ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ចាត់​ទុក​ការ​បង្កើត​គណៈ​វិស្វករ​កម្ពុជា ថែរក្សា​លើក​ស្ទួយ​អត្តសញ្ញាណ​ជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការ​បង្កើត​គណ​វិស្វករ​កម្ពុជា​ឡើង ដើម្បី​ប្រមូលផ្តុំ និង​គ្រប់គ្រង​វិស្វករ​ទូ​ទាំង​ប្រទេស​មក​ចុះបញ្ជី​នៅ​គណ​វិស្វករ​កម្ពុជា និង​ដើម្បី​អប់រំ​បណ្តុះបណ្តាល​បង្កើន​សមត្ថភាព​បច្ចេកទេស គ្រប់មុខ​ជំនាញ​វិជ្ជា ជីវៈវិស្វកម្ម​ឲ្យ​មានគុណ​ភាព ប្រសិទ្ធភាព សុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​ការ​បង្កើត​គណ​វិស្វករ​កម្ពុជា​ឡើង ដើម្បី​ប្រមូលផ្តុំ និង​គ្រប់គ្រង​វិស្វករ​ទូ​ទាំង​ប្រទេស​មក​ចុះបញ្ជី​នៅ​គណ​វិស្វករ​កម្ពុជា និង​ដើម្បី​អប់រំ​បណ្តុះបណ្តាល​បង្កើន​សមត្ថភាព​បច្ចេកទេស គ្រប់មុខ​ជំនាញ​វិជ្ជា ជីវៈវិស្វកម្ម​ឲ្យ​មានគុណ​ភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ លើ​វិជ្ជាជីវៈ វិស្វកម្ម​កាន់តែ​ល្អ ក្នុង​ការ​ការពារ​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​ដល់​វិស្វករ និង​រួមចំណែក​ថែ រក្សា​លើក​ស្ទួយ​អត្តសញ្ញាណ​ជាតិ ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុ ម​ប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា មាន​ប្រសាសន៍​លើក​ឡើង​បែប​នេះ នា​ឱកាស​ដឹកនាំ​កិច្ចប្រជុំ លើក​ដំបូង​ជាមួយ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងា​ថា រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​បង្កើត​គណៈ​វិស្វករ​កម្ពុជា​ចូលរួម​ចំណែក​រក្សា និង​លើក​ស្ទួយ អត្តសញ្ញាណ​ជាតិ ។

លោក​បញ្ជាក់​ថា វិស្វករ​គ្រប់មុខ​ជំនាញ​វិជ្ជាជីវៈ​វិស្វកម្ម ត្រូវ​តែ​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា ដែល​ជា​បុព្វ​លក្ខខណ្ឌ ព្រោះ​បើ​មិន​មក​ចុះបញ្ជី​បាន​ន័យ​ថា វិស្វករ​នោះ​មិន​អាច​ទទួល​គោរមងារ​ជា វិស្វករ​អាជីព​ជាតិ វិស្វករ​អាស៊ាន និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​បាន​ទេ ព្រោះ​មាន​តែ​ស្ថាប័ន​គណៈ​វិស្វករ​កម្ពុជា​នេះ​ទេ ដែល​អាច​ផ្តល់​គោរមងារ​ជា​វិស្វករ​អាជីព​ដែល​ច្បាប់​ផ្តល់​សិទ្ធិ​ឲ្យ​ជា​ធរមាន ។ ទន្ទឹម​នឹង​នេះ​គណៈ​វិស្វករ​កម្ពុជា​ក៏​ជា​អ្នក​វាយតម្លៃ និង​ធ្វើ​បែបបទ​សម្រាប់​ទទួល​គោរមងារ​បន្ថែម​ជា វិស្វករ​អាស៊ាន និង​វិស្វករ​អាជីព​ឆ្នើម អាស៊ាន​បន្ថែម​ទៀត ។

ក្នុង​ពេល​បច្ចុប្បន្ន គណៈ​វិស្វករ​កម្ពុជា​បាន​កែសម្រួល​សមាសភាព​ក្រុមប្រឹក្សា គណៈ​វិស្វករ​កម្ពុជា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ដ៏​ខ្ពង់ខ្ពស់​នៃ​គណៈ​វិស្វករ​កម្ពុជា ។ គណៈ​វិស្វករ​មាន​តួនាទី​សំខាន់​ដូច​ខាងក្រោម ៖ អនុម័ត​គោល នយោបាយ​យុទ្ធសាស្ត្រ ផែនការ សកម្មភាព បទបញ្ជាផ្ទៃក្នុង និង​ក្រមសីលធម៌​របស់​គណៈ វិស្វករ​កម្ពុជា រួម​មាន​៖ តាមដាន​ត្រួតពិនិត្យ​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​គណៈ​វិស្វករ​កម្ពុជា , ផ្តល់​យោបល់​ដល់​អគ្គលេខាធិការដ្ឋាន​គណៈ​វិស្វករ​កម្ពុជា , សម្របសម្រួល និង​ដោះស្រាយ​វិវាទ​ផ្សេង​ៗ របស់​គណៈ​វិស្វករ​កម្ពុជា , ផ្តល់​យោបល់​ក្នុង​ការ​ចុះបញ្ជី​វិស្វករ​អាជីព​ជាតិ និង​អន្តរជាតិ​ការ​លើកទឹកចិត្ត និង​ដាក់​ពិន័យ ។ ភារកិច្ច​មួយទៀត​ជា​ការ​ចាំបាច់ ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​ត្រូវ​ប្រជុំ​យ៉ាងតិច ក្នុង​មួយ​ឆ្នាំ​ម្ដង ។ ក្នុង​ករណី​ចាំបាច់ ប្រធាន​អាច​កោះ​ប្រជុំ​វិសាមញ្ញ​បាន ។

លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​មួយ​ចំនួន​ដល់​សមាជិក សមាជិការ​នៃ​ក្រុមប្រឹក្សា គណៈ វិស្វករ​កម្ពុជា​ដូច​មាន​ខាងក្រោម ៖ ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​គណៈ​វិស្វករ​កម្ពុជា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជួយ​ដោះស្រាយ​នូវ​សំណូមពរ​ចាំបាច់​ទាំងឡាយ​របស់​អង្គភាព​ប្រតិបត្តិ​នេះ ក្នុង​នោះ​រួម​មាន​៖ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​បញ្ជូន​មន្ត្រី​មានបទពិសោធន៍ ខាង​វិស័យ​ជំនាញ​វិស្វកម្ម​មក ចូលរួម​ក្នុង​សមាសភាព​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា សូម​មេត្តា​ជួយ​បង្ក លក្ខណៈ ងាយស្រួល​ក្នុង​ការ​អញ្ជើញ​ចូលរួម​ប្រជុំ​ក្នុង​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា និង​មេត្តា​ជួយ សម្រួល​ដល់​មន្ត្រី​ទាំងនោះ និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ដែល​បញ្ជូន​វិស្វករ ដើម្បី​បង្កើត​ក្រុមប្រឹក្សា​គណៈ​វិស្វករ​រាជធានី​-​ខេត្ត ត្រូវ​ជ្រើសរើស​វិស្វករ​អាជីព និង​វិស្វករ​ចុះបញ្ជី ។

លោក​រដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ វិស្វករ​កម្ពុជា​លោក​បាន​កោតសរសើរ​ដល់​គណៈ​វិស្វករ កម្ពុជា​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​របស់​ខ្លួន​កន្លង មក​ប្រកបដោយ​ផ្លែផ្កា ក្នុង​នោះ​បាន​ទទួល​វិស្វករ ចុះបញ្ជី​វិស្វករ​នៅ គណៈ​វិ ស្វ​ករ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ មាន​ចំនួន ៣០៤៥​នាក់ ។

ចំ​ពោ​ការងារ និង​ទិស​ដៅ​ដែល​ត្រូវ​អនុវត្ត​នៅ​ពេល​ខាង​មុខ​របស់​គណៈ​វិស្វករ​កម្ពុជា​រួម​មាន ៖ កែសម្រួល​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​បង្កើត​លិខិត​បទដ្ឋាន​ផ្សេង​ៗ ជំរុញ​ឲ្យ​វិស្វករ​ជាតិ​ចូលរួម​ជា​អតិបរមា​ក្នុង​សន្និសីទ និង​សិក្ខាសាលា​ថ្នាក់​ជាតិ និង​អន្តរជាតិ ។ ជំរុញ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​វិស្វករ​ជាតិ និង​បរទេស ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​វិស្វកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មក​បំពេញបែបបទ សុំ​ចុះបញ្ជី​វិស្វករ នៅ​គណៈ វិស្វករ​កម្ពុជា ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ជំរុញ​ការ​ចុះបញ្ជី​យុវ​វិស្វករ​អាស៊ាន និង​វិស្វករ​អាស៊ាន ឲ្យ​បាន​ច្រើន​ទៅ​តាម​ការ​គ្រោងទុក និង​ជំរុញ​ការ​ចុះបញ្ជី​វិស្វករ​អាជីព​វិស្វករ​អាស៊ាន និង​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន​ឲ្យ​បាន​ចំនួន​ច្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ