ចំណាត់ថ្នាក់​អំពើ​ពុក​រលួយប្រទេស​នានា​លើ​លោក


លោកស្រី​Delia Eerreira Rubio ប្រធាន​អង្គការ​ដើម្បី​តម្លាភាព​អន្តរជាតិ​ថ្លែង​ថា រដ្ឋា​ភិបាល​ប្រទេស​នានា​នៅ​លើ​ពិភពលោក​មិន​បាន​ប្រតិបត្តិ​គ្រប់គ្រាន់​ទេ​ក្នុង​ការ​បង្ក្រាប​អំពើ​ពុក​រលួយ​នៅ​ក្នុង​ឆ្នាំ​២០១៧ ។

មាន​ប្រទេស​ជា​ច្រើន​គ្មាន​គ្មាន​ការ​ឈានមុខ​ក្នុងអំឡុងពេល​៦​ឆ្នាំ​កន្លង​មក ប៉ុន្តែ​ប្រទេស​ដែល​ស្ថិត​នៅ ៖

​ចំណាត់ថ្នាក់​ទី​១​មាន​អំពើ​ពុក​រលួយ​តិចតួច​ គឺ​ប្រទេស​នូ​វែ​ល​សេ​ឡង់ មាន​៨៩​ពិន្ទុ ។លំដាប់​ទី​២ ​គឺ​ប្រទេស​ដា​ណឺ​ម៉ាក​មាន​៨៨​ពិន្ទុ ។
លំដាប់​ទី​៣ ​ប្រទេស​ហ្វាំ​ង​ឡង់ ន័​រ​វែ​ស ស្វ៊ី​សមាន​៨៥​ពិន្ទុ ។
ចំណាត់ថ្នាក់​ទី​៦ ​ប្រទេស​សិង្ហ​បុរី និង​ស៊ុ​យ​អែ​ត​មាន​៨៤​ពិន្ទុ ។
លំដាប់​ទី​៨​ ប្រទេស​កា​ណា​ដា​,​លុ​ច​សំបួ​,​ហូ​ឡង់ និង​អង់គ្លេស​មាន​៨២​ពិន្ទុ ។
ចំណាត់ថ្នាក់​ទី​១២​ ប្រទេស​អា​ល្លឺ​ម៉​ង់ ។

សម្រាប់​១០​ចំណាត់ថ្នាក់​នៅ​ក្រុម​ប្រទេស​នៅ​ពាក់កណ្តាល​តារាង​រួម​មាន ៖
ចំណាត់ថ្នាក់​ទី​១៦ សហរដ្ឋអាមេរិក និង​បែ​ល​ហ្ស៊ិ​ក​មាន​៧៥​ពិន្ទុ ។
លំដាប់​ទី​៤២ ​ប្រទេស​អេ​ស្ប៉ា​ញ​៥៧​ពិន្ទុ ។
ចំណាត់ថ្នាក់​ទី​៥៤​ ប្រទេស​អ៊ីតា​លី​មាន​៥០​ពិន្ទុ ។
លំដាប់​ទី​៧១ ​អាហ្វ្រិក​ខាងត្បូង​មាន​៤៣​ពិន្ទុ ។
លំដាប់​ទី​៧៧​ ប្រទេស​ចិន​មាន​៤១​ពិន្ទុ ។
លំដាប់​ទី​៨១​ ប្រទេស​តួ​ក​គី​មាន​៤០​ពិន្ទុ ។
លំដាប់​ទី​១៣៥ ​រួម​មាន​ប្រទេស​រុ​ស្ស៊ី និង​ម៉ិ​ក​ស៊ិ​ក​មាន​២៩​ពិន្ទុ ។

ប្រទេស​នៅ​បាត​តារាង​ទាំង​១០​ រួម​មាន៖
លំដាប់​ទី​១៦៩​ វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​,​ អ៊ី​រ៉ា​ក់​មាន​១៨​ពិន្ទុ ។
លំដាប់​ទី​១៧១ ​មាន​ប្រទេស​លី​ប៊ី​,​កូរ៉េ​ខាងជើង​មាន​១៧​ពិន្ទុ ។
លំដាប់​ទី​១៧៥​ រួម​មាន​យេ​ម៉ែ​ន​,​ស៊ូ​ដង់​មាន​១៦​ពិន្ទុ ។
ចំណាត់ថ្នាក់​ទី​១៧៧ ​មាន​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​១៥​ពិន្ទុ ។
លំដាប់​ទី​១៧៨​ ប្រទេស​ស៊ី​រី​មាន​១៤​ពិន្ទុ ។
លំដាប់​ទី​១៧៩ ប្រទេស​ស៊ូ​ដង់​ខាងត្បូង​មាន​១២​ពិន្ទុ ។
លំដាប់​ទី​១៨០​ ប្រទេស​សូ​ម៉ា​លី​មាន​៩​ពិន្ទុ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ