មហោស្រព​គី​ហ៊្សុូណា​ជប៉ុន​-​កម្ពុជា រំលេច​សិល្បៈ​បុរាណ​ច្រើន​ទម្រង់


រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន​រួម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​នៅ​អា​ស៊ី រៀបចំ​ម​ហោល​ស្រព​គី​ហ៊្សូ​ណា​ជប៉ុន​-​កម្ពុជា​លើក​ទី​៧ ចាប់ពី​ថ្ងៃ​២២ ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នៅ​CJCC ។

ប្រធានបទ​ឆ្នាំ​នេះ​គឺ​«Beat of Japan »​ជា​សំឡេង​តន្ត្រី​នៃ​ការ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ដែល​ឆ្នាំ​នេះ​ជា​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ។ ប្រធានបទ​ក្នុង​មហោស្រព​នេះ​នឹង​ញ៉ាំង​ឱ្យ​ប្រជា​ជន​កម្ពុជា​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ប្រទេស​ជប៉ុន និង​ចាប់អារម្មណ៍​ទៅ​លើ​​វប្បធម៌​ជប៉ុន ។ ជាក់ស្តែង មហោស្រព​គី​ហ្សូ​៊​ណា​ជប៉ុន​-​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១២​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ជប៉ុន​បុរាណ និង​ទំនើប ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ជេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​បើក​មហោ​ស្រព​គី​ហ៊្សូ​ណា​ជប៉ុន​ថា​មហោស្រព​គី​ហ៊្សូណា ត្រូវ​បាន​ផ្តួចផ្តើម​ដំបូង​ក្នុង​ឆ្នាំ​២០១២​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​រវាង​ជប៉ុន និង​កម្ពុជា​លើ​ផ្នែក​វប្បធម៌​និង​អប់រំ ។ លោក​មាន​សេច​ក្តី​សោមនស្ស​រីករាយ​ដែល​មហោស្រព​នេះ​បន្ត​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ​ជាមួយនឹង​ការ​កើនឡើង​នៃ​ចំនួន​អ្នកចូលរួម ក្នុង​នោះ​មាន​ទាំង​យុវជន​ដែល​ជា​សសរទ្រូង​នៃ​ទំនាក់​ទំនង​​មិត្តភាព​នា​ពេល​អនាគត ហើយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​បាន​ក្លាយជា​មជ្ឈមណ្ឌល​ពិតប្រាកដ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។

ឆ្នាំ​នេះ​មហោស្រព​គី​ហ៊្សូណាផ្តោត​លើ​ប្រធានបទ​«Beat of Japan » ដោយ​សង្ឃឹមថា​ប្រធានបទ​នេះ​នឹង​បង្ហាញ​ពី​សន្ទុះ​សំឡេង​តន្ត្រី​នៃ​វប្បធម៌​ជប៉ុន​តាម​រយៈ​មហោស្រព​ដ៏​រីករាយ​នេះ ។ ក្រោម​ប្រធានបទ​នេះ​បាន​អញ្ជើញ​ក្រុម​តន្ត្រី​ចំនួន​៤​ក្រុម រួម​មាន​ក្រុម​ភ្លេងបុរាណ​JSR ក្រុម​ស្គរធំ បាទី ហី​ុ​លី​ក និង​សម្តែង​តន្ត្រី​រ៉ក់​ជាមួយ​ឧបករណ៍​តន្ត្រី​បុរាណ កញ្ញា Saaya shiki អ្នកចម្រៀង Anime រួម​ទាំង​ក្រុម​អ្នក​ចំ​ម្រៀ​ង​សម័យ Popup។ លោក​ឯកអគ្គរាជទូត​សង្ឃឹមថា​ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​រីករាយ​ជាមួយ Beat of japan ។

លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លៃ​ង​ថា ក្នុង​រយៈពេល​៦៥​ឆ្នាំ​នេះ ប្រទេស​យើង​ទាំង​ពីរ បាន​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​រួម​គ្នា​ជា​ច្រើន និង​ធ្លាប់​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​គ្រប់​រូបភាព ដើម្បី​នាំ​យក​មក​វិញ​នូ​ស​សុខ​សន្តិ​ភាព ការ​អភិវឌ្ឍ និង​ការ​រីក​ចម្រើន ដែល​ជា​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​​យើង​ទាំង​ពីរ ។ កម្ពុជា និង​ជប៉ុន មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ដ៏​ល្អ ជា​មិត្តភក្តិ​ដ៏​ល្អ​ដែល​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នាគ្រា​លំបាក ។ ប៉ុន្មាន​ទស​វត្ស​កន្លង​មកនេះ ជប៉ុន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ហើយ​ផលិតផល​របស់​ជប៉ុន​បច្ចុប្បន្ន​បាន​ក្លាយជា​ផលិតផល​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​។

ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌ ជប៉ុន​តែងតែ​ជួយ​ឧ​ប​ត្ថ​ម​គាំទ្រ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការ​អភិរក្ស អភិវឌ្ឍ​វប្បធម៌​ជាតិ​កម្ពុជា ជា​ពិសេស​ការ​ជួយ​ជួសជុល​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ ខេត្តសៀមរាប និង​តំបន់ ផ្សេង​ៗ​ទៀត​ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​គ្នា​តាម​រយៈ​ការ​ខ្ចី​វត្ថុ​សិល្បៈ​សម្រាប់​តាំង​ពិ​ព​រ័​ណ៍​ផ្សព្វផ្សាយ​រយៈពេល​ខ្លី មធ្យម និង​វែង ហើយ​ទន្ទឹម​នោះ​ប្រទេស​យើង​ទាំង​ពីរ​តែងតែ​ជួយ​ឧ​ប​ត្ថ​ម​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ឆាក​អន្តរជាតិ​នៅ​ពេល​ចាំបាច់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ