រាជធានីភ្នំពេញ ៖ មជ្ឈដ្ឋាននានាមានការភ្ញាក់ផ្អើលខណៈមិនមានអ្នកណានឹកឃើញថាយកឈ្មោះលោកបណ្ឌិត កែម ឡី ដាក់ជាឈ្មោះគណបក្សឡើយ តែពេលនេះប្អូនប្រុសសពលោកបណ្ឌិតកែម ឡី គឺលោកកែម រិទ្ធិសិត កាលពីថ្ងៃ២៤កុម្ភៈ បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនៅខែកក្កដា ខាងមុខនេះ ។ គណបក្សថ្មីរបស់លោកកែម រិទ្ធិសិត ដែលប្រកាសបង្កើតនោះគឺយកឈ្មោះលោកបណ្ឌិត កែម ឡី ធ្វើជាឈ្មោះរបស់គណបក្សតែម្តង ។ ក្រោយការប្រកាសបង្កើតនេះភា្លម អ្នកនាំពាក្យគណបក្សកាន់អំណាចក៏បានប្រកាសស្វាគមន៍ភា្លមដែរ ។
លោកកែម រិទ្ធិសិត បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការបង្កើតគណបក្សថ្មីនេះ គឺមានគោលបំណងយកទស្សនាទានល្អៗរបស់លោកបណ្ឌិតកែម ឡី ទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិហើយក៏ដើម្បីទប់ស្កាត់ដល់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយ ដើម្បីបម្រើមហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ ។ ចំណែកការយកឈ្មោះសពលោកបណ្ឌិតកែម ឡី មកដាក់ជាឈ្មោះគណបក្សថ្មីនេះវិញ លោកកែម រិទ្ធិសិត បានលើកហេតុផលថា ដើម្បីចង់រក្សានូវកិត្តិនាមរបស់បងប្រុសឱ្យបានគង់វង្ស និងស្ថិតក្នុងការចងចាំរបស់ប្រជាពលរដ្ឋខ្មែរ ។
យ៉ាងណាក៏ដោយ ការបង្កើតគណបក្សថ្មីនេះ គឺស្តែងចេញតែតាមរយៈសេចក្តីប្រកាសព័ត៌មានមួយរបស់លោកកែម រិទ្ធិសិត ប៉ុណ្ណោះ ព្រោះថានៅពេលនេះក្រៅពីការប្រកាសឱ្យសាធារណជនបានដឹង អ្វីៗផ្សេងទៀតមិនទាន់បានរៀបចំនៅឡើយទេ ។ សម្រាប់លោកកែម រិទ្ធិសិត លោកត្រូវការពេលវេលាប្រមាណជាមួយខែ ដើម្បីរៀបចំឯកសារនានា ហើយអាចនឹងដាក់ទៅកាន់ក្រសួងមហាផ្ទៃនៅក្នុងអំឡុងខែក្រោយ ។
ទាក់ទិននឹងច្បាប់ស្តីពីគណបក្សនយោបាយថ្មី មិនអនុញ្ញាតឱ្យគណបក្សណាមួយយកឈ្មោះរូបវន្តបុគ្គលមកធ្វើជាឈ្មោះគណបក្សឡើយ ។ឆ្លើយតបនឹងបញ្ហានេះ លោកកែម រិទ្ធិសិត លោកបញ្ជាក់ថា លោកនឹងកែសម្រួលទាំងអស់ប្រសិនបើមានការណែនាំពីក្រសួងមហាផ្ទៃនោះ ។លោកក៏បញ្ជាក់ឱ្យដឹងដែរថា នឹងព្យាយាមរៀបចំបង្កើតបក្សថ្មីនេះឱ្យទាន់បានចូលរួមការបោះឆ្នោតជាតិនៅក្នុងខែកក្កដាខាងមុខ ។
បើទោះបីគណបក្សថ្មីរបស់លោកកែម រិទ្ធិសិត មិនទាន់ចេញអ្វីជាដុំកំភួននៅឡើយក៏ដោយ ក៏ប៉ុន្តែវាត្រូវបានប្រកាសស្វាគមន៍ដោយអ្នកនាំពាក្យគណបក្សកាន់អំណាចរួចទៅហើយដែរ ។ លោក សុខ ឥសាន ចាត់ទុកការបង្កើតបក្សថ្មីនេះថា គឺសបញ្ជាក់ពីសិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋត្រូវបានបើកទូលាយ និងថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាននិងកំពុងរឹងមាំនិងរស់រវើកថែមទៀត ។ សម្រាប់លោក សុខ ឥសាន តាមរយៈទិដ្ឋភាពនេះការបោះឆ្នោតជាតិខាងមុខនឹងកាន់តែមានអត្ថន័យនៅកម្ពុជា ។
លោកកែម រិទ្ធិសិត ប្អូនប្រុសលោកកែម ឡី បានចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការមួយពីការបង្កើតគណបក្សនយោបាយឈ្មោះកែម ឡី ។ លោកបញ្ជាក់ខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចុះហត្ថលេខាផ្ទាល់ និងបានចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ យ៉ាងដូច្នេះថា៖ «ខ្ញុំបាទកែម រិទ្ធិសិត ប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី សូមប្រកាសជម្រាបជូនជនរួមជាតិ បងប្អូនដែលស្រឡាញ់រាប់អានលោកបណ្ឌិត កែម ឡី សារព័ត៌មានជាតិនិងអន្តរជាតិឱ្យបានជ្រាបថា ខ្ញុំនឹងបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា«គណបក្សកែម ឡី» ដើម្បីចូលរួមបោះឆ្នោតនីតិកាលទី៦នៃរដ្ឋសភានៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ» ។
លោកក៏បានស្នើដល់ជនរួមជាតិ ដែលជាអ្នកស្រឡាញ់រាប់អានលោកបណ្ឌិតកែម ឡី ចូលរួមជាមួយគណបក្សកែម ឡី ដើម្បីរក្សាកិត្តិយសលោកបណ្ឌិត និងបន្តបេសកកម្មឱ្យសម្រេចបំណងប្រាថ្នារបស់លោកនៅថ្ងៃខាងមុខ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៥ កុម្ភៈថា នៅថ្ងៃទី២៤ កុម្ភៈ ២០១៨នេះ លោក កែម រិទ្ធិសិត ប្អូនបង្កេីតលោកបណ្ឌិត កែម ឡី បានប្រកាសបង្កេីត
គណបក្សនយោបាយថ្មីមួយដោយដាក់ឈ្មោះថាគណបក្ស កែម ឡី ដេីម្បីប្រកួតប្រជែងក្នុងការ
បោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៦នាថ្ងៃទី២៩ ខែកក្កដា ២០១៨នេះ ។
លោកបញ្ជាក់ថា៖ «ទោះបីដាក់ឈ្មោះគណបក្សជាអ្វីក៏ដោយយេីងសូមស្វាគមន៍ ការបង្កេីតគណបក្សនយោបាយថ្មីនេះ ។ នេះសបញ្ជាក់ថា សិទ្ធិសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋ ត្រូវបានបេីកទូលាយដូចមានបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហេីយក៏បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាននិងកំពុងរឹងមាំនិងរស់រវេីក ។ យេីងរង់ចាំមេីលការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិខាងមុខនឹងកាន់តែមានអត្ថន័យនៅកម្ពុជាស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស» ។
ទោះបីជាបែបណាគណបក្សដែលគ្រោងបង្កើតឡើងមានឈ្មោះ កែម ឡី នោះមិនត្រូវបានស្វាគមន៍ដោយភរិយាលោកកែម ឡី ដែលពេលនេះបានទទួលសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលីនោះទេ ។ អ្នកស្រី ប៊ូ រចនា បានសម្តែងនូវការមិនពេញចិត្តចំពោះការយកឈ្មោះសពប្តីរបស់អ្នកស្រីមកធ្វើនយោបាយនេះ ។ រីឯអ្នកបញ្ចេញមតិជាច្រើនទៀតក៏ហាក់មិនគាំទ្រដល់ប្អូនប្រុសលោកបណ្ឌិតកែម ឡី រូបនេះដែរ ។ ទោះបីជាបែបណាអ្នកវិភាគនិយាយថា សម្លមិនទន់ភ្លក្សផងហេតុអ្វីថាមិនឆ្ងាញ់ ៕
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយគាត់មិនបានចូលដេកទេ បានដើររកត្រីទាំងយប់អធ្រាត្រតែម្នាក់ឯង បន្ទាប់មកក៏បានដួលផ្កាប់មុខ...
ខេត្តព្រះវិហារ ៖ ដោយឃើញថាទណ្ឌិតចំនួន៣៣នាក់មានការកែប្រែខ្លួន មានចរិកលក្ខណៈល្អឡើងវិញ និងផ្អែកតាមអនុវត្តទោស ២ភាគ៣ នៃច្បាប់ស្តីពីពន្ធនាគារ ប្រធានពន្ធនាគារ...
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើគំនរខ្សាច់នៅមុខផ្ទះប្រជាពលរដ្ឋដែលគេកំពុងសាងសង់ កាលពីម៉ោង8និង...
ខេត្តសៀមរាប ៖ កូនប្រសារប្រុសខឹងឪពុកក្មេកស្តីបន្ទោសឱ្យដោយសារឪពុកឃើញឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ(កូនបង្កើត) ខណៈពេលនោះឪពុកខឹងដែលយកកូនស្រីរបស់គាត់ចាប់ដាក់...
https://www.youtube.com/watch?v=va87dJfh8igរាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នាំគ្នាមកយ៉ាងផុសផុលប្រជ្រៀតគ្នាចូលទៅចាក់...
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្មេងស្រីអាយុជាង១ខួបម្នាក់បានរអិលជើងដាំក្បាលចូលក្នុងធុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ បង្កឲ្យមានការ...
តាមជើងលេខរបស់គ្រូហុងស៊ុយចិនសែបានអះអាងថា ដាច់ខែកុម្ភៈចូលខែមីនាភ្លាម លោកអ្នកមានង៉ូវហេងខ្លាំង មានលាភចូលមកក្នុងជីវិតច្រើន ត្រូវប្តូរវាសនាពីអាក្រក់ទៅជា...
រាជធានីភ្នំពេញ ៖ មេធាវីមួយរូបរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានព្រមានអាចនឹងឈប់ការពារក្តីឲ្យបក្សប្រឆាំង បើលោកសម រង្ស៊ី និងក្រុមលោកនៅតែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន១៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដឹកនាំដោយលោកឯម ភារី នាយប៉ុស្តិ៍នគរបាលចុះឃាត់ខ្លួន ខណៈជនសង្ស័យប្រុសស្រី...
ប្រទេសវៀតណាម ៖ ភ្នាក់ងារសារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ កន្លងមកថា ប្រទេសវៀតណាមទទួលបានការអនុញ្ញាតឲ្យនាំចេញផ្លែស្វាយទៅកាន់សហរដ្ឋអាមេរិកហើយបន្ទាប់...
តើអ្នកចង់បង្កើនប្រសិទិ្ធភាពការងាររបស់អ្នកដែរឬទេ? តើអ្នកធ្លាប់គិតថា អ្នកចំណាយពេលមួយថ្ងៃដោយមិនបានសម្រេចកិច្ចការច្រើនដែរទេ? បើសិនជាចង់ និងធ្លាប់ អ្នក...
ក្រុមហ៊ុនអាល្លឺម៉ង់ចង់ឱ្យរថយន្តអេឡិចត្រូនិករបស់ខ្លួនមានភាពស្អាតនិងបៃតងគ្រប់យ៉ាង តាំងពីការផលិតរហូតដល់ការបើកបរលើផ្លូវ ។ ពោលគឺគេចង់ឱ្យវាមិនមានការ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា នៅលើពិភពលោកជៀសមិនផុតទេសម្រាប់ឥទ្ធិពលនយោបាយជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការ ។ លោកសុខ ឥសាន បានឲ្យ...
ខេត្តសៀមរាប៖ជនបរទេសសញ្ជាតិអូទ្រីសម្នាក់សំពាធឈាមឡើងខ្ពស់បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលស្លាប់ភ្លាមៗស្ថិតនៅក្នុងផ្ទះជួល កាលពីវេលាម៉ោង៦និង១៨នាទីល្ងាច នា...
ខេត្តកែប ៖ អាជ្ញាធរខេត្តធ្លាប់បានទៅពិនិត្យដីសហគមន៍ម្ដងរួចមកហើយ នៅជាប់នឹងឆ្នេរសមុទ្រអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ។ ពេលដែលអាជ្ញាធរចុះទៅពិនិត្យដីព្រៃ...
រាជធានីភ្នំពេញ ៖ គិតមកដល់ត្រឹមម៉ោង១ជាងរសៀលនេះ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅមុខសាលាបឹងត្របែកព្រឹកមិញបានបណ្តាលឲ្យលោកគ្រូម្នាក់បានស្លាប់ ។ក្រោយពេល...
ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ដែលគេអះអាងថាជាប្រពន្ធចុង បានតាមមករករឿងជេរបញ្ចោរ និងស្ទុះចូលទៅរកវាយស្ត្រីជាប្រពន្ធដើមដល់ក្នុងផ្ទះ ធ្វើអោយភ្ញាក់ផ្អើលដល់...
ខេត្តសៀមរាប ៖ នៅពេលដែលអ្នកដំណើរបានមកដល់ចំណុចឃុំសសរស្តម ស្រុកពួក ខេត្តសៀមរាប ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦នោះ គឺយើងនឹងបានឃើញតូបដាក់លក់មាន់អាំងជាច្រើនកន្លែង...
អ្នកនិពន្ធ ៖ ប្រេ វីនអាមេរិកបានងាកមកឱបវៀតណាម ដែលជាប្រទេសកុម្មុយនិស្តនៅពេលដែលមហាយក្សចិន ដែលជាប្រទេសកុម្មុយនិស្ត បានងាកមកចាប់ដៃជាមួយប្រទេសកម្ពុជា ...
ការភ្លាត់ជើងដួលមែនទែននោះមិនសូវគ្រោះថ្នាក់ប៉ុន្មានទេ នឹងអាចក្រោកឡើងបានយ៉ាងស្រួល តែបើភ្លាត់ជើងធ្លាក់ទៅក្នុងអបាយភូមិហើយ មិនងាយនឹងឡើងមកវិញរួចឡើយ ពិតជាជួប...