ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ដែល​បរិច្ចាគ​គួរ​ពិនិត្យ​រក​ជំងឺ​រលាក​ថ្លើម​ប្រភេទ​E​ទេ?

6 ឆ្នាំ មុន

យោង​ទៅ​តាម​ការ​សិក្សា​ថ្មី និង​រាយការណ៍​ដោយសារ​ព័ត៌មាន The Time ឲ្យ​ដឹង​ថា ឈាម​អ្នក​បក​រិ​ច្ចាគ​ម្នាក់​ក្នុង​ចំណោម​ឈាម​អ្នក​បរិច្ចាគ​៣០០០​នាក់ ក្នុង​ប្រទេស​អង់​គ្លេស​​អាច​មានការ​បង្ក​រោគ ឬ​មាន​មេរោគ​រលាក​ថ្លើម​ប្រភេទ E ។…

យោង​ទៅ​តាម​ការ​សិក្សា​ថ្មី និង​រាយការណ៍​ដោយសារ​ព័ត៌មាន The Time ឲ្យ​ដឹង​ថា ឈាម​អ្នក​បក​រិ​ច្ចាគ​ម្នាក់​ក្នុង​ចំណោម​ឈាម​អ្នក​បរិច្ចាគ​៣០០០​នាក់ ក្នុង​ប្រទេស​អង់​គ្លេស​​អាច​មានការ​បង្ក​រោគ ឬ​មាន​មេរោគ​រលាក​ថ្លើម​ប្រភេទ E ។

ជំងឺ​រលាក​ថ្លើម​ប្រភេទ E ជា​ធម្មតា​បង្ក​ឲ្យ​មានការ​បង្ក​រោគ​តិចតួច​ប៉ុណ្ណោះ​ដែល​ច្រើន​តែ​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​ព្យាបាល​អ្វី​ទាំងអស់ ។ រឿង​នេះ​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់​ម្តងម្កាល​ដែរ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ។

ការ​សិក្សា​ថ្មី​មួយ​បាន​ប៉ាន់​ស្មានថា មាន​អត្រា​កើត​ថ្មី​នៃ​វីរុស​រលាក​ថ្លើម​ប្រភេទ E ក្នុង​ឈាម​ដែល​បរិច្ចាគ​ក្នុង​ប្រទេស​អង់គ្លេស ហើយ​មិនដឹង​ថា វីរុស​នេះ​អាច​ចម្លង​ទៅ​អ្នក​ទទួល​ឈាម​នេះ​ឬ​អត់​ឡើយ ។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ឈាម​ដែល​គេ​បរិច្ចាគ​ចំនួន​មួយ​ភាគ​បួន​លាន​ប៉ុណ្ណោះ ហើយ​គ្រាន់តែ​រក​ឃើញ​ទៀត​ថា មានការ​បង្ក​រោគ​មួយ​ក្នុង​ចំណោម​អ្នក​បរិច្ចាគ​២៨៤៨​នាក់ ឬ​ស្មើនឹង​០.៤​ភាគរយ ។ រឿង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​មាន​លក្ខណៈ​ខ្ពស់​ជាង​នេះ​ទៀត ។

នៅ​ពេល​អ្នក​ស្រាវជ្រាវ​សិក្សា​នូវ​អ្វី​ដែល​កើតឡើង​លើ​មនុស្ស​ប្រមាណ​៤៩​នាក់ ក្នុង​ចំណោម​៦០​នាក់ ដែល​ទទួលយក​ឈាម​ដែល​មាន​ជំងឺ​នេះ ហើយ​គេ​បាន​រក​ឃើញ​ថា វា​មិន​បង្ក​ជា​ជំងឺ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ហើយ​អ្នក​ទទួល​ក៏​អាច​យកឈ្នះ​វីរុស​នេះ ក្នុង​ខ្លួន​តាម​ធម្មតា​ភាគច្រើន​ដែរ ។

សរុប​មក​សេចក្តី​រាយ​ការ​នេះ​ចង់​ស​ម្តៅ​ទៅ​លើ​ការ​តស៊ូ​មតិ​ថា តើ​គួរ​ធ្វើតេស្ត​រក​ជំងឺ​រលាក​ថ្លើម​ប្រភេទ E ឬ​អត់​ដើម្បី​បង្ការ​ជំងឺ​នេះ ព្រោះ​ថ្មី​ៗ​នេះ​មាន​តែ​ការ​ពិនិត្យ​រក​មើលជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ