សម្តេចព្រះ​មហិស្ស​រា នរោត្តម ចក្រ​ព​ង្ស់ ​​ស្វែង​យល់​​ដំណើរការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ក្នុង​​រាជធានី​ភ្នំពេញ


រាជធានី​ភ្នំពេញ​ ៖ សមាជិក​ក្រុមប្រឹក្សាធម្មនុញនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចព្រះ​មហិស្ស​រា នរោត្តម ចក្រ​ព​ង្ស់ កាលពី​រសៀល​ថ្ងៃ​​​ទី២៥ ​កុម្ភៈ បាន​ដឹកនាំ​ប្រតិភូ អម​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ​នឹង​យាង​មក​បំពេញបេសកកម្ម​ស្វែង​យល់ និង​ពិនិត្យ​ស្ថានភាពនៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​​ដឹង​ ក្រោយ​ជំនួប​ជាមួយ​គណ​អភិបាល​រាជធានី​ភ្នំពេញ​​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​​ថ្វាយ​ជូនស្ថានភាព និង​សភាព​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្នុង​កិច្ច​ការពារ​សន្តិសុខ និង​សុវត្ថិភាព ត្រូវ​បាន​ធានា​១០០​ភាគរយ គ្រប់​បែប​យ៉ាង ពុំ​មាន​អ្វី​កើតឡើង តាំងពី​ព្រឹក​នៃ​ការ​ចាប់ពី​ការ​បោះ​ឆ្នោត​រហូត​មក​ដល់​កិច្ចប្រជុំ​ដល់​ម៉ោង​៣​រសៀល​នេះ​ ។​ តាម​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ គឺ​ចប់​ម៉ោង​៣​រសៀល គ្រប់​ការិយាល័យ​ទាំង​ពីរ គឺ​កា​រិ​យា​ល័​១០០១ និង​១០០២ និង​ត្រូវ​បាន​បិទ ដើម្បី​បន្ត​នីតិវិធី​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត រៀបចំ​ក្នុង​នីតិវិធី​ក្នុង​ការ​បិទ​សន្លឹក​ឆ្នោត ។

លោក​ឃួ​ង ស្រេង​ បាន​បញ្ជាក់​ផង​ដែរ​ថា រាជធានី​ភ្នំពេញ​មាន​ការិយាល័យ​ចំនួន​០២​គឺ​១០០១ និង​១០០២ ដែល​ស្ថិត​នៅ​ក្នុង​វិទ្យាល័យ​ប៉ុន រ៉ា​នី ហ៊ុន សែន វត្ត​ភ្នំ​ទាំង​២​ការិយាល័យ​នេះ ត្រូវ​បាន​រៀបចំ និង​ធានា​បាន​នូវ​បញ្ហា​សន្តិសុខ​សុវត្ថិភាព យ៉ាង​ល្អ​ប្រសើរ ជូន​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តំណាងរាស្ត្រ​មានកា​ត្វ​កិច្ច​រួម​ក្នុង​ការ​បោះ​ឆ្នោត ។

សម្តេចព្រះ​មហិស្ស​រា នរោត្តម ចក្រ​ព​ង្ស់ សមាជិក​ក្រុមប្រឹក្សាធម្មនុញ បាន​បន្ទូល​ថា ទ្រង់​បាន​សំដែង​សោម​ម​ស្ស​រីករាយ និង​ថ្លែង​អំ​អរគុណ​យ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ មាន​សម្ថ​កិច្ច​គ្រប់​ជាន់ថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ការ​រៀបចំ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​កិច្ច​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភានីតិ​កាល​​​ទី​៤ ។​ សម្តេច​បន្ត​ថា ការ​ចុះ​នេះ ក្នុង​គោលបំណង​ស្វែង​យល់ និង​ពិនិត្យ​ស្ថានភាព នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ នៅ​មុន​ពេល អំឡុង​ពេល​បោះ​ឆ្នោត​និង​ក្រោយ​ពេល​បោះ​ឆ្នោត ដើម្បី​ធ្វើការ​វិនិច្ឆ័យ​អោយ​បាន​ច្បាស់លាស់ ។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ គឺ​ពិតជា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គ្មាន​អំពើ​ហិង្សា និង​បាតុភាព​ផ្សេង​ៗ មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដែល​ទទួលយក​បាន​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ