ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អស់​សមត្ថកិច្ច​រហូត​ដល់​អភិបាល​ខណ្ឌ​ចុះ​អន្តរាគមន៍​បន្ទាន់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ហុយ​ចេញពី​ជាន់​ទី​១ របស់​សណ្ឋាគារ ខា​រ៉ា ដោយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថ​កិច្ច​​មូលដ្ឋាន និង រថយន្ត​ពន្លត់អគ្គីភ័យ​រហូត​ទៅ​ដល់​ចំនួន​៨​គ្រឿង បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់…

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ហុយ​ចេញពី​ជាន់​ទី​១ របស់​សណ្ឋាគារ ខា​រ៉ា ដោយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថ​កិច្ច​​មូលដ្ឋាន និង រថយន្ត​ពន្លត់អគ្គីភ័យ​រហូត​ទៅ​ដល់​ចំនួន​៨​គ្រឿង បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​មូទ័រ​បឺត​ចំហាយ ។

ករណី​អគ្គី​ភ័យ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុង​សណ្ឋា​គារ ខា​រ៉ា ជាន់​ទី​១ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​៤៧​កែង​នឹង​ផ្លូវ​លេខ​៨៨ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​អណ្តាតភ្លើង និង ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​ក្នុង​បន្ទប់​ផ្ទះបាយ​របស់​សណ្ឋាគា ខា​រ៉ា ដែល​នៅ​ជាន់​ទី​១ ខាងលើ ភ្លាម​នោះ​ក្រុម​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​សណ្ឋាគារ​នោះ​ក៏​បាន​នាំ​គ្នា​ស្រ​វ៉េ​ស្រ​វ៉ា​យក​បំពង់​ពន្លត់អគ្គីភ័យ​ជា​ច្រើន​បំពង់​ទៅ​ធ្វើការ​បាញ់​ពន្លត់​តែ​មិន​បាន​ធ្វើ​ឱ្យ​ភ្លើង​ថមថយ ឬ​ក៏​រលត់​ឡើយ ។

ពេល​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ដឹកនាំ​កម្លាំង និង​មាន​ទាំង​រ៉ឺ​ម៉ក​ដែល​ភ្ជាប់​ឧបករណ៍​ពន្លត់អគ្គីភ័យ​មក ធ្វើការ​ជួយ​បាញ់​ទឹក​ពន្លត់​ជាបឋម​ផង​ដែរ តែ​នៅ​តែ​មិន​អាច​ពន្លត់​បាន ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយសារ​តែ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ និង​ផ្សែង​ខ្មៅ​ហុយ​​ខ្មួញ​ខ្មាញ់​កាន់តែ​ខ្លាំង​នោះ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៧​គ្រឿង​ចុះ​មក​ធ្វើការ​បាញ់​ទឹក​ពន្លត់​ទើប​អាច​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​​បាន និង​មិន​ឆេះ​រាលដាល​តទៅ​ទៀត​បាន​ទាន់​ពេលវេលា ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គី​ភ័យ​នៅ​ផ្ទះ​បាយ​ជាន់​ទី​១ របស់​សណ្ឋាគារ ខា​រ៉ា នេះ​ដែរ​គឺ​កើតឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​ម៉ូ​ទ័​រ​បឺត​ចំហាយ​ទើប​បង្ក​ជា​អគ្គី​ភ័យ​ឆាបឆេះ​ឡើង និង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ​កើតឡើង ។ អគ្គី​ភ័យ​នេះ​ដែរ​បាន​បំផ្លាញ​អស់​នូវ​សម្ភារ​ផ្ទះបាយ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ តែ​មិន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ