ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ជម្លោះ​ស្នេហា​ត្រីកោណ​វាយ​ភ្អើ​ល​គ្លីនិក

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នគររាជ​បាន​អះអាង តាម​ទូរស័ព្ទ​ថា បាន​ទៅ​កាន់​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដាក់​ពាក្យបណ្តឹង​រួច​ហើយ ពី​គ្រួសារ​មួយ​ត្រូវជា​ឱ​ពុក​ម្តាយ​នាង​ប្រពន្ធដើម របស់​លោក​អនុសេនីយ៍ឯក មួន សេង​ហួង…

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​នគររាជ​បាន​អះអាង តាម​ទូរស័ព្ទ​ថា បាន​ទៅ​កាន់​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដាក់​ពាក្យបណ្តឹង​រួច​ហើយ ពី​គ្រួសារ​មួយ​ត្រូវជា​ឱ​ពុក​ម្តាយ​នាង​ប្រពន្ធដើម របស់​លោក​អនុសេនីយ៍ឯក មួន សេង​ហួង នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​ជេរ​ប្រមាថ​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ ដោយសារ​ជម្លោះ​នាង​ប្រពន្ធដើម វាយ​នាង​ប្រពន្ធចុង ខណៈ​ប្តី​កំហូច​លួចលាក់​កំពុង​មើលថែ​ដាក់​សារ៉ូ​ម ក្រោយ​នាង​វះកាត់​យក​កូនក្រៅស្បូន​អាយុ​២​ខែ​កន្លះ​ចេញ ។

លោក​ជាត ហួ​ន ម្ចាស់​គ្លីនិក​ខាងលើ​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​ថា មូលហេតុ​ដែល​គ្រួសារ​លោក​សម្រេច​ដាក់​ពាក្យបណ្តឹង​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ លោក​វរសេនីយ៍ទោ​នួន ច័ន្ទ​សុ​ភ័​ក្រ និង​ប្រពន្ធ​ឈ្មោះ នី ដោយសារ​ថ្ងៃ​កើតហេតុ​គ្រួសារ​ខាងលើ បាន​ទៅ​រករឿង និង​ជេរ​ប្រមាថ​ដល់​ក្រុម​គ្រូពេទ្យ​របស់​លោក ក្នុង​គ្លីនិក ។ ម្ចាស់​គ្លីនិក​បញ្ជាក់​ថា បណ្តឹង​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​គ្រួសារ​ខាងលើ​សុំ​ទោស​ក្រុម​គ្រូពេទ្យ​ជា​សាធារណៈ និង​មាន​លិខិត​ស្នាម ហើយ​មិន​ទាមទារ​សំណង​សូ​ម្បី​តែ​១​រយ​រៀល ។
គួរ​បញ្ជាក់​ថា ដើមចម​ឈាន​ដល់​ម្ចាស់​គ្លីនិក​ខាងលើ ដាក់​ពាក្យបណ្តឹង គឺ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​នេះ លោក​អនុសេនីយ៍ឯក​មួន សេង​ហួង បាន​នាំ​ស្រី​ក្មេង​សាច់​សខ្ចី​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ ដែល​គេ​សង្ស័យ​ថា ជា​ប្រពន្ធចុង​ទៅ​កាន់​គ្លីនិក​ខាងលើ ឲ្យ​គ្រូពេទ្យ​នៅ​ទីនោះ​ដាក់​សារ៉ូ​ម​ឲ្យ ព្រោះ​នាង​ទើប​វះកាត់​យក​កូនក្រៅស្បូន​អាយុ​២​ខែ​កន្លះ​ចេញ កាលពី​ជាង​កន្លះ​ខែ​មុន នៅ​គ្លីនិក​ដដែល​នេះ ។
ប្រភព​ថា ខណៈ​លោក​មួន សេង​ហួង កំពុង​អង្គុយ​សាសង​មើល​ស្រី​ស្នេហ៍ ដាក់​សារ៉ូ​ម​ស្រាប់តែ នាង​ប្រពន្ធដើម​ឈ្មោះ​លី​ន មិន​ស្គាល់​ត្រកូល​ជា​ខ្មែរ​អ៊ី​ស្លា​ម បាន​ចូល​ទៅ​ដល់​ផ្ទុះ ជា​ជម្លោះ​ឡើង​វាយ​គ្នា​ផ្អើល​គ្លីនិក​តែ​ម្តង ។ ប្រភព​បន្ត​ថា​ក្រោយ​ពី​បុរស​ជិះទូក​២​អូស​ទាញ​នាង​ដើម ទៅ​បាត់​មួយសន្ទុះ​ក្រោយមក នាង​បាន​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ​ម្តងទៀត ជាមួយ​ឱ​ពុក​ឈ្មោះ​នួន ច័ន្ទ​សុ​ភ័​ក្រ ជា​នាយ​រង​ប៉ុស្តិ​នគរបាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ម្តាយ​ឈ្មោះ នី សង្ស័យ​ចង់​បើក​ឆាកប្រយុទ្ធ​ផ្តាច់​ព្រាត់ ប៉ុន្តែ​នាង​ប្រពន្ធចុង​របស់​ប្តី ឈ្មោះ​ដា អាយុ​ជាង​២០​ឆ្នាំ បាន​គេច​ទៅ​បាត់ ។

ដោយសារ​ការ​វិល​ត្រឡប់​ទៅ​ជា​លើក​ទី​២ មិន​ជួប​នាង​ប្រពន្ធចុង ឪពុក​ម្តាយ​នាង​ដើម បាន​ខឹងសម្បា និង​ក្រុម​គ្រូពេទ្យ​ដោយ​ប្រើ​ពាក្យ​ជេរ​ប្រមាថ និង​សុំ​ឆែកឆេរ​រក​នាង​ប្រពន្ធចុង​នោះ ហើយ​ចោទ​ថា ម្ចាស់​គ្លីនិក និង​ក្រុម​គ្រូពេទ្យ​លាក់​មនុស្ស ដរាបណា​ម្ចាស់​គ្លីនិក​ទាក់ទង​ហៅ​កម្លាំង​អាវុធហត្ថ ចុះ​ដល់​កន្លែង​កើតហេតុ ទើប​គ្រួសារ​មួយ​នេះ​ចាក​ចេញពី​កន្លែង​កើតហេតុ ។ ប្រភព​ថា លោក​មួន សេង​ហួង បាន​ព្យាយាម​លាក់បាំង​គេឯង​រឿង ករណី​ខាងលើ​ដោយ​ថា នាង​នោះ​ទៅ​ដាក់​សារ៉ូ​ម ព្រោះ​កើត​ជំងឺ​ដុះ​ខ្នែងពោះវៀន តែ​ប្រភព​ពី​គ្រូពេទ្យ​នៅ​ទីនោះ​និយាយ​ថា នាង​នោះ​កាលពីមុន​កើតហេតុ​កន្លះ​ខែ បាន​ចូល​ទៅ​គ្លីនិក​ដដែល​ដោយ​ឲ្យ​គ្រូពេទ្យ​វះ​យក​កូនក្រៅស្បូន​អាយុ​២​ខែ​កន្លះ​ចេញ លុះដល់​ថ្ងៃ​កើតហេតុ​នាង​មិន​ស្រួលខ្លួន​ក៏​ឃើញ​ឈ្មោះ​មួន សេង​ហួង នាំ​ទៅ​ដាក់​សារ៉ូ​ម​ម្តងទៀត ទើប​ក្លាយជា​ជម្លោះ​ដោយសារ​នាង​ដើម​តាម​ទាន់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ