ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់​យប់​ម៉ិ​ញ​យ៉ាង​កក្រើក​ជាមួយ​លោក​ព្រាប សុវត្ថិ

6 ឆ្នាំ មុន
  • ភ្នំពេញ

​ពិតជា​សាហាវ​មែន​កក្រើក​ស្ទើរ​បាក់​ឆាក​តន្ត្រី BOOSTRONG ROCK ON FIRE នៅ​ក្រុងព្រះសីហនុ​។ កំពូល​តារាចម្រៀង​អធិរាជ​សំលេង POP បត់បែន​បាន​គ្រប់​ចង្វាក់​ប្រចាំ​ប្រទេស​កម្ពុជា លោក…

​ពិតជា​សាហាវ​មែន​កក្រើក​ស្ទើរ​បាក់​ឆាក​តន្ត្រី BOOSTRONG ROCK ON FIRE នៅ​ក្រុងព្រះសីហនុ​។ កំពូល​តារាចម្រៀង​អធិរាជ​សំលេង POP បត់បែន​បាន​គ្រប់​ចង្វាក់​ប្រចាំ​ប្រទេស​កម្ពុជា លោក ព្រាប សុ​វ​ត្តិ បាន​បញ្ចេញ​សំលេង​ដ៏​សែន​ពីរោះ​បែប រ៉ក រ៉ក នៅ​ឆ្នេរ​អូរ​ឈើទាល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឈរ​មិន​ជាប់​។

​នេះ​ពិតជា​ដូច​ឃ្លាំង​ហ្គា​សប៉ះ​ជាមួយ​អណ្ដាតភ្លើង​មែន កំពូល​តារាចម្រៀង​សំលេង​រ៉ក បាន​ឡើង​ឆាក​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​បែប​រ៉ក រ៉ក សុទ្ធសាធ​ពិតជា​ធ្វើ​ឲ្យ​កក្រើក​ផ្អៀង​ក្រុង​ព្រះ​សីហនុ​។ គ្រាន់តែ​លោក ព្រាប សុ​វ​ត្តិ បង្ហាញមុខ​បញ្ចេញ​សំលេង​លើ​ឆាក​តន្ត្រី​បែប​រ៉ក រ៉ក BOOSTRONG ROCK ON FIRE ភ្លាម​អ្នកគាំទ្រ​នាំ​គ្នា​ហោក​ញ្ច្រា​វ​ពេញ​ឆាក​តន្ត្រី​មិន​ធម្មតា​ទេ​។ សំលេង​គ្រហឹម​បែប​រ៉ក សំលេង​ថ្ម​ម​បែប​រ៉ក បាន​ឆក់​យក​បេះដូង និង​អារម្មណ៍​​អ្នក​កំពង់សោម នា​រាត្រី​ថ្ងៃ​ទី ២៤ កុម្ភៈ ឲ្យ​លោត​តាម​ចង្វាក់​រ៉ក រ៉ក ដោយ​មិនដឹង​ខ្លួន​សប្បាយ​រីករាយ​មិន​ចង់​ឲ្យ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​បែប​រ៉ក រ៉ក​នេះ​បញ្ចប់​ឡើយ​។

​បន្ថែម​ពីលើ​ភាព​សប្បាយ​រីករាយ​នេះ​ទៀត ស្រាប់តែ​លេចមុខ​លោក វង្ស ដា​រា​រតនា បង្ហើរ​​សំនៀង​គ្រហឹម​បែប​រ៉ក​ឡើង​ធ្វើ​ឲ្យ​បងប្អូន​យើង​ព្រឺ​សម្បុរ​គ្រប់​ៗ​គ្នា​នូវ​សំលេង​មិន​ធម្មតា​របស់​គាត់ ហើយ​រឹតតែ​ជួយ​ឲ្យ​ការ​ប្រគំ​តន្ត្រី​នេះ​អស្ចារ្យ​ថែម​មួយ​កំរិត​ទៀត​។

លោក ព្រាប សុ​វ​ត្តិ ប៉ះ​ជាមួយ វង្ស ដា​រា​រតនា ក្នុង​បទ​ចម្រៀង​តែ​មួយ​ពិតជា​គ្មាន​តារា​ណា​អាច​ធ្វើ​បាន​ដូច​បែប​នេះ​ឡើយ​ពី​មុន​មក​។

បើ​តាម​សំដី​របស់​បងប្អូន​ក្រុងព្រះសីហនុ ដែល​បាន​មក​ចូលរួម​ការ​ប្រគំ​តន្ត្រី BOOSTRONG ROCK ON FIRE នា​រាត្រី​នេះ​បាន​ឲ្យ​អ្នក​ព័ត៌មាន​យើង​ដឹង​ថា ពិតជា​ការ​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាននៅ​ក្រុងព្រះសីហនុ​មែន សប្បាយ​លើស​ពី​ការ​គិត​របស់​គាត់​ទៅ​ទៀត​។ គាត់​បាន​សំណូមពរ​មក​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង ឲ្យ​មានការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​អស្ចារ្យ​ៗ​ដូចនេះ​ទៀត​នៅ​ពេល​ក្រោយ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ