ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​មើល​លក្ខណៈ​អស្ចារ្យ​ពី Galaxy S9& S9+ សម្ពោធ​យប់មិញ​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ត្រកូល GalaxyS9|S9+ ដែល​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​យប់មិញ​នេះ ដែល​ក្រុមហ៊ុន​សាម​សុង បាន​កែប្រែ​ជំនាន់​ទី​៩ មួយ​នេះ​ឲ្យ​រឹតតែ​មាន​ភាព​ខ្លាំង​ជាង​មុន​ទៅ​លើ​រូបភាព វី​ដេ​អូ AR…

រាជធានី​ភ្នំពេញ ៖ ត្រកូល GalaxyS9|S9+ ដែល​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​យប់មិញ​នេះ ដែល​ក្រុមហ៊ុន​សាម​សុង បាន​កែប្រែ​ជំនាន់​ទី​៩ មួយ​នេះ​ឲ្យ​រឹតតែ​មាន​ភាព​ខ្លាំង​ជាង​មុន​ទៅ​លើ​រូបភាព វី​ដេ​អូ AR Emoji ដែល​ធ្វើ​ឲ្យ GalaxyS9|S9+ មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ទៅ​លើ កាមេរ៉ា​។

សាម​សុង​បាន​កែ​លំអ​ថ្មី​ឲ្យ​ប្រសើរ​ឡើង ទៅ​លើ​កម្រិត​អាប់​ភិ​ច​ធឺ នៃ​កាមេរ៉ា​ភ្លោះ ដែល​អាច​ចាប់​រូបភាព​បាន​ឥត​ខ្ចោះ​ក្នុង​ទី​ងងឹត​, សមត្ថភាព​ក្នុង​ការ​ថត​យក​វី​ដេ​អូ យឺត (Super Slo-mo) ដ៏​អស្ចារ្យ និង AR Emoji ដែល​ចំណុច​ទាំង​អស់នោះ​ហើយ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ GalaxyS9|S9+ អាច​ទទួល​បាន​រូបភាព​នៃ​គ្រប់​សកម្មភាព​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​សាម​សុង​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ចំពោះ Speaker គឺ​មក​ភ្ជាប់​ជាមួយ AKG ដែល​មាន​កម្រិត​លឺ​ច្បាស់​ជាង​40% បើ​ប្រៀបធៀប​នឹង Galaxy ជំនាន់​មុន​ៗ ដែល​បំពាក់​បច្ចេកវិទ្យា​របស់ Dolby Atmos,​ដែល​ធ្វើ​ឲ្យ​សម្លេង​លឺ​ច្បាស់ គ្រប់​ជ្រុង ៣៦០ ដឺ​ក្រេ​។ មានកម្ម​វិធី ស្កេ​ន​មុខ​, ស្កេ​ន​ប្រ​ស្រី​ភ្នែក​, ស្កេ​ន​ម្រាមដៃ និង intelligent Scan (​កម្មវិធី​ច្របាច់​បញ្ចូល​គ្នា​រវាង Iris scanner & Face recognition)។

លក្ខណៈសម្បត្តិ របស់ GalaxyS9|S9+ ដែល​ប្រកាស​សម្ពោធ​យប់មិញ​សម្រាប់ GalaxyS9 មាន ៖
-​ ​Dimension: 147.7 x 68.7 x 8.5 mm, ទំងន់ 163g
-​ ​Display: Infinity Display, 5.8” Curved Super AMOLED, Quad HD+, (2960x 1440)18.5:9 | 570ppi

-​ ​កាមេរ៉ា ៖
o  ​កាមេរ៉ា​មុខ​ ៖ 8MP AF (F1.7)
o​ ​កាមេរ៉ា​ក្រោយ ​៖ Super Speed Dual Pixel 12MP AF sensor with OIS (F1.5/F2.4)

-​ ​មេ​ម៉ូ​រី ៖ 128GB អាច​បន្ថែម​មេ​ម៉ូ​រី​បាន​រហូត​ដល់ 400GB (​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​)

-​ ​ទំហំ​ថ្ម ៖ 3,000 mAh
-​ ​OS : Android 8.0
-​ ​IP code : IP168

GalaxyS9 Plus ៖
-​ ​Dimension : 158.1 x 73.8 x 8.5 mm, ទំងន់ 189g
-​ ​Display : Infinity Display, 6.2” Curved Super AMOLED, Quad HD+, (2960x 1440)18.5:9 | 529ppi

o​ ​កាមេរ៉ា ៖ កាមេរ៉ា​មុខ ៖ 8MP AF (F1.7)
o​ ​កាមេរ៉ា​ក្រោយ ៖ Dual Camera with Dual OIS
+​ ​Wide angle: Super Speed Dual Pixel 12MP AF sensor (F1.5/F2.4)
+​ ​Telephoto: 12MP AF Sensor (F2.4)

-​ ​មេ​ម៉ូ​រី​ ៖ 128GB/ 256GB អាច​បន្ថែម​មេ​ម៉ូ​រី​បាន​រហូត​ដល់ 400GB (​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​)

-​ ​ទំហំ​ថ្ម ​៖ 3,500 mAh
-​ ​OS : Android 8.0
-​ ​IP code : IP168

បើ​តាម​សម្តី​លោក រតនា សោ​ភ័​ណ្ឌ​ប្រធាន​ផ្នែក​ផលិតផល​ទូរស័ព្ទ​ដៃ​ប្រចាំ​សាខា​ក្រុម​ហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​៖ លោក​មានការ​ជឿ​ជាក់​ខ្លាំងក្លា​បំផុត ទៅ​លើ​ចំណែក​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា របស់​ទូរស័ព្ទ​ដៃ​មួយ​នេះ​ដែល​​អាច​ដណ្តើម​យក​បាន​មិន​ខុស​ពី​ជំនាន់​មុន​ៗ​របស់​ត្រកូល Galaxy នោះ​ឡើយ​។

សម្រាប់​ពណ៌​របស់ GalaxyS9|S9+ មាន​៣ ពណ៌​សម្រាប់​ទីផ្សារ​កម្ពុជា គឺ​មាន ពណ៌​ខ្មៅ​, ទឹកសមុទ្រ​, និង​ពណ៌​ស្វាយ ។ ទូរស័ព្ទ​នេះ​នឹង​ដាក់​ឲ្យ​កំ​ម្ម៉​ង់​ទិញ​ទុក​មុន​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ០៣ មីនា និង​អតិ​ថ​ជន​អាច​ទទួលយក​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៧ មីនា ២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ