អាកាសយានដ្ឋាន ភ្ញៀវ​បោះបង់​វ៉ាលិស​ច្រើន​គ្មាន​កន្លែង​ទុក


បុគ្គលិក​នៅ​អាកាសយានដ្ឋាន​«Kansai»​ក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​បោះបង់​ចោល​វ៉ា​លី​ស​ធ្វើ​ដំណើរ​របស់​ខ្លួន​នៅ​អាកាសយានដ្ឋាន​ជា​ធ​ម្យ​ម​ចំនួន​២ ។ វ៉ាលិស​ដែល​បោះចោល​នៅ​ទីនោះ​បង្ក​បញ្ហា​ដល់​អាកាសយានដ្ឋាន​ចំពោះ​ការ​រក្សា​ទុក ។

នៅ​ប្រទេស​ជប៉ុន​ការ​បោះចោល​សម្ភារ​ធុន​ធំ ឬ​ច្រើន​ត្រូវ​បង់ថ្លៃ ហើយ​អ្នកទេសចរ​ភាគច្រើន​ក៏​មិន​អាច​បោះចោល​វ៉ា​លី​ស​នៅ​សណ្ឋាគារ ទើប​សម្រេច​បោះចោល​នៅ​អាកាសយានដ្ឋាន​ក្នុង​មួយ​ខែ​អាកាសយានដ្ឋាន​«Kansai»​បាន​ប្រមូល​វ៉ា​លី​ស​ធ្វើ​ដំណើរ​ជាង​៥០ ហើយ​វ៉ា​លី​ស​ទាំងអស់​ជា​របស់​ទទេ ឬ​ខូច ។

សម្រាប់​ករណី​ដែល​មាន​សម្ភារ​នៅ​ក្នុង​វ៉ា​លី​ស ឬ​វ៉ា​លី​ស​ដែល​ភ្លេច​នៅ​អាកាសយានដ្ឋាន​នឹង​រក្សា​ទុក​១​ស​ប្តា​ហ៍ ក្រោយមក​បញ្ជូន​ទៅ​ប៉ូលិស​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​«Kansai» ។ នៅ​ក្នុង​ឆ្នាំ​២០១៧​មាន​វ៉ា​លី​ស​ធ្វើ​ដំណើរ​ត្រូវ​បាន​ប្រមូល​ទុក​ដល់​ទៅ​២៥៨​ដោយ​កើន​លើស​ពី​ឆ្នាំ​២០១៣​ដល់​ទៅ​២​ដង ហើយ​គ្មាន​ម្ចាស់​ទៅ​ទទួល​វិញ​ទេ ។

ប៉ូលិស​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​«Kansai»​បញ្ជាក់​ថា​បច្ចុប្បន្ន​ទីកន្លែង​សម្រាប់​រក្សា​ទុក​គ្មាន​នៅ​សេសសល់​ទេ តាម​ច្បាប់​របស់​ជប៉ុន របស់របរ​ដែល​បាត់​ត្រូវ​រក្សា​ទុក​ប្រហែល​​ពី​៣​ទៅ​៥​ខែ ក្រោយមក​ចាត់​ទុក​ថា​ជា​សម្បត្តិ​របស់​រដ្ឋ​ត្រូវ​ប្រមែប្រមូល​ទុក ប្រសិនបើជា​វត្ថុ​មាន​តម្លៃ​ត្រូវ​ដាក់​ដេញថ្លៃ​ក្នុង​មួយ​ឆ្នាំ​៤​លើក ។ បញ្ហា​នោះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា អាកាសយានដ្ឋាន​«Kansai»​កំពុង​ជួប​បញ្ហា​រឿង​ភ្ញៀវ​បោះបង់​ចោល​វ៉ា​លី​ស​ក្នុង​មួយ​ខែ​ជាង​៥០​ធ្វើ​ឱ្យ​អាជ្ញាធរ​គ្មាន​កន្លែង​សម្រាប់​រក្សា​ទុក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ