ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនត្រឹមតែបំផ្លាញព្រហ្មចារីយកូនស្រី១២ឆ្នាំទេ ​កូនស្រីច្បងក៏ដូច្នោះដែរ​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ សេចក្តីរាយការណ៍បន្តឱ្យដឹងថា កូនស្រី​បង្កើត​២​នាក់​​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ឪពុក​របស់​ខ្លួន ​ដោយ​ឱ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​ចាប់ខ្លួន​ ដោយ​ពួក​គេ​អះអាង​​ថា​ ​ឪពុក​បង្កើត​រូបនេះ​​ បានធ្វើ​សកម្មភាព​​​ចាប់រំលោភ​ទាំង​២នាក់បងប្អូនតែម្តង​ ។ ការឃាត់​ខ្លួនធ្វើឡើង​កាលពីល្ងាចថ្ងៃទី២៥…

ខេត្តស្ទឹងត្រែង ​៖​ សេចក្តីរាយការណ៍បន្តឱ្យដឹងថា កូនស្រី​បង្កើត​២​នាក់​​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ឪពុក​របស់​ខ្លួន ​ដោយ​ឱ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​ចាប់ខ្លួន​ ដោយ​ពួក​គេ​អះអាង​​ថា​ ​ឪពុក​បង្កើត​រូបនេះ​​ បានធ្វើ​សកម្មភាព​​​ចាប់រំលោភ​ទាំង​២នាក់បងប្អូនតែម្តង​ ។ ការឃាត់​ខ្លួនធ្វើឡើង​កាលពីល្ងាចថ្ងៃទី២៥ កុម្ភៈ ម្សិលមិញនេះ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យជាឪពុក​​​ឈ្មោះ​ឆាយ សុ​ភ័​ណ្ឌ ​​អាយុ​៤០​ឆ្នាំ ​ជា​កសិករ និង​ជា​ប្រជា​ការពារ ​រស់នៅ​ភូមិ​វាល​ព្រីង ។​ យោង​តាម​ប្រភពពី​​កូនស្រី​ច្បង​​​ប្រាប់​នគរបាល​​ថា ​ពួក​នាង​ៗ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់​ ព្រោះតែ​​កើតមក​ជា​កូន​​គាត់​​​ដូចទុក​សម្រាប់ទុក​បំពេញ​ចំណង់តណ្ហាអុីចឹង ធ្វើឱ្យពួក​ខ្ញុំ​ត្រូវ​ចងចាំ​មិនភ្លេច​ និង​មាន​វិប្បដិសារី​ពេញ​មួយ​​ជីវិតទៀត ​​។

​​កូនស្រី​បន្ត​​ថា​ រឿង​ដែល​បាន​កើតឡើង​ចំពោះ​នាង នាង​​មិនអាច​បំភ្លេច​ទៅ​ហើយ ​កាល​ជំនាន់​នាង​នៅ​​វ័យ​ប្រហាក់ប្រហែល​នឹង​ប្អូន​ស្រីនេះ​ ។ ​ស្រាប់​តែ​វា​បានកើតឡើង​ជា​លើក​ទី​ពីរ​មក​លើ​ប្អូនស្រីខ្លួន ដែល​​ទើបតែ​​​មាន​អាយុ​១២​ឆ្នាំនេះ​​​ទៀត​ ដូច្នេះ ពួក​នាង​មិន​អាច​ទ្រាំ​បានតទៅទៀត​​ទេ ​។ ទោះបីជាយ៉ាងណា ជន​សង្ស័យ​ជាឪពុក នៅតែ​មិនព្រមឆ្លើយ​សារភាពនូវទង្វើ​​របស់ខ្លួននោះទេ ។

គួររំលឹកថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពាក់ព័ន្ធ​ករណី​ឪពុក​បង្កើត​បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​នោះ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក ដើម្បី​សាកសួរ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ ។​ ក្មេង​រង​គ្រោះ​អាយុ​១២​ឆ្នាំ ជា​កូនស្រី​បង្កើត​របស់​ជនសង្ស័យ ។ បើ​តាម​ក្មេង​រង​គ្រោះ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា រូប​នាង​ពិតជា​មានការ​ឈឺ​ចាប់​ណាស់ នូវ​ទ​ង្វើ​របស់​ឪពុក​ឪពុក​នាង​ណាស់ ។ នាង​ដឹង​គ្រប់យ៉ាង ក្នុង​ពេល​ដែល​ឪពុក​ធ្វើ​សកម្មភាព​ចាប់​​នាង​រំលោភ​នោះ ដោយ​បាន​គំរាម​នាង​មិន​ឱ្យ​ស្រែក ហើយ​យក​ក្រណាត់​មក​រុំ​មុខ និង​ត្រកង​បី​នាង​ដើរ​ចូល​​ទៅ​ក្នុង​ព្រៃ​ស្ងាត់ ។ នាង​បន្ត​ថា ក្រោយមក ឪពុក​នាង​បាន​សម្រាត​ខោអាវ​រួច​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។

 

អត្ថបទសរសេរ ដោយ