ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បឋម CPP នាំមុខ​ការ​បោះ​ឆ្នោត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ឌុ​ច សុ​ន សមាជិក​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រាប់​កោះសន្តិភាព​ពេល​សន្និសីទ​សារព័ត៌មាន នៅ​ទីស្តីការ គ​.​ជ​.​ប រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​២០១៨​ថា ការ​រាប់​សន្លឹក​បាន​៧០%…

រាជធានី​ភ្នំពេញ​៖ លោក ឌុ​ច សុ​ន សមាជិក​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រាប់​កោះសន្តិភាព​ពេល​សន្និសីទ​សារព័ត៌មាន នៅ​ទីស្តីការ គ​.​ជ​.​ប រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​២០១៨​ថា ការ​រាប់​សន្លឹក​បាន​៧០% គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ និង​នៅ​សល់​៣០% និង​រាប់​បន្តបន្ទាប់​ទៀត ។

លោក​បាន​អះអាង​ថា ៖ «​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សម្លេង​នាំមុខ​គេ ព្រោះ​គណបក្ស​នេះ​មាន​អង្គ​បោះ​ឆ្នោត​ច្រើន​ជាងគេ​»​។ លោក​បាន​អះអាង​ថា តាម​ការ​គ្រោងទុក គជ​ប នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៅ​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ។ ចំពោះ​ការ​មិន​ទាន់​ប្រកាស​នៅ​ពេល​សន្និសីទ​សារព័ត៌មាន ព្រោះ​គ​.​ជ​.​ប មិន​ទាន់​បាន​ទទួល​របាយការណ៍​សរុប​ទាន់​ពេលវេលា ។ លោក​បាន​លើក​ឡើង​ថា មាន​អង្គ​បោះ​ឆ្នោត​ចំនួន​២៥​នាក់ បាន​បោះបង់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ទៅ​បោះ​ឆ្នោត​ដែល​ក្នុង​នោះ​គ​.​ជ​.​ប ទទួល​ព័ត៌មាន​ថា​មាន​២​នាក់​នៅ​ខេត្តតាកែវ អវត្តមាន​ដោយសារ​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ ។ លោក​ថា ចំពោះ​ការ​បោះ​ឆ្នោត​នេះ​មាន​អង្គ​បោះ​ឆ្នោត​ជាង​៩៩% បាន​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​នៅ​ទាំង​៣៣ ការិយាល័យ ។

គួរ​កត់​សម្គាល់ថា ព្រឹក​ព្រលឹម​នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ​នេះ ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​អ្នកតំណាង​រាស្ត្រ​ដែល​បាន​ចុះ​ឈ្មោះ និង​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ភ្នំពេញ​ចំនួន​៤៥២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ទៅ​កាន់​មណ្ឌលបោះឆ្នោត​ភូមិភាគ​ទី​១ នៅ​ក្នុង​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​វត្ត​ភ្នំ ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ។ នៅ​ក្នុង​មណ្ឌល​នេះ​មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​ពីរ គឺ​ការិយាល័យ​លេខ​១០០១ និង​ការិយាល័យ​លេខ​១០០២ ។ អង្គ​បោះ​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​មក​ពី​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ និង​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ដែល​ស្ថិត​ក្នុង​តំណែង ឬ​តួនាទី ។
គេ​មានការ​កត់​សម្គាល់ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង​១២​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​ភាគច្រើន​មក​ពី​គណបក្សកាន់អំណាច (CPP) ។ បើ​ទោះបីជា​មាន​គណបក្ស​ចូលរួម​ការ​ប្រកួត​ការ​បោះ​ឆ្នោត​នេះ​មាន​ចំនួន​៤​បក្ស​ក៏​ដោយ ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​)​បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា គណ​ហ្វុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។

មណ្ឌលបោះឆ្នោត​នៅ​តាម​ភូមិភាគ​ចំនួន​៨​នៅ​ទូ​ទាំង​រាជធានី​ខេត្ត ។ គជ​ប​បាន​បញ្ជាក់​ថា​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៤​នេះ មាន​ការិយាល័យ​ចំនួន​៣៣ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​បម្រើ​ឲ្យ​អ្នកបោះឆ្នោត និង​អង្គ​បោះ​ឆ្នោត​ចំនួន​១១.៦៩៥​នាក់ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុង​ភូមិភាគ​ទាំង​៨​ទូ​ទាំង​២៥​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា ។
អាសនៈ​មាន​ចំនួន​៥៨​ក្នុង​ចំណោម​៦២​អាសនៈ ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​អង្គ​បោះ​ឆ្នោត​ជាង​១​ម៉ឺន​នាក់ រួម​មាន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​តំណាងរាស្ត្រ​ក្នុង​តួនាទី ។ អាសនៈ​ចំនួន​(២​រូប​)​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​រដ្ឋសភា និង​អាសនៈ​(២​រូប​)​ទៀត​តាំង​ដោយ​ព្រះមហាក្សត្រ ។ គជ​ប​ធ្វើការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​នេះ នៅ​វេលា​ម៉ោង​៣​រសៀល បន្ទាប់​ពី​ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​បាន​បិទ និង​បញ្ជូន​លទ្ធផល​បណ្តោះអាសន្ន​មក​កាន់​ទីស្តីការ​គជ​ប ។

លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន (​គជ​ប​) បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ពេល​ចុះ​ទៅ​ពិនិត្យ​មណ្ឌលបោះឆ្នោត​ភូមិភាគ​ទី​១​ថា ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណ​តិ្ត​ទី​៤​នេះ មាន​៨​ភូមិភាគ និង​៣៣​ការិយាល័យ​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​កម្ពុជា ។ លោក​ថា​៖«​គ្រប់​ការិយាល័យ​ដំណើរការ​បាន​ល្អ នេះ​បើ​តាម​ការ​រាយការណ៍​ជូន​ខ្ញុំ​មក​ពី​ការិយាល័យ​ទាំង​៣៣​រួម​ទាំង​សន្តិសុខ​» ៕

កែសម្រួលដោយ