ឬ​ក៏​ប្រើ​ទូរ​ទស្សន៍​ជា​ថ្នាំ​ឱ្យ​ខ្លួន​ឆាប់​ដេកលក់ ។

២-​សូម​ផ្លាស់​ប្តូរ​ខ្នើយ​ ឬ​ពូក ៖
វា​ពិត​ជា​គួ​រឱ្យ​ខ្លាច និង​មិន​ហា៊ន​គិត​ដល់​ដែល​​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ខ្នើយ​និង​ពូក​តែ​មួយ​រាប់​ឆ្នាំ ។ តើ​ពូក​នោះ​ពិត​ជា​ផ្តល់​ឱ្យ​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​មែន​ទេ? តើ​អ្នក​ធ្លាប់​ភ្ញាក់​ពី​ដំណេក​ហើយ​ចុក​ខ្នង​ដែរ​ឬ​ទេ ? តើ​អ្នក​ទទួល​​ទាន​ដំ​ណេក​បាន​ស្កប់​ស្កល់​ ឬ​យ៉ាង​ណា​ពេល​ដែល​ផ្លាស់​ប្តូរ​កន្លែង​ដេក ? ទាំង​អស់​នេះ​ជា​​សំណួរ​ដែល​អ្នក​សួរ​ខ្លួន​ឯង​​ ថា​តើ​ពូក​-ខ្នើយ​ប្រើ​អស់​ជាច្រើន​ឆ្នាំ​របស់​អ្នក​ជា​អ្នក​បំ​ផ្លាញ​ដំ​ណេក​មែន​ទេ ។ ចូ​រ​ចាំ​ថា បរិ​ស្ថាន​គ្រែដេក​គឺ​ជាជំនួយ​មួយ​ក្នុង​ការ​ទទួល​ទាន​ដំ​ណេក​បាន​ស្កប់​ស្កល់ ។

៣- ជៀស​វាង​ទទួល​ទាន​សារ​ធាតុ​កា​ហ្វេអុីន​ពេល​ល្ងាច ៖
តើ​អ្នក​មាន​ដឹង​ទេថា សូម្បី​ចំ​នួន​សារ​ធាតុ​កា​ហ្វេ​អុីន​ដ៏​តិច​តួច​ដែល​អ្នក​ទទួល​ទាន​១០-១២​ម៉ោង​​មុន​ពេល​ចូល​ដេក​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ទទួល​ទាន​ដំ​ណេក​របស់​អ្នក​ដែរ ។ ដូច្នេះ​សូម​សាក​ល្បង​​កុំ​ផឹក​តែ កា​ហ្វេ​ សូ​ដា​ឬទទួល​ទាន​សូ​កូ​ឡា​ដើម្បី​ពិ​សោធន៍​ថា​តើ​ បញ្ហា​​ដំ​ណេក​របស់​អ្នក​បាន​ល្អ​ប្រ​សើរ​ដែរឬ​ទេ ។

៤- ស្តាប់​តន្ត្រី​បន្ធូរ​អា​រម្មណ៍​ ៖
 ការ​​បង្កើត​ទម្លាប់​បន្ធូរ​អា​រម្មណ៍​ពេល​ចូល​ដេក​តួយ៉ាង​ដូចជា​ការ​ស្តាប់​តន្ត្រី​គួប​ផ្សំ​នឹងការ​ប្រើ​អំ​ពូល​ភ្លើង​ស្រ​ទំ​អាច​ជា​រឿង​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​​ផ្តល់​ជា​សញ្ញា​ដល់​រាង​កាយ​របស់​ខ្លួន​ថា​«ដល់​ពេល​ចូល​ដេក​ហើយ» ។

៥- ចូរ​សាក​ល្បង​ប្រើ​បច្ចេក​ទេស​ចិត្ត-រាង​កាយ ៖
បន្ទាប់ពី​បាន​បញ្ចប់​ថ្ងៃ​ដ៏​រីក​រាយ ខួរ​ក្បាល​និង​រាង​កាយ​របស់​អ្នក​ត្រូវ​ការ​សម្រាក​​មុន​ពេល​ដំ​ណេក​អាច​កើត​មាន​​ ។ បង្កើត​សកម្ម​ភាព​ជា​ទម្លាប់​មុន​ពេល​ចូល​ដេក​ដូចជា ងូតទឹក ភាវនា​ចិត្ត ឬ​ក៏​ហាត់​យោគៈ​ ។ សូម​ព្យាយាម​ធ្វើ​សកម្ម​ភាព​ដដែល​ៗ​ទាំង​នេះ​នៅ​កន្លែង​តែ​មួយ​ ពេល​តែ​មួយ​រៀង​រាល់​យប់ ។ ការ​ធ្វើ​ដដែល​ៗនឹង​បង្ហាញ​ដល់​ចិត្ត​ និង​រាង​កាយ​របស់​អ្នក​ឱ្យ​ដឹង​ថា​ ដល់​ពេល​សម្រាក​ និង​ចូល​ដេក ៕