ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ទៀ បា.ញ់ ប្រគល់​សៀវភៅ​ឯកសារ​វត្ថុ​បុរាណ​ដល់​នាយកដ្ឋាន​គាំពារនិង​អភិរក្ស​សំណង់​បុរាណ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តសៀមរាប​បាន​នាំ​យក​នូវ​សៀវភៅ​កម្រង​ឯកសារ​ពី​វត្ថុ​បុរាណ…

ខេត្តសៀមរាប​៖ នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តសៀមរាប​បាន​នាំ​យក​នូវ​សៀវភៅ​កម្រង​ឯកសារ​ពី​វត្ថុ​បុរាណ សិល្បៈ​ខ្មែរ​ដ៏​កម្រ​ដែល​ទទួល​បាន​ពី​សារមន្ទីរ ហ្គី​មេ (GUIMET ) នៃ​សាធារណរដ្ឋ​បារាំង ត្រូវ បាន​ប្រគល់​ជូន​ដល់​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​នៅ​សារមន្ទីរ​អភិរក្ស​ដ្ឋា​ន​អង្គ​ខេត្តសៀមរាប ។

     

ក្នុង​ពិធី​ប្រគល់​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តសៀមរាប​បាន​បញ្ជាក់​ថា សៀវភៅ​កម្រង​ឯកសារ​មួយ​​ក្បាល​នេះ​មាន​សារៈសំខាន់​នៃ​សម្បត្តិ​វប្បធម៌​បុរាណ​ខ្មែរ​យើង​ដែល​បាន​បាត់បង់​នា​សម័យ​ដើម​​ដោយសា​សង្គ្រាម​រាំង​ជុល ការ​ជីក​កកាយ​របស់​ក្រុម​ទុ​ច្ច​រិ​ក ឬ​ដោយ​គ្រោះ​ធម្មជាតិ ហើយ​ត្រូវ​បាន​​សារមន្ទីរ​ហ្គី​មេ (GUIMET ) នៃ​សាធារណរដ្ឋ​បារាំង​បាន​ធ្វើការ​ចងក្រង​ទុកជា​ឯកសារ​ក្នុង​សិក្សា​​ស្រាវជ្រាវ និង ស្វែងរក​នូវ​វត្ថុ​បុរាណ​ដែល​បាន​បាត់បង់​ទាំងនោះ ដែល​ជា​សម្បត្តិ​របស់​មនុស្ស​​ជាតិ ដែល​បាន​បាត់បង់​ពី​ប្រាង្គ​ប្រាសាទ​នានា​នៅ​កម្ពុជា នា​សម័យ​នោះ ក៏​ដូច​បច្ចុប្បន្ន​នេះ​ផង​ដែរ ។

សម្តេច​ពិជ័យ​សេនា​ក៏​បាន​បន្ត​ទៀត​ថា សៀវភៅ​ឯកសារ​នេះ គឺ​បាន​បង្ហាញ​អំពី​វប្បធម៌​សិល្បៈ​ខ្មែរ​ប្រពៃណី​ដែល​ខ្មែរ​យើង​បាន​គោរព​ប្រតិបត្តិ​ដែល​មាន​ជា​យូ​លុង​មក​ហើយ ។ ម្យ៉ាងទៀត​សៀវភៅ​នេះ​ក៏​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ក្រុម​ជំនាញ​អភិរក្ស​ដ្ឋា​ន​អង្គរ​យើង​ធ្វើការ​សិក្សា​ស្រាវជ្រាវ ក្នុង​ការ​ថែរក្សា អភិរក្ស នូវ​រូប​ច​ន្លា​ក​ទាំង ឡាយ​ដែល​បាន​ខូច​បាក់បែក ដើម្បី​ធ្វើការ​ជួសជុល និង​អភិរក្ស​ឡើង​វិញ នូវ​រាល់​វត្ថុ​ទាំងឡាយ​ដែល​បាន​បាត់បង់​ទៅ ធ្វើ​ឲ្យ​មាន​ឡើង​វិញ នូវ​រាល់​រូបសំណាក​ទាំងនោះ សម្រាប់​កូនចៅ​ខ្មែរ​យើង​ជំនាន់​ក្រោយ បាន​ស្គាល់​អំពី​សម្បត្តិ វប្បធម៌​ជាតិ ព្រមទាំង​ធ្វើការ​ជួសជុល​និង ព្យាបាល​រាល់​រូបសំណាក​ដែល​មាន​ជម្ងឺ​ពុក​ផុយ​ក្នុង​ការ​រក្សា​ឲ្យ​បាន​គង់វង្ស​ផង​ដែរ ។

សម្តេច​ពិជ័យ​សេនា​ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​នាយកដ្ឋាន​សូម​ឲ្យ​យក​កម្រង​ឯកសារ​នេះ​ទៅ​ធ្វើការ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក៏​ដូច​នៅ​តាម​សាលារៀន សាកលវិទ្យា​ល័យ និង ប្រជាពលរដ្ឋ ឲ្យ​បាន​ស្គាល់​បាន​យល់​អំពី​តម្លៃ​នៃ​សម្បត្តិ​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​យើង ក្នុង​ការ​ទប់ស្កាត់​ការ​ហូរ​ចូល​ពី​វប្បធម៌ ប្រពៃណី​បរទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ