ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​សណ្តែកដី​ប្រហែលជា​ធ្វើ​ឱ្យ​មាន​អាយុ​វែង

6 ឆ្នាំ មុន

យោង​ទៅ​តាម​សារព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ចម្លើយ​ដើម្បី​មាន​អាយុ​វែង​នោះ​គឺ​ការ​ទទួលទាន​សណ្តែកដី ។ រឿង​នេះ​កើតឡើង​ក្រោយ​ពី​ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​ការ​ទទួលទាន​សណ្តែកដី ។ ការ​សិក្សា​នេះ​តាមដាន​ទៅ​លើ​គ្រូពេទ្យ​ស្រី​៧៦៤៦៤​នាក់ និង​ប្រុស​៤២៤៩៨​នាក់ ក្នុង​ប្រទេស​អង់គ្លេស​រយៈពេល​៣០​ឆ្នាំ…

យោង​ទៅ​តាម​សារព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ចម្លើយ​ដើម្បី​មាន​អាយុ​វែង​នោះ​គឺ​ការ​ទទួលទាន​សណ្តែកដី ។ រឿង​នេះ​កើតឡើង​ក្រោយ​ពី​ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​ការ​ទទួលទាន​សណ្តែកដី ។ ការ​សិក្សា​នេះ​តាមដាន​ទៅ​លើ​គ្រូពេទ្យ​ស្រី​៧៦៤៦៤​នាក់ និង​ប្រុស​៤២៤៩៨​នាក់ ក្នុង​ប្រទេស​អង់គ្លេស​រយៈពេល​៣០​ឆ្នាំ ។

អ្នកចូលរួម​ទាំងអស់​ត្រូវ​បាន​គេ​សួរ​អំពី​ការ​ទទួលទាន​សណ្តែកដី​របស់​ពួក​គេ​តាំងពី​ពេល​ចាប់ផ្តើម​សិក្សា និង​ជា​រៀង​រាល់​២​ឆ្នាំ​ម្តង ។ ការ​ស្លាប់​ក្នុង​ពេល​សិក្សា​ត្រូវ​បាន​គេ​តាមដាន​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ទទួលទាន​សណ្តែកដី​មាន​ជាប់​ទាក់ទង​នឹង​ការ​ថយ​ចុះ​នៃ​ការ​ស្លាប់​ដោយសារ​មូលហេតុ​គ្រប់យ៉ាង​ក្នុង​ពេល​សិក្សា ហើយ​កាលណា​ពួក​គេ​ទទួលទាន​សណ្តែកដី​កាន់តែ​ច្រើន ការ​ឆាប់​ស្លាប់​ក៏​ថយ​ចុះ ។

ការ​ទទួលទាន​សណ្តែកដី​២៨​ក្រាម ពី​៧​ដង​ឡើង​ទៅ​ក្នុង​មួ​យស​ប្តា​ហ៍ មាន​ជាប់​ទាក់ទង​នឹង​ការ​ថយ​ចុះ​ការ​ស្លាប់​រហូត​ដល់​២០​ភាគរយ ។ យ៉ាងណាមិញ ការ​សិក្សា​នេះ​មិន​អាច​បង្ហាញ​នូវ​មូលហេតុ និង​ឥទ្ធិពល​នៃ​ការ​ទាក់ទង​គ្នា​នេះ​បាន​ទេ ។ ដូច​អ្វី​ដែល​សារព័ត៌​មាន​ជា​ច្រើន​បាន​និយាយ​គឺថា អ្នកចូលរួម​សិក្សា​ដែល​ទទួលទាន​សណ្តែកដី​ញឹកញាប់​គឺ​មាន​សុខភាព​ល្អ​ជាង​អ្នក​មិន​បាន​ទទួលទាន ហើយ​ពួក​គេ​ក៏​មិន​ទំនងជា​ជក់បារី តែ​ហាត់ប្រាណ​ច្រើន​ទៀត​ផង ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា អ្នកចូលរួម​សិក្សា​ទាំងនេះ​ក៏​ទំនងជា​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន​ដែរ ។ ថ្វីបើ​កត្តា​ទាំងនេះ​ត្រូវ​បាន​កែសម្រួល​ហើយ​ក៏​ដោយ តែ​វា​អាច​មាន​លក្ខណៈ​ខុស​គ្នា ផ្សេង​ៗ​ទៀត ដែល​មិន​ត្រូវ​បាន​កែរ​សម្រួល​។

ការ​ស្រាវជ្រាវ​នេះ​សបញ្ជាក់​នូវ​សារ​មួយ​ថា សណ្តែកដី​អាច​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ផ្តល់​សុខភាព និង​មាន​តុល្យភាព ប៉ុន្តែ​យើង​គួរតែ​កុំ​ប្រើ​អំបិល​ជាមួយ​ល្អ​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ