ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BOOSTRONG ដាក់​សុទ្ធតែ​រ៉ក ផ្អើល​ឆ្នេរ​អូរ​ឈើទាល​មិន​ធ្លាប់​មាន

6 ឆ្នាំ មុន
  • ព្រះសីហនុ

ពិតជា​មិនធម្មតា​មែន BOOSTRONG ROCK ON FIRE នៅ​ក្រុងព្រះសីហនុ​យប់​ថ្ងៃ​សៅរ៍​នេះ មាន​សុទ្ធតែ​ចង្វាក់​រ៉ក រ៉ក ប្រជុំ​ដោយ​តារា​ល្បី​ៗ​កប់​សេរី​តែ​ម្ដង ធ្វើ​ឲ្យ​ឆ្នេរ​អូរ​ឈើទាល​ពេញ​ដោយ​មនុស្ស​ណែនណាន់តាន់តាប់…

ពិតជា​មិនធម្មតា​មែន BOOSTRONG ROCK ON FIRE នៅ​ក្រុងព្រះសីហនុ​យប់​ថ្ងៃ​សៅរ៍​នេះ មាន​សុទ្ធតែ​ចង្វាក់​រ៉ក រ៉ក ប្រជុំ​ដោយ​តារា​ល្បី​ៗ​កប់​សេរី​តែ​ម្ដង ធ្វើ​ឲ្យ​ឆ្នេរ​អូរ​ឈើទាល​ពេញ​ដោយ​មនុស្ស​ណែនណាន់តាន់តាប់ និង​ការ​លោត​ក​ញ្ច្រោ​ល​សប្បាយ​តាម​ចង្វាក់​រ៉ក គ្រប់​ៗ​គ្នា​។

​ពិតជា​មិន​ធ្លាប់​មាន​មែន​នៅ​ឆ្នេរ​អូរ​ឈើទាល កំពូល​តារាចម្រៀង​លោក ព្រាប សុ​វ​ត្តិ ច្រៀង​​ចង្វាក់​រ៉ក​ធ្វើ​ឲ្យ​ផ្អើល​អ្នកគាំទ្រ​ហោក​ញ្ច្រា​វ​លោត​តាម​ចង្វាក់​រ៉ក​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។ ហើយ​លើ​ល​ពី​នេះ​ទៅ​ទៀត កំពូល​តារា​លេង​សំលេង​រ៉ក គឺ​លោក វង្ស ដា​រា​រតនា បាន​ច្រៀង​ឆ្លង​ឆ្លើយ​បទ​រ៉ក រ៉ក​ជាមួយ​អធិរាជ​សំលេង POP គឺ​លោក ព្រាប សុ​វ​ត្តិ រឹតតែ​កក្រើក​​ហួសការ​ស្មាន​ទាំង​បងប្អូន​អ្នក​ក្រុងព្រះសីហនុ​ផ្ទាល់ ទាំង​អ្នក​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ឈរ​មិន​ហ្នឹង​អង្គុយ​មិន​សុខ​ញាក់​ខ្លួន​ក​ក្រុ​កតាម​ចង្វាក់ភ្លេង​សប្បាយ​គ្រប់​គ្នា​។

​មិនមែន​មាន​តែ​ប៉ុណ្ណឹង​ទេ BOOSTRONG ROCK ON FIRE ក៏​នៅ​មាន​តារា​រ៉ក រ៉ក កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា ច្រៀង​ចង្វាក់​រ៉ក រ៉ក រួម​គ្នា​ជាមួយ​កញ្ញា សុខ សីឡា​លី យ៉ាង​អស្ចារ្យ​គួរ​ឲ្យ​កោតសរសើរ​នូវ​សំលេង​ដ៏​ស្រួយ​ស្រះ​យ៉ាង​ពីរោះ​រណ្ដំ​។

នៅ​រាត្រី​នេះ​ផង​ដែរ តារា​ទាំងអស់​ក៏​បាន​ច្រៀង​ចម្រៀង​ចង្វាក់​រ៉ក​រួម​គ្នា​រឹតតែ​ធ្វើ​ឲ្យ​ទស្ស​និកជន និង​បងប្អូន​នៅ​ក្រុងព្រះសីហនុ រំភើប​សប្បាយ​រីករាយ​មិន​ចង់​ឲ្យ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​ត្រូវ​បាន​បញ្ចប់​ឡើយ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា នា​រាត្រី​ថ្ងៃ​សៅរ៍ ទី​24 កុម្ភៈ នេះ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កំលាំង បូស​ស្ត្រ​ង បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​បែប​រ៉ក រ៉ក ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ឆ្នេរ​អូរ​ឈើ​ទាល ក្រោម​ការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​បងប្អូន​នៅ​ឆ្នេរ​អូរ​ឈើទាល​ផ្ទាល់ ព្រមទាំង​មាន​រង្វាន់​ទូរទស្សន៍ SMART TV និង​ម៉ូតូ​កាលី​ប​យុវវ័យ Kawasaki ចែក​ជូន​បងប្អូន​យើង​នៅ​ក្រុងព្រះសីហនុ បាន​ឈ្នះ​រង្វាន់​ជា​ច្រើន​គ្រឿង​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ