ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​មិន​នៅ​កូន​យក​ដែកកេះ​គូស​លេង​ភ្លើង​ធ្លាក់​លើ​ពូក​ឆេះ​ផ្ទះ​អស់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ឈើ​លើ​ក្រោម​ថ្ម​១​ខ្នង នៅ​ភូមិ​ថ្មគោល ឃុំ​រអាងស្រុក​កំពង់សៀម ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ទាំងស្រុង ដោយ​មិន​អាច​ជញ្ជូន​របស់ទ្រព្យ​ចេញ​បាន ។ ហេតុ​ការ​ណ៏​ការ​ណ៏​កើតឡើង​នៅ​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥…

ខេត្តកំពង់ចាម ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ឈើ​លើ​ក្រោម​ថ្ម​១​ខ្នង នៅ​ភូមិ​ថ្មគោល ឃុំ​រអាងស្រុក​កំពង់សៀម ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ទាំងស្រុង ដោយ​មិន​អាច​ជញ្ជូន​របស់ទ្រព្យ​ចេញ​បាន ។ ហេតុ​ការ​ណ៏​ការ​ណ៏​កើតឡើង​នៅ​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

នគរបាល​ស្រុក​កំពង់សៀម​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ម្ចាស់ផ្ទះ​ឈ្មោះ សឿង ចិន្តា មាន​ប្រពន្ធ​ឈ្មោះ វ៉ា​ន់ សុភា ពុំ​បាន​នៅផ្ទះ​នោះ​ទេ​ដោយ​បាន​នាំ​គ្នា​ចេញ​មក​ក្រៅ​បាត់ ដោយ​ទុក​តែ​កូន​តូច​ៗ​នៅ​ចាំផ្ទះ ។ តែ​ចៃដ​ន្យ​កូន​បាន​យក​ដែកកេះ​មក​គូស​អុជ​លេង ដែល​ជា​ហេតុ​ជ័រ​ផ្លា​ស្ទឹ​ក​ជ្រុះ​ធ្លាក់​មក​លើ​ពូក​បណ្តាល​ឲ្យ​ឆេះ​រាល​ដល់​ផ្ទះ​កាន់តែ​ខ្លាំង​ឡើង​ៗ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ដងទឹក​ពាងមក​ជះ​ពន្លត់ភ្លើង​តែ​ភ្លើង​មិន​បាន​ថមថយ​នោះ​ទេ ។

នគរបាល​ស្រុក​កំពង់សៀម​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​នោះ​ត្រូវ​បាន​ពលរដ្ឋ​រាយ​ការណ៏​មក​លោកស្នងការ​នគរបាល​ខេត្ត និង​បាន​ចាត់​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាលស្រុក​កំពង់សៀម​១​គ្រឿង​ចេញ​ទៅ​អន្តរា​គម​ន៏​បាញ់​ទឹក​រួម​នឹង​រថយន្ត​របស់​ខេត្ត​១​គ្រឿង​​ទៀត បាន​ចេញ​ទៅ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់ ។ ផ្ទះ​ដែល​ឆេះ​នោះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​១០​ម៉ែត្រ​ប្រក់​ស័ង្កសី ត្រូវ​បាន​ឆេះ​អស់រលីង​ដោយ​ទ្រព្យ​នៅ​លើ​ផ្ទះ​យក​មិន​បាន​ទេ ហើយ​បាត់​បង់​មាន​ក្នុង​នោះ​ដូច​ជា ប្រាក់​ដុល្លារចំនួន​២០០​ដុល្លារ មាស​១​តម្លឹង ផ្លា​ក​ទី​ន​១​តម្លឹង ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នគរបាល​បាន​បញ្ជាក់​ថា ក្នុង​រដូវប្រាំង​ងាយ​នឹង​មាន​គ្រោះ​អគ្គី​ភ័យ​កើតឡើង​ណាស់ ប្រសិន​ណា​បើ​មានការ​ធ្វើ​ប្រហែស​ដូច​ជា​ភ្លើង​ធូប ទៀន មិន​បាន​ពន្លត់ អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គី​ភ័យ​រួម​នឹង​ពេល​ចេញ​ទៅ​ណា​មក​ណា​ត្រូវ​តែ​កាច់​បា​រ៉ែត​ភ្លើង​ដើម្បី​ចៀសវាង​ការពារ​មិន​ឲ្យ​មាន​អគ្គី​ភ័យ​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ