ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យោធា​អះអាងថា«គ្មាន​ទំនាស់»តែបែរ​គេចង់ផ្តា់ចជីវិត​​ដោយគប់គ្រាប់​បែក​​ចូល​​មុង​

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​អតីត​យោធា​នៅ​ប៉ៃលិន​​​ជំនាន់​វ៉ៃ​នៅ​អន្លង់​វែង​ត្រូវ​បាន​ចូល​និវត្តន៍ ហើយ​មក​រស់នៅ​ជា​មួយ​​ក្រុម​គ្រួសារ​នៅ​ក្នុង​ខេត្តសៀមរាប ខណៈ​ដែល​​ស្រវឹងស្រា​ទើប​មក​ពី​ចូល​រោងការ​នៅ​ជិត​ផ្ទះ រួច​ចូល​មក​ដេក​នៅ​ខាង​មុខ​ផ្ទះ ត្រូវ​បាន​គេ​លួច​គប់​គ្រាប់បែក​ចូល​ក្នុង​មុង​សំណាងល្អ​របួស​ស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុង​សៀមរាប ​។ ហេតុ​ការ​ណ៍​ផ្ទុះ​គ្រាប់បែកនេះ…

ខេត្តសៀមរាប​ ៖ ​អតីត​យោធា​នៅ​ប៉ៃលិន​​​ជំនាន់​វ៉ៃ​នៅ​អន្លង់​វែង​ត្រូវ​បាន​ចូល​និវត្តន៍ ហើយ​មក​រស់នៅ​ជា​មួយ​​ក្រុម​គ្រួសារ​នៅ​ក្នុង​ខេត្តសៀមរាប ខណៈ​ដែល​​ស្រវឹងស្រា​ទើប​មក​ពី​ចូល​រោងការ​នៅ​ជិត​ផ្ទះ រួច​ចូល​មក​ដេក​នៅ​ខាង​មុខ​ផ្ទះ ត្រូវ​បាន​គេ​លួច​គប់​គ្រាប់បែក​ចូល​ក្នុង​មុង​សំណាងល្អ​របួស​ស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុង​សៀមរាប ​។

ហេតុ​ការ​ណ៍​ផ្ទុះ​គ្រាប់បែកនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​​​រំលង​អ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤​ កុម្ភៈ ស្ថិត​នៅ​ចំណុច​មុខ​ចូល​សាលារៀន​ខ្វៀន ក្នុងភូមិ​ខ្វៀន សង្កាត់​គោក​ចក ក្រង​សៀមរាប ​។ បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​សង្កាត់​គោក​ចក បាន​ប្រាប់​​នៅ​រសៀល​ថ្ងៃ​ទី​២៤​​កុម្ភៈ នេះ​ថា ករណី​ផ្ទុះ​គ្រាប់បែក​គ្រាប់ នៅ​ក្នុង​​សង្កាត់​គោក​ចក​នោះ​ពិតជា​មាន​មែន ប៉ុន្តែ​ជន​រង​គ្រោះ​ពុំ​មាន​រង​របួស​ធ្ងន់ធ្ងរ​នោះ គ្រាន់តែ​ត្រូវដៃ ជើង និង​ក្បាលបន្តិចបន្តួច និងខូចខាត​ខ្នើយកើយ​​១,​ ខ្នើយ​អោប​១, ​អាវ​ប៉ា​រ៉ា​​១​,  ​​មុង​ធ្លាយ​ឆេះ​ខាងលើ​ក្បាល​ដំណេក​​​ទាំងស្រុង​ ។  ​ប្រភព​​​បន្ត​ថា ជន​រង​គ្រោះវិញ​មានឈ្មោះ ឈី​ន ជា ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ជា​​អតីត​យោធា​កងពល​លេខ​៤២​ប៉ៃលិន ក្នុងភូមិ​ខ្វៀន សង្កាត់​គោក​ចក ក្រង​សៀមរាប ។ ​

​យោង​តាម​ព័ត៌មាន​នៅ​ជុំវិញ​កន្លែង​​កើតហេតុបាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ផឹកស៊ីរាំ​លេង​នៅ​កន្លែង​រោង​ការ​​ពិតមែន ហើយ​ពុំ​មានរឿង​រ៉ាវ​ជាមួយ​នរណា​ទេ ។ ដោយឡែក កូនប្រុស​បង្កើត​ដែល​តែងតែ មាន​ទំនាស់ ​(​អំពើហិង្សា​ជាមួយ​ឪពុក​និង​កូន) រាល់​យប់​នោះ​។ ដល់​ពេល​កើតហេតុ កូនប្រុស​របស់​គាត់ កំពុង​អង្គុយ​​​បៀរ​ ​រហូត​ដល់​ពេល​ឮ​សំលេង​ផ្ទុះ​គ្រាប់ កូន​ជន​រង​គ្រោះ ក៏​បានរ​ត់ទៅ​មើល ព្រមទាំង​បាន​ប្រាប់​អ្នក​ជិតខាង​ឱ្យមក​ជួយ​មើល​ឪពុក​របស់​ខ្លួន​ផង​។

​បច្ចុប្បន្ន​ ជន​រង​គ្រោះ​​ត្រូវ​បាន​កម្លាំង​អធិការ​នគរបាលក្រុង​សៀមរាបបាន​ហៅ​ទៅ​សួរនាំ នៅ​អធិការដ្ឋាន នគរបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើការ​សួរនាំពី​មូលហេតុ​ខាងលើ។

អត្ថបទសរសេរ ដោយ