ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​អ្នកក្លាហាន​…

6 ឆ្នាំ មុន
  • ភ្នំពេញ

សម័យ​ប្រជាធិបតេយ្យ​ដាច់​បង្ហៀរ…​ សិទ្ធិ​មហា​សេរី​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​…​គឺជា​ស្នាដៃឯក​របស់​មេ​បក្ស​ប្រឆាំង​…​ទោះបី​មានច្បាប់​ទប់ទល់​…​ក៏អត់​មាន​អ្នក​គោរព​ដែរ​…​យក​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​ជម្រក ។ ប្រជាធិបតេយ្យ​ដាច់​បង្ហៀរ​សម័យ​នោះ​…​ក្រុម​បាតុករ​ស្រី​ច្រើន​ជាងគេ​…​មួយ​ភាគ​ដ៏​ក្លាហាន​ចេញ​មក​ពី​ឈ្មោះ​បុរី​កីឡា​…​តំបន់​បឹង​កក់​…​លាយឡំ​ជាមួយ​ឈ្មោះ​សកម្មជន​មក​ពី​ឡ​ពាង​ខេត្តកំពង់ឆ្នាំង​…​និង​តំបន់​មិន​សប្បាយចិត្ត​ខ្លះ​ទៀត​ជាយក្រុង​ភ្នំពេញ​…​ជ្រក​ក្រោម​ឃ្លៀ​ក​បក្ស​ប្រឆាំង​….​។ ប្រជាធិបតេយ្យ​ដាច់​បង្ហៀរ​ដាច់​យ៉ៃ​សម័យ​នោះ​…​ក្លាហាន​ណាស់​ហ៊ាន​ធ្វើ​រូប​ទីង​ម៉ោង​ចំ​ប៉ើង​ស្លៀកពាក់​…​ចង​ក្រវាត់ក​អាវធំ​…​តំណាង​ឯកឧត្តម​នេះ​…​ឯកឧត្តម​នោះ​…​ហើយ​ទាក់​ក​អូស​យក​ទៅ​ដុត​ចោល​…​ព្រមទាំង​សើច​សប្បាយ​នូវ​ទ​ង្វើ​របស់​ខ្លួន​…​មិន​បាន​គិត​ពី​កំហឹង​ឈឺចាប់​របស់​អ្នក​ដែល​ខ្លួន​ប្រមាថ​នោះ​ឡើយ​…​។ ប្រជាធិបតេយ្យ​ដាច់​យ៉ៃ​សម័យ​នោះ​…​ទើបតែ​ធ្លាយ​ដំណឹង​ថា​…​ជា​ពន្លក​នៃ​ដំណើរ​ឈាន​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌​…​ជា​ពន្លក​ឈាន​ទៅ​វាយបំបាក់​សន្តិភាព​សង្គម​…​ជា​គំរោងការ​កូនចៅ​ចិញ្ចឹម​របស់​មហាអំណាច​មួយ​…​។ មក​ដល់​សម័យកាល​នេះ​…​តើ​ប្រជាធិបតេយ្យ​ដ៏​ស្មោកគ្រោក​…​បែប​ដូច​ខាងលើ​ហ៊ាន​ងើបឡើង​វិញ​ដែរ​អត់ ? មាន​អ្នកក្លាហាន​ណា​មិន​ខ្លាច​ក្លា​ហែក​ទេ ?…

សម័យ​ប្រជាធិបតេយ្យ​ដាច់​បង្ហៀរ…​ សិទ្ធិ​មហា​សេរី​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​…​គឺជា​ស្នាដៃឯក​របស់​មេ​បក្ស​ប្រឆាំង​…​ទោះបី​មានច្បាប់​ទប់ទល់​…​ក៏អត់​មាន​អ្នក​គោរព​ដែរ​…​យក​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​ជម្រក ។

ប្រជាធិបតេយ្យ​ដាច់​បង្ហៀរ​សម័យ​នោះ​…​ក្រុម​បាតុករ​ស្រី​ច្រើន​ជាងគេ​…​មួយ​ភាគ​ដ៏​ក្លាហាន​ចេញ​មក​ពី​ឈ្មោះ​បុរី​កីឡា​…​តំបន់​បឹង​កក់​…​លាយឡំ​ជាមួយ​ឈ្មោះ​សកម្មជន​មក​ពី​ឡ​ពាង​ខេត្តកំពង់ឆ្នាំង​…​និង​តំបន់​មិន​សប្បាយចិត្ត​ខ្លះ​ទៀត​ជាយក្រុង​ភ្នំពេញ​…​ជ្រក​ក្រោម​ឃ្លៀ​ក​បក្ស​ប្រឆាំង​….​។

ប្រជាធិបតេយ្យ​ដាច់​បង្ហៀរ​ដាច់​យ៉ៃ​សម័យ​នោះ​…​ក្លាហាន​ណាស់​ហ៊ាន​ធ្វើ​រូប​ទីង​ម៉ោង​ចំ​ប៉ើង​ស្លៀកពាក់​…​ចង​ក្រវាត់ក​អាវធំ​…​តំណាង​ឯកឧត្តម​នេះ​…​ឯកឧត្តម​នោះ​…​ហើយ​ទាក់​ក​អូស​យក​ទៅ​ដុត​ចោល​…​ព្រមទាំង​សើច​សប្បាយ​នូវ​ទ​ង្វើ​របស់​ខ្លួន​…​មិន​បាន​គិត​ពី​កំហឹង​ឈឺចាប់​របស់​អ្នក​ដែល​ខ្លួន​ប្រមាថ​នោះ​ឡើយ​…​។

ប្រជាធិបតេយ្យ​ដាច់​យ៉ៃ​សម័យ​នោះ​…​ទើបតែ​ធ្លាយ​ដំណឹង​ថា​…​ជា​ពន្លក​នៃ​ដំណើរ​ឈាន​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌​…​ជា​ពន្លក​ឈាន​ទៅ​វាយបំបាក់​សន្តិភាព​សង្គម​…​ជា​គំរោងការ​កូនចៅ​ចិញ្ចឹម​របស់​មហាអំណាច​មួយ​…​។

មក​ដល់​សម័យកាល​នេះ​…​តើ​ប្រជាធិបតេយ្យ​ដ៏​ស្មោកគ្រោក​…​បែប​ដូច​ខាងលើ​ហ៊ាន​ងើបឡើង​វិញ​ដែរ​អត់ ? មាន​អ្នកក្លាហាន​ណា​មិន​ខ្លាច​ក្លា​ហែក​ទេ ?

តេ​ជោ​សែន​បាន​ប្រកាស​ហើយ​…​ជន​ណា​ហ៊ាន​យក​រូបថត​ទៅ​ដុត​…​នឹង​តាម​វ៉ៃ​ដល់​ផ្ទះ ។អាណិត​ចៅហ្វាយ​ក្រុង​មុន​ៗ…​ត្រូវ​ក្រុម​បះបោរ​សុទ្ធតែ​ស្រី​ៗ​ធ្វើ​រូប​ទីងមោង​អូស​តាម​ផ្លូវ​…​យក​ទៅ​ដុត​ហើយ​ស្រែក​ហ៊ោរ​…​ដែល​ប៉ូលិស​និង​ប៉េ​អឹ​ម​ឈរ​មើល​ធ្វើ​ព្រងើយ​…​ឱ្យ​វា​អីចឹង​ទៅ​ចុះ ! ព្រោះ​រដ្ឋអំណាច​មិន​ខ្លាំង​…​។

សម័យនេះ​បើ​ហ៊ាន​ទៀត​នឹង​មាន​អ្នក​តាម​វ៉ៃ​ក្តៅ​ៗ​នៅ​តាម​ផ្លូវ​…​មិន​ចាំបាច់​ទៅ​ដល់​ផ្ទះ​ទាន់​ដូច​តេ​ជោ​សែន​ព្រលយ​ពាក្យ​ទេ​…

មេ​បាតុកម្ម​ធំ​ៗ…​បូក​ជាមួយ​មេ​អង្គការ​នានា​មួយ​ក្តាប់​ផង​…​ដឹងខ្លួន​ថា​ខុស​ខ្លះ​រត់ចោលស្រុក​…​ខ្លះ​បាត់​ជំនួយ​បាត់​ប្រាក់ខែ​…​កំពុង​រស់នៅ​យ៉ាង​អា​រាត់​អា​រាយ​…​កុំ​ថា​អា​ឡេវ​មិនដឹង ?

ចំពោះ​ឈ្មោះ​ចលនា​សង្គ្រោះ​ជាតិ​…​ពេល​នេះ​មានឈ្មោះ​ថ្មី​ថា​ជា «​ភេរវ​ករ​…»​មេ​បក្ស​កាន់​អំណាច​ប្រកាស​ថា​ឃើញ​មួយ​ស៊ី​មួយ​…​តើ​មាន​អ្នកក្លាហាន​ណា​ហ៊ាន​ចូលរួម​ទេ ?

ប្រទេស​មាន​សន្តិភាព​មានការ​អភិវ​ឌ្ឍ​យ៉ាងនេះ​…​ប្រសិនបើ​មាន​ភេរវករ​កើត​មែន​…​គួរតែ​ឃើញ​មួយ​ស៊ីមួយ​…​ឃើញ​មួយ​ចាប់​មួយ​…​។ ប៉ុណ្ណឹងហើយ​បើ​មិន​រាង​ទៀត​…​ថ្ងៃក្រោយសុំ​កុំ​រាង ! ហេ ! ហេ !