ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តារា​បង្ហាញ​ម៉ូ​ដ​ថ្មី​មួយ​កំពុង​លេចធ្លោ​ឡើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រៀបចំ​ក្រុម​មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ស្រួលបួល​ផង ក្រុម​តារា​បង្ហាញ​ម៉ូ​ដ​អិ​ល​ភី​បាន​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ស្ទើរតែ​គ្រប់​កម្មវិធី ធំ​ៗ ក្រុម​នេះ​ដណ្ដើម​បាន​ទីផ្សារ​មិនសូវ​បាត់​មុខ​ទេ​។ ធៀប​នឹង​ក្រុម​បង្ហាញ​ម៉ូ​ដ​ល្បី ក្រុម​នេះ​ទទួល​បានការ​ងារ​តែ​ក្នុង​រយ​:​ពេល​ខ្លី​ប៉ុណ្ណោះ ដោយ​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ រៀបចំ​ក្រុម​មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ស្រួលបួល​ផង ក្រុម​តារា​បង្ហាញ​ម៉ូ​ដ​អិ​ល​ភី​បាន​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ស្ទើរតែ​គ្រប់​កម្មវិធី ធំ​ៗ ក្រុម​នេះ​ដណ្ដើម​បាន​ទីផ្សារ​មិនសូវ​បាត់​មុខ​ទេ​។ ធៀប​នឹង​ក្រុម​បង្ហាញ​ម៉ូ​ដ​ល្បី ក្រុម​នេះ​ទទួល​បានការ​ងារ​តែ​ក្នុង​រយ​:​ពេល​ខ្លី​ប៉ុណ្ណោះ ដោយ​អះអាង​ថា ​មាន​ធនធាន​តារា​បង្ហាញ​ម៉ូ​ដ​ល្អ និង​ការ​ពូកែ​ទាក់ទង​របស់​មេក្រុម ។

កញ្ញា​មុំ ស្រី​លាភ ប្រធាន​ក្រុម​តារា​បង្ហាញ​ម៉ូ​ដ​អិ​ល​ភី ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សម្រាប់​ការ​ចាប់​ទីផ្សារ​របស់​នាង​មិនមែន​ចេះ​តែ​ធ្វើ ឬ លំ​ៗ​ឱ្យ​តែ​ពី​រួច​ដៃ​ទេ គ្រាន់តែ​នាង​ប្រកាស​ជា​ផ្លូវការ​ភ្លាម នាង​និយាយ​ការងារ និង​ទទួល​ការងារ​ជាមួយ​ម្ចាស់​កម្មវិធី និង​អ្នកដឹកនាំ​ផ្ទាល់​តែ​ម្តង​ដោយ​មិន​ទទួល​ការងារ ត​ៗ​គ្នា​ឡើយ ខ្លាច​ប៉ះពាល់​ដល់​មុខមាត់ និង​ក្រុមការងារ​ផ្ទាល់​ទាំងមូល ។ ការងារ​ក្រុម​បង្ហាញ​ម៉ូ​ដ​នេះ នាង​បាន​ដាក់​ទិស​ទៅ​មុខ​ដោយ​ជឿជាក់​លើ​ស្នាដៃ និង​បទ​ពិសោធន៍​កន្លង​មក​របស់​នាង​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

LP ដែល​ជា​ក្រុម​ម៉ូ​ដែល​ទទួលស្គាល់​ពី​បណ្តា​កម្មវិធី​របស់​ក្រសួង ធំ​ៗ និង​ពិធីការ ធំ​ៗ​នោះ កញ្ញា​មុំ ស្រី​លាភ ឲ្យ​ដឹង​ថា ក្រុម​តារា​បង្ហាញ​ម៉ូ​ដ​របស់​នាង​សុទ្ធតែ​មនុស្ស​ចេញពី​កម្មវិធី​ហ្វ្រេ​ស​ស៊ី កម្មវិធី​ពេជ្រ​កំពុង​ច្នៃ និង​ជាតា​រា​ល្បី​ពី​ផលិតកម្ម ធំ​ៗ​ផង​ដែរ ដោយ​មាន​ធនធាន និង​សក្តានុពល ទាំង​ការ​ដើរ​ម៉ូ​ដ ថត​ស្ប៉ត និង​ថតកុន​បាន​ទាំងអស់ ដោយ​ត្រូវ​ម្ចាស់​កម្មវិធី​ជា​ច្រើន​វាយតម្លៃ​ក្នុង​កម្រិត​A ។

អ្នកដឹកនាំ​ក្រុម LP និយាយ​ថា នាង​ចាប់​ធ្វើ​ជា​អ្នកដឹកនាំ​ក្រុម​តារា​ប​ង្ហ​ម៉ូ​ដ​ជូន​កម្មវិធី​ជា​ច្រើន​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ដោយ​ក្នុង​ដៃ​មាន​ក្រុម​អ្នក​បង្ហាញ​ម៉ូ​ដ និង​តារា​សិល្បៈ​ប្រុស​ស្រី​ទាំង​ល្បី និង​វ័យក្មេង​ស្រស់​ស្អាត ប្រមាណ​ជិត​៣០០​នាក់ សម្រាប់​ឆ្លើយ​ទៅ​នឹង​តម្រូវការ​គ្រប់​កម្មវិធី ឬ​សម្រាប់​ការ​ថត​ខ្សែភាពយន្ត​ដែល​បណ្តា​ផលិតកម្ម​ក្នុង​ស្រុក​​ត្រូវការ​តួ ។ សម្រាប់​យីហោ​ឈ្មោះ​របស់​នាង​ក្នុង​សិល្បៈ​នរណា​ក៏​ស្គាល់​ដោយ​សរសើរ និង វាយតម្លៃ​លើ​ក្រុមការងារ​របស់​LP​ថា​មិន​ឱ្យ​ម្ចាស់​កម្មវិធី​ខកចិត្ត ឬ​មាន​បញ្ហា​សម្រាប់​ប្រការ​ណាមួយ​ឡើយ​។ អ្វី​ដែល​ចំណុច​ពិសេស​មួយទៀត​របស់​LP នោះ គឺ​នៅ​ពេល​ម្ចាស់​កម្មវិធី​ហៅ​ក្រុមការងារ​បង្ហាញ​ម៉ូ​ដ​របស់​នាង​ធ្វើការ​ពេល​ណា ក្រុម​នាង​ក៏​ផ្តល់​ការ​ជំរុញ និង​ផ្សព្វផ្សាយ​ឱ្យ​មហាជន​ស្គាល់​កាន់​ខ្លាំង​ឡើង​នូវ​ម្ចាស់​កម្មវិធី​នោះ ដោយ​ផ្តល់​ភាព​ទុកចិត្ត​យ៉ាង​ជាក់ច្បាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ