ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ៖ ទំនាក់ទំនង​ជាមួយ​ចិន​ល្អ​បំផុត ប៉ុន្តែ​ពាណិជ្ជកម្ម​ជា​បញ្ហា​ធំ​មួយ

6 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ទំនាក់ទំនង​របស់​អា​មេ​រិ​ក​ជាមួយ​ប្រទេស​ចិន​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​បំផុត ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជកម្ម គឺជា​បញ្ហា​ដ៏​ធំ​មួយ ។…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ទំនាក់ទំនង​របស់​អា​មេ​រិ​ក​ជាមួយ​ប្រទេស​ចិន​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​បំផុត ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជកម្ម គឺជា​បញ្ហា​ដ៏​ធំ​មួយ ។

លោក​និយាយ​ថា ៖« ខ្ញុំ​មិន​គិត​ថា ពួក​យើង​ធ្លាប់​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ចិន​ដូច​ពេល​នេះ​ទេ ។ ពួក​គេ​បាន​ធ្វើបាប​យើង​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​អស់​រយៈពេល​ជា​យូរ​មក​ហើយ » ។

គួរ​បញ្ជាក់​ថា លោក​ត្រាំ តែងតែ​អះអាង​ថា ការ​ដឹកនាំ​របស់​លោក គឺ​នាំ​ឲ្យ​សហរដ្ឋ​អាមេរិ​ក​មាន​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​ប្រទេស​មួយ​ចំនួន​ដូច​ជា អូស្ត្រាលី អង់គ្លេស និង​ចិន។

លោក​បន្ត​ថា ៖« កត្តា​តែ​មួយ​គត់​ដែល​អាច​ជា​ឧបសគ្គ​នោះ គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម ។ យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​បញ្ហា​នេះ​កើត​មាន​ឡើយ ។ វា​ពិតជា​អយុត្តិធម៌​ណាស់​សម្រាប់​សហ​រដ្ឋអាមេរិក » ។

ជាមួយ​គ្នា​នេះ លោក​ត្រាំ ក៏​បាន​អួតអាង​ពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​លោក​ប្រធានា​ធិបតី​ចិន ស៊ី ជិន​ពីង ថែម​ទៀត ។

លោក​បន្ថែម​ថា ៖« ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ពិតជា​អស្ចារ្យ​ណាស់ ។ លោក​ជា​មនុស្ស​ដែល​ខ្ញុំ​ចូល​ចិត្ត ខ្ញុំ​គិត​ថា លោក​ក៏​ចូល​ចិត្ត​ខ្ញុំ​ដែរ ។ ទោះជា​យ៉ាងណា លោក​ស៊ី ចូល​ចិត្ត​ប្រទេស​ចិន ហើយ​ខ្ញុំ​ចូល​ចិត្ត​សហរដ្ឋអាមេរិក បើ​ទោះជា​ខ្ញុំ​ចង់​គោរព​លោក​ស៊ី​ពិតមែន ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​វិសមភាព​ពាណិជ្ជ​កម្មនេះ » ។

នា​ពេល​ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ផ្តល់​យោបល់​ឲ្យ​ដាក់​ពន្ធ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ចិន និង​ប្រទេស​ដទៃ​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ផ្គត់ផ្គង់​ដែកថែប និង​អាលុយមីញ៉ូម​លើសលប់ ។ ប្រទេស​ចិន​បាន​ព្រមាន​ថា ពួក​គេ​អាច​នឹង​ចេញ​សកម្មភាព​សងសឹក​វិញ ប្រសិនបើ​វា​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ