ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងតើហ៍ ទើបពួក​គាត់ឃើញប៉ូលិស​ ដូចឃើញខ្លា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ជា​មុខសញ្ញា​កាច់សោ.ក​ម៉ូតូ​យ៉ាង​សកម្ម​​ជា​ច្រើន​លើក ​ហើយ​តែង​តែមាន​សំណាង​​រត់គេច​ខ្លួន​​រួច​​រហូត​ ប៉ុន្តែ​ពេល​នេះ​បាន​អស់លក្ខណ៍ហើយ ដោយ​​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​​ឃាត់ខ្លួន​បាន ​ក្នុង​ពេល​​ពួក​គេ​ជិះ​ម៉ូតូ​១​គ្រឿង​​ចេញ​ធ្វើ​សកម្មភាព លុះ​​ពេល​ជិះ​ទៅ​ដល់​គោលដៅ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ពួក​គេ​បាន​បត់​ត្រឡប់​​ក្រោយ​វិញ​ ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ជា​មុខសញ្ញា​កាច់សោ.ក​ម៉ូតូ​យ៉ាង​សកម្ម​​ជា​ច្រើន​លើក ​ហើយ​តែង​តែមាន​សំណាង​​រត់គេច​ខ្លួន​​រួច​​រហូត​ ប៉ុន្តែ​ពេល​នេះ​បាន​អស់លក្ខណ៍ហើយ ដោយ​​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​​ឃាត់ខ្លួន​បាន ​ក្នុង​ពេល​​ពួក​គេ​ជិះ​ម៉ូតូ​១​គ្រឿង​​ចេញ​ធ្វើ​សកម្មភាព លុះ​​ពេល​ជិះ​ទៅ​ដល់​គោលដៅ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ពួក​គេ​បាន​បត់​ត្រឡប់​​ក្រោយ​វិញ​ ។ ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ដេញ​តាម​ ធ្វើ​ឱ្យ​​ពួក​គេ​ភ័យ​ស្លន់ស្លោ​​ ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​​​ទៀត​បណ្ដាលឱ្យ​​ដួល​ ទើបត្រូវ​នគរបាល​ចាប់​ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្ដង ​។ ហេតុការណ៍នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៣ ​កុម្ភៈ ​ស្ថិត​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង​ ស្ថិត​ក្នុង​ភូមិ​​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ប្រភពឱ្យ​​ដឹង​​ថា ជនសង្ស័យ​ដែល​​ចាប់ខ្លួន ​ម្នាក់​ឈ្មោះ​មៀន សុ​ភ័​ក្ត្រា អាយុ២៨​ឆ្នាំ ជា​​មេការ​ហាង​ម៉ាស្សា​យីហោ​ «៤៤៤៤» ​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ២ ខណ្ឌមានជ័យ  ​និង​ម្នាក់​ទៀត​ឈ្មោះ​លី​ម សុវណ្ណ ប៊ុ​ន​ជេ​ប អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ដដែល​​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ ជិះ​មូ​តូ​ម៉ក​ហុងដា​MSX​ ពណ៌​ខ្មៅ​១​គ្រឿង​ អត់​ស្លាក​លេខ​ តាម​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​បំណង​ដើរ​ធ្វើ​សកម្មភាព​កាច់​សោ​​.ក​ម៉ូតូ​ ។​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ឃើញ​កម្លាំង​នគរបាល​ប៉ុស្តិ៍ កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និង​ចាប់​ម៉ូតូ​អត់​មួក អត់​កញ្ចក់​និង​អត់​ស្លា​លេខ ​។ ​ស្រាប់តែ​​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​​វិញ លុះ​ពេល​ឃើញ​បែប​នេះ នគរបាល​បាន​ដេញ​តាម​ភ្លាម​ៗ​ដែរ​ ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​មានការ​ភ័យ​ស្លន់ស្លោ​រ ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​អ្នកដំណើរ​១​គ្រឿង​ផ្សេង​ទៀត ​បណ្ដាល​ឲ្យ​ដួល​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​ទាំង​២​នាក់ ​។