ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នៅ​ខេត្តសៀមរាប

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​វិទ្យាល័យ អង្គរ ក្រុង​សៀមរាប ក្នុង​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ខេត្តសៀមរាប…

ខេត្តសៀមរាប​៖ នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​វិទ្យាល័យ អង្គរ ក្រុង​សៀមរាប ក្នុង​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ខេត្តសៀមរាប កំពុង​ដំណើរការ​មន្ត្រី​នាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ហៅ​កាត់​ថា គ​.​ជ​.​ប អះអាង​ថា អនុវត្ត​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣​នឹង​ត្រូវ​បាន​ធានា​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដែល​ក្នុង​នោះ រួម​មានការ​ផ្សព្វផ្សាយ​ដ៏​ទូលំទូលាយ​ការ​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​តម្លាភាព ។

  

មន្ត្រី​ក្នុង​មុខ​តំណែង​ទាំង​សមាជិក​រដ្ឋសភា និង​សមាសភាព​នៅ​ក្នុង​ជួរ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដែល​ជា​អង្គ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឺ​ទ្ធ​សភា នីតិកាល​ទី​៤ បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន នៅ​ក្នុង​វិទ្យាល័យ អង្គរ ក្រុង​សៀមរាប ដែល​ជាទី​តាំង​នៃ​ការ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​២​កន្លែង​នៅ​ទីនោះ ។

ចំពោះ​ខេត្តសៀមរាប​ត្រូវ​បាន​ចាត់​ប​ញ្ជូ​ល​នៅ​ក្នុង​ភូមិភាគ​ទី​៤ ជាមួយ​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង បៃ​លិ​ន តាម​ការ​បែងចែក របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​សរុប​ទូ​ទាំង​ប្រទេស​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ត្រូវ​បាន​បែងចែក​ឲ្យ​មាន​ចំនួន​៨​ភូមិភាគ​ផង​ដែរ ។

ក្នុង​នោះ​ដែរ​លោក នឹម វ៉ា​ន់​សំ ប្រធាន​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​វិទ្យាល័យ អង្គរ ក្រុង​សៀមរាប ក្នុង​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ កំពុង​ដំណើរការ ។

លោក​បញ្ជាក់​ឲ្យ​ដឹង​ថា សម្រាប់​ភូមិភាគ​ទី​៤ ដែល​មាន​ខេត្ត​ចំណុះ​ចំនួន​៥​នោះ​បេក្ខជន​ឈរឈ្មោះ​សរុប​មាន​ចំនួន​៦០​រូប​ក្នុង​នោះ​បេក្ខជន​ពេញ​សិទ្ធិ​មាន​ចំនួន​៣០​រូប (​ស្ត្រី​៤​រូប​) បេក្ខជន​បម្រុង​មាន​ចំនួន​៣០​រូប (​ស្រី​២​រូប​) សម្រាប់​ការ​ដណ្តើម​យក​អាសនៈ​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដែល​ត្រូវ​បាន​បែងចែក​ឲ្យ​មាន​ចំនួន​១០​អាសនៈ សម្រាប់​ភូមិភាគ​ទី​៤ ។ នៅ​ខេត្តសៀមរាប​មាន​គណបក្ស​នយោបាយ​ចំនួន​៣​ដែល​មាន​បេក្ខជន​ឈរឈ្មោះ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៊ិ​ច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ