ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ព្យាបាល​មិនជា ធ្វើ​អត្ដឃាត​ចង​.​ក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់ បាន​សម្រេចចិត្ដ​ធ្វើ​អត្ដឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​ឆ្នាំ​មក​ហើយ ព្យាបាល​មិនជា​សោះ ហើយ​កន្លង​មក​ធ្លាប់​ធ្វើ​អត្តឃាត​ម្ដង ប៉ុន្តែ​មិន​បាន​សម្រេច លុះ​ពេល​នេះ​ជា​លើក​ទី​២…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់ បាន​សម្រេចចិត្ដ​ធ្វើ​អត្ដឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​ឆ្នាំ​មក​ហើយ ព្យាបាល​មិនជា​សោះ ហើយ​កន្លង​មក​ធ្លាប់​ធ្វើ​អត្តឃាត​ម្ដង ប៉ុន្តែ​មិន​បាន​សម្រេច លុះ​ពេល​នេះ​ជា​លើក​ទី​២ ។ ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​នោះ​ឈ្មោះ ហែម វិទូ អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​បា​ក្រុង ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្ដស្វាយរៀង ។ បុរស​នេះ​បាន​យក​ក្រមា​ចង​.​ក​ជាប់​ជាមួយ​ចម្រឹង​បង្អួច​ក្នុង​បន្ទប់​ជួល បណ្ដាល​ឲ្យ​ស្លាប់ ហើយ​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្រាយ​ទម្លាក់​ចុះ រួច​ទើប​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ។

ស្ត្រី​ឈ្មោះ សូ ស៊ីនួន អាយុ​៣០​ឆ្នាំ ត្រូវជា​ម្ដាយមីង បាន​និយាយ​ថា ក្មួយ​ប្រុស​របស់​គាត់​ម្នាក់​នេះ​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង​បែប​នេះ​ជា​បន្តបន្ទាប់ ។ ដោយ​លើក​ទី​១ នៅ​ក្នុង​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ចង​.​ក​ម្ដង ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយសារ​ពេល​នោះ​បាន​ដាច់​ខ្សែ​ធ្លាក់​ចុះ​មក​ទើប​មិន​បាន​ស្លាប់ ។ ដោយសារ​តូចចិត្ត​នឹង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ព្យាបាល​មិនជា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ម្ដង លុះដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​ភ្លេចខ្លួន​ស្រាប់តែ​ចង​.​ក​ម្ដងទៀត បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង​បែប​នេះ​តែ​ម្ដង ៕

https://youtu.be/fD1_ktVN0iQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ