ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​ពលរដ្ឋ​ខ្មែរ​៣​នាក់ បញ្ជូន​ពី​ថៃ​មក​ខ្មែរ​ក្នុង​ថ្ងៃ​តែ​មួយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោ​ប៉ែ​ត នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់​ពី​ស្លាប់​លើ​ទឹកដី​ថៃ​ដោយ​គ្រោះថ្នាក់​ចរាចរ និង​ករណី​ដេក​ស្លាប់​សង្ស័យ​ខ្យល់គរ និង​មហារីក​គ្រាប់​ឈាម ។…

ខេត្តបន្ទាយមានជ័យ ៖ សព​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោ​ប៉ែ​ត នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់​ពី​ស្លាប់​លើ​ទឹកដី​ថៃ​ដោយ​គ្រោះថ្នាក់​ចរាចរ និង​ករណី​ដេក​ស្លាប់​សង្ស័យ​ខ្យល់គរ និង​មហារីក​គ្រាប់​ឈាម ។ ករណី​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ រថយន្ត​បុក​បន្តកន្ទុយ​គ្នា​៣​គ្រឿង ។ ជន​រង​គ្រោះ​ឈ្មោះ ម៉ុង សំណាង ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​សី​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

តាម​សាច់ញាតិ​សព​និយាយ​ថា ជន​រង​គ្រោះ​មុន​កើតហេតុ បាន​ចូល​ទៅ​ព្យាបាល​ជំងឺ​នៅ​ខេត្ត​ស្រះ​កែវ លុះ​ជា​សះស្បើយ​ក៏​នៅ​សម្រាក​លេង​ជាមួយ​កូន​ដែល​ស្នាក់​នៅ​លក់ដូរ​ក្នុង​ខេត្ត​កើតហេតុ ។ សាច់ញាតិ​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ ដោយ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​រួម​ជាមួយ​កូនស្រី និង​ចៅ​ព្រមទាំង​ស្ត្រី​ជា​ថៅកែ​ថៃ​របស់​កូន​គាត់​បើករថយន្ត​ដឹក​ទំនិញ​មក​ឲ្យ​គេ​នៅ​ព្រំដែន (​ផ្សារ​រុង​ក្លឿ​) មិន​ទាន់​ដល់​គោលដៅ​ផង​ក៏​ជួប​ឧប្បត្តិហេតុ​ខាងលើ ដោយ​រថយន្ត​គេ​បុក​រថយន្ត​ជន​រង​គ្រោះ​ជិះ​ពីក្រោយ​បន្តកន្ទុយ​គ្នា​៣​គ្រឿង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ និង​ស្ត្រី​ជា​ថៅកែ​ថៃ​ស្លាប់​សរុប​២​នាក់ ខណៈ​កូនស្រី និង​ចៅស្រី របស់​ជន​រង​គ្រោះ (​ខ្មែរ​) រង​របួសធ្ងន់​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ នៃ​ខេត្ត​កើតហេតុ​នៅឡើយ ។

ដោយឡែក​សព​២​ផ្សេង​ទៀត ម្នាក់​ជា​ពលករ​ធ្វើការ​សំណង់​នៅ​ខេត្ត​ប្រា​ជី​ន​បូ​រី ប្រទេស​ថៃ ដេក​ស្លាប់​សង្ស័យ​ខ្យល់គរ​កាលពី​ម៉ោង​០៤​ព្រឹក ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​នេះ ។ ជន​រង​គ្រោះ​ឈ្មោះ មឿ​ន នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខាន់​ស ឃុំ​គោល ស្រុក​អង្គរជុំ ខេត្តសៀមរាប និង​ម្នាក់​ទៀត​ជា​អ្នកក្រុង​ប៉ោយ​ប៉ែ​ត​ចូល​ទៅ​មើលជំងឺ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ បាន​ស្លាប់​ដោយ​ជំងឺមហារីក​គ្រាប់​ឈាម​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង ចាន់​នី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ។ សព​ពលរដ្ឋ​ខ្មែរ​ទាំង​៣ សព​២​នាក់​ត្រូវ​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត និង​សព​ម្នាក់​ទៀត​ជា​អ្នកក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ភាគី​ថៃ ជួយ​បញ្ជូន​ដល់​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ