ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់ធម៌មេត្តា មកប្រហារកូនកំលោះ​ពេល​ចូលរោង​​ការ​​

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តើ​ហេតុ​អ្វី​ក៏​មាន​ករណី​បែប​នេះ ​កើតឡើង​ទៅ​ហ្ន៎ ? ពិតជា​ស្មាន​មិន​ដល់​មែន​… ​ដោយ​សារ​តែ​កូនកំលោះ បែរជាខ្យល់​.​គរ​ស្លាប់​នៅ​យប់​ថ្ងៃ​ចូល​រោង​មង្គលការ​របស់​ខ្លួនថ្ងៃ​ទី​២៣ កុម្ភៈ ពេល​ដឹក​ទៅ​ដល់​គ្លីនិក…

ខេត្តឧត្តរមានជ័យ ៖ តើ​ហេតុ​អ្វី​ក៏​មាន​ករណី​បែប​នេះ ​កើតឡើង​ទៅ​ហ្ន៎ ? ពិតជា​ស្មាន​មិន​ដល់​មែន​… ​ដោយ​សារ​តែ​កូនកំលោះ បែរជាខ្យល់​.​គរ​ស្លាប់​នៅ​យប់​ថ្ងៃ​ចូល​រោង​មង្គលការ​របស់​ខ្លួនថ្ងៃ​ទី​២៣ កុម្ភៈ ពេល​ដឹក​ទៅ​ដល់​គ្លីនិក ឯកជន​មួយ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ។ ការ​ស្លាប់​របស់​កូនកំលោះ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​រោងការ​ដែល​កំណត់​ថា​ជា​ថ្ងៃ​មង្គល ។ ហេតុការណ៍​នេះ​ឡើង​នៅ​ភូមិ​ពោធិ ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

ជន​រង​គ្រោះជា​កូនកំលោះ​ដែល​បាន​ស្លាប់​នៅ​ថ្ងៃ​ចូល​រោងការ​នេះ​ឈ្មោះ ស ចាន់​ឌី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ក្បាល​ក្របី ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​រៀប​ការ​ជាមួយ​កូនក្រមុំ​ឈ្មោះ វុ​ធ សា​មុត រស់នៅ​ភូមិ​ពោធិ ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បាន​ក្លាយជា​ស្ត្រី​មេម៉ាយ​ខាន់ស្លា ។ លោក​វរសេនីយ៍​ឯក​ហម ភិ​រម្យ​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​មង្គលការ​នោះ​គេ​បាន​រៀបចំ​ពិធី​ចូល​រោង នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ខណៈ​នេះ​មាន​សាច់ញាតិ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​បាន​អញ្ជើញ​ចូលរួម ជា​ច្រើន​នាក់​ផង​ដែរ​ទៅ​តាម​ប្រពៃណី ។ លុះដល់​វេលា​យប់​ថ្ងៃ​ដដែល ស្រាប់តែ​កូនកំលោះ​បាន​ប្រាប់​បងប្អូន​ថា រូបគេ​មិន​ស្រួលខ្លួន​ទេ ។ បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​ដួល​សន្លប់ ហើយ​សាច់ញាតិ​បាន​នាំ​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង ទើប​ដឹង​ថា​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

លោក​វរសេនីយ៍ឯក​ហម ភិ​រម្យ​បាន​បន្ត​ថា ក្រោយ​ពី​ហេតុការណ៍​នេះ​កើតឡើង​កម្លាំង​ជំនាញ​ប៉ូលិស​ស្រុក​ថ្មពួក​បាន​ចុះ​មក​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​ព្រមទាំង​គ្រូពេទ្យ​ចូលរួម​ធ្វើការ​ពិនិត្យ​នឹង​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ជន​រង​គ្រោះ​កូនកំលោះ​ពិតជា​បាន​ស្លាប់​ដោយសារ​តែ​កើត​ខ្យល់គរ​ពិតប្រាកដ​មែន ។ សមត្ថកិច្ច​បាន​ប្រគល់​សព​នេះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯខេត្តបន្ទាយមាន​ជ័យ​ ។ ចំពោះ​ភ្ញៀវ​ការ​ដែល​ត្រូវ​មក​ចូលរួម​ថ្ងៃ​អាពាហ៍ពិពាហ៍​នោះ ក៏​បាន​ក្លាយជា​ការ​មក​ចូល​បុណ្យសព​ទៅ​វិញ ។ ចំណែក​រោង​មង្គលការ​ក៏​បាន​ប្រែ​ក្លាយទៅជា​រោង​បុណ្យសព​ប្រកប​ទៅ​ដោយ​ទុក្ខ​ក្រៀមក្រំ​ក្រៃ​លែង ។រីឯ​កូនក្រមុំ​ដែល​កំពុង​ត្រៀមខ្លួន​ស្រស់​ស្អាត​ដូច​ផ្កា​រីក ពេល​នេះ​ក៏​ក្លាយជា​អ្នក​កាន់ទុក្ខ​ស្រពាប់​ស្រពោន​រក​វាចា​ថ្លែង​ស្ទើរ​ពុំ​បាន ៕ ​

 

អត្ថបទសរសេរ ដោយ