ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងមន្ត្រី ទាំងពលរដ្ឋ ផ្អើលក្រោយឃើញសពមនុស្ស

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​កាលពី​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​កុម្ភ​​ៈ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​ ​ក្រោយ​​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការកំពុង​ធ្វើ​ដំណើរ​តាម​វិ​ថី​ឯករាជ្យ​ មក​ដល់​ចំណុច​​​ទល់មុខ​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត​…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​កាលពី​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​កុម្ភ​​ៈ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​ ​ក្រោយ​​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការកំពុង​ធ្វើ​ដំណើរ​តាម​វិ​ថី​ឯករាជ្យ​ មក​ដល់​ចំណុច​​​ទល់មុខ​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត​ ស្ថិត​ក្នុង​ក្រុម​០៩​ភូមិ​០២ សង្កាត់​លេខ​០៣ ក្រុង​​ព្រះ​សីហ​នុ​​ប្រទះ​ឃើញ​សាកសព​ស្ត្រី​អនាថា​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ ​ក្រោម​ដើ​ម​ឈើ​មួយកន្លែង ។ ​

បើតាម​​ប្រភព​នៅ​កន្លែង​កើតហេតុ​​ថា ​សាកសព​ស្ត្រី​អនាថា​ដេក​ស្លាប់​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ ពាក់​អាវ​យឺត​ដៃខ្លីពណ៌​​ខ្មៅ ​ខោ​ជើងវែង​ពណ៌ទឹក​ប៊ិច​ ។ ​សាកសព​​មាន​ចេកទុំ​មួយ​ស្និត​ដាក់​នៅ​ក្នុង​ថង់​ផ្លា​ស្ទិ​ក ​និងគ្មាន​​ឯកសារសម្គាល់អត្តសញ្ញាណនោះឡើយ ។ ​តាម​ការឱ្យ​​ដឹង​ពី​ពលរដ្ឋ​វិញ​​ថា ​ជា​រៀងរាល់ថ្ងៃ​ គេ​តែង​​ឃើញ​ស្ត្រី​ខាងលើ​ មាន​ប្តី​ហេងស៊យ​ម្នាក់​ដែល​ទើបតែ​មក​រួមរស់​ជាមួយ​គ្នា​ បាន​រយ​:​ពេល​ប្រមាណ​ជា​​២​ខែ​ប៉ុណ្ណោះ​មាន​កាយសម្បទារ​ស្គមកំព្រឹង​ដូច​គ្នា ​និង​មានកូន​ស្រី​ម្នាក់​ មាន​អាយុប្រមាណ​ជា​៨​ ទៅ​០៩​ឆ្នាំ​ ។ ដោយពួកគេ​ទាំង​៣​នាក់ ​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ ​។

​ប្រភពបន្តថា ក្នុង​​ពេល​កើតហេតុ​នេះ បុរសដែល​​ជា​ប្តីបាន​នាំ​កូនស្រី​រត់គេច​ខ្លួន​បាត់​ បន្សល់​ទុក​សាកសព​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។ ​តាម​ការ​រ​សន្និដ្ឋាន​ជាបឋម​របស់​សម​ត្ច​កិច្ច​​​មូលដ្ឋាន​ខាងលើ​ បាន​បញ្ជាក់​ថា​សាកសព​ស្ត្រី​អនាថា​ ស្លាប់​ដោយសារ​ខ្យល់គរ​ ។​ ​

អត្ថបទសរសេរ ដោយ