ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ជាប់ចោទ​ពី​បទ​លួច​ឆក់​ខ្សែ​.​ក ដែល​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បក្សពួក​គេ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ជាប់ចោទ​ពី​បទ​ឆក់​ខ្សែ​.​ក…

ខេត្តបន្ទាយមានជ័យ ៖ បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ជាប់ចោទ​ពី​បទ​លួច​ឆក់​ខ្សែ​.​ក ដែល​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បក្សពួក​គេ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ជាប់ចោទ​ពី​បទ​ឆក់​ខ្សែ​.​ក ក្នុង​វត្ត​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​២​នាក់ ដែល​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ឈ្មោះ ស្រី​អូន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ រាជធានី​ភ្នំពេញ ។ នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ត្រី​ជា​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ឈ្មោះ ឡា​ង ស្រី​និច្ច ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ធ្លក និង​ឈ្មោះ​ឈាន ឆាន់ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ត្រូវជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ បាន​ចោទ​ប្តឹង​ថា « ស្ត្រី​រូប​នេះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​.​ក​ប្លា​ទី​ន កូនស្រី​របស់​ខ្លួន​ឈ្មោះ ម៉េ​ង ហួ​សូ​ណា អាយុ​១​ឆ្នាំ ដែល​មាន​ទម្ងន់​២៨១​លី ។ ខណៈ​ពេល​ដែល​គាត់​នាំ​មក​ដើរ​លេង​ក្នុង​ពិធីបុណ្យ​បញ្ចុះ​សី​ម៉ា នៅ​ក្នុង​វត្ត​បន្ទាយឆ្មារ ហើយ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មពួក ការពារ​សន្តិសុខ​នៅ​ទីនោះ​ធ្វើការ​ចាប់​ឃាត់ខ្លួន ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នាំ​យក​មក​ធ្វើការ​សាកសួ​ចម្លើយ ។

លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​សាកសួរ​ចម្លើយ​ជនសង្ស័យ​បាន​បដិសេធ ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ដែល​ចោទប្រកាន់​នោះ​ទេ តែ​រូបគេ​មក​ដើរ​លេង​ក្នុង​កម្មវិធី​បុណ្យ​បញ្ចុះ​សី​ម៉ា​នោះ​មែន ហើយ​រូបគេ​មក​ដើរ​លេង​តែ​ម្នាក់ឯង​ទេ គ្មាន​បក្សពួក​ឯណា​នោះ​ឡើយ ។ ដោយ​ផ្អែក​លើ​បណ្តឹង និង​ចម្លើយ​បំភ្លឺ របស់​អ្នក​បានឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​ថា ជនសង្ស័យ​មាន​គ្នីគ្នា​គេ​២​នាក់ ម្នាក់​គេចខ្លួន ។ ទោះបីជា​ស្ត្រី​ជាប់ចោទ​ឈ្មោះ ស្រី​អូន នេះ​មិន​សារភាព​ការ​ពិត​ក៏​សមត្ថកិច្ច​អះអាង​លើ​បណ្តឹង និង​ការ​បំភ្លឺ​របស់​សាក្សី កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ