ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ជល់​មាន់​ចល័ត ឃាត់​មនុស្ស​៥​នាក់ និង​មាន់គក​៣​ក្បាល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ជល់​មាន់​លួចលាក់​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ សហ​ការណ៍​នឹង​នគរបាល​តាម​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ចុះ​បង្ក្រាប ដោយ​ឃាត់ខ្លួន​អ្នក​ញៀន…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ជល់​មាន់​លួចលាក់​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ សហ​ការណ៍​នឹង​នគរបាល​តាម​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ចុះ​បង្ក្រាប ដោយ​ឃាត់ខ្លួន​អ្នក​ញៀន ល្បែងភ្នាល់​ចំនួន​៥​នាក់ ដកហូត​មាន់​៣​ក្បាល និង​ម៉ូតូ​មួយ​ចំនួន​ទៀត​។ ប្រតិការ​បង្ក្រាប​សង្វៀន មាន់​ចល័ត​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ទន្ទឹម​នោះ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ភ្នាល់មាន់​រត់​ប្រសាច ទាំង​ភិតភ័យ​ផង​ដែរ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​នោះ​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់ បាន​ណាត់ជួប​ប្រមូលផ្តុំ​គ្នា​ជល់​មាន់​យ៉ាង​ពពាក់​ពពួក​គ្នា នៅ​ក្នុង​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង​។ ខណៈ​ដែល​កំពុង​តែ សប្បាយ​នឹង​ល្បែង​កម្លាំង​នគរបាល ចុះ​បង្ក្រាប​ធ្វើ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែងភ្នាល់​នាំ​គ្នា រត់​ប្រសាច​យករួចខ្លួន​អស់​។ លោក​អនុសេនីយ៍ទោ ម៉ៅ ចាន់​ថុ​ន នាយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ទី​តាំ​ជល់​មាន់​នេះ​លួចលាក់​បើក​លេង ដោយ ចល័ត​យូរ​ៗ​លេង​ម្តង​។

 ដោយ​មានការ​ស្រាវជ្រាវ​ដឹង​ថា ក្រុម​អ្នក​ញៀន​មាន់បាន​ណាត់គ្នា​ជល់ និង​មាន​បទបញ្ជា​ពី​លោក​វរៈសេនីយ៍​ឯ ក​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ លោក ក៏​បាន​ដឹកនាំ​កម្លាំង​ទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ ចុះ​បង្ក្រាប​តែ​ម្តង​។ លោកនាយ​ផ្នែក​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់ សមត្ថកិច្ច​ឃាត់ខ្លួន អ្នក​ភ្នាល់មាន់​ចំនួន​៥​នាក់ ដកហូត​ម៉ូតូ​៤​គ្រឿង មាន់​៣​ក្បាល ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕


https://youtu.be/XyGEQWfX9SU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ