ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់បើប្រពន្ធរាយការណ៍ពីប្តីលាក់ទុកកាំភ្លើងក្នុងផ្ទះ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រៀបចំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ពី​បទ​លាក់​ទុក​អាវុធហត្ថ​ខុសច្បាប់ នៅ​ភូមិ​ជ្រាប់​ចាស់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រៀបចំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ពី​បទ​លាក់​ទុក​អាវុធហត្ថ​ខុសច្បាប់ នៅ​ភូមិ​ជ្រាប់​ចាស់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​ឈ្មោះ ឡ​ម ប៊ុ​ន​ឡឺត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ជ្រាប់​ចាស់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ឈ្មោះ នួន សៃ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​បាន​រាយការណ៍​ថា «​ប្តី​របស់​ខ្លួន​បាន​លាក់​ទុក​អាវុធ​នៅ​ក្រោម​ជណ្តើរ​ខាងក្នុង​ផ្ទះ​» កម្លាំង​នគរបាល​យើង​បាន​ចុះ​ទៅ​ពិនិត្យ​ឆែកឆេរ​រក​ឃើញ​អាវុធ​ធុន K54 លេខ 1939 គ្រាប់​ចំនួន​៥​គ្រាប់​បង់ ហើយ​បាន​ធ្វើការ​ចាប់​ឃាត់​មក​សាកសួរ​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ​ភឿ​ង ម៉ា​ន់​សឹ​ង្ហ បាន​បញ្ជាក់​ថា​៖ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​និយាយ​ថា​ខ្លួន​បាន​ជួប​ឈ្មោះ វី មិន​ស្គាល់​ត្រកូល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជានា​យក​ការងារ​អភិរក្ស​ព្រៃឈើ ស្នាក់​ការ​កណ្តាល នៅ​រាជធានី​ភ្នំពេញ​កាលពីដើម​ខែមករា ឆ្នាំ​២០១៨ ឈ្មោះ​វី ឲ្យ​ខ្លួន​ចុះ​ឈ្មោះ​ជា​សមាជិក​អភិរក្ស​ព្រៃឈើ ហើយ​សុំ​ទិញ​កាំភ្លើងខ្លី​មួយ​ដើម ទុក​តាម​ខ្លួន​ពេល​ទៅ​តាម​បណ្តា​ខេត្ត​នានា ។ បន្ទាប់​មក​ក៏​ទៅ​ទិញ​នៅ​ថៃ​ម៉ាក​K54 លេខ 1939 គ្រាប់​ចំនួន​៥​គ្រាប់​បង់ ផលិត​នៅ​ប្រទេស​សូ​វៀត​ក្នុង​តម្លៃ​៨.០០០​បាត ពី​ឈ្មោះ យ៉ាង​មិន​ស្គាល់​ត្រកូល អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ដ​ន​មឿង​ប្រទេស​ថៃ ទុក​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ។

ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​រេ​បស់​ជនសង្ស័យ​និង​ការ​បំភ្លឺ​របស់​ឈ្មោះ នួន សៃ ជនសង្ស័យ​ឈ្មោះ ឡ​ម ប៊ុ​ន​ឡឺត ពិតជា​លាក់​ទុក​អាវុធ​ខុសច្បាប់​ប្រាកដ​មែន ។ បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ