ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ស្នេហា​ត្រីកោណ​តាម​វ៉ៃ​ដល់​មន្ទី​រពេទ្យ (មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​រវាង​ស្ត្រី​ម្នាក់ និង​ស្ត្រី​ម្នាក់​ទៀត នៅ​គ្លីនិក​មួយ​បាន​កើតឡើង​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​០៤​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុងភូមិ​ក្បាលស្ពាន​១…

ខេត្តបន្ទាយមានជ័យ ៖ ជម្លោះ​រវាង​ស្ត្រី​ម្នាក់ និង​ស្ត្រី​ម្នាក់​ទៀត នៅ​គ្លីនិក​មួយ​បាន​កើតឡើង​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោងជាង​០៤​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត អ្នក​ឃើញ​ហេតុការណ៍​សង្ស័យ​ថា ជា​រឿង​ស្នេហា​ត្រីកោណ ។

ប្រភព​ពី​កន្លែង​កើតហេតុ​និយាយ​ថា ដំបូង​នៅ​ម៉ោង​ប្រហែល​០៤​រសៀល ថ្ងៃ​កើតហេតុ មាន​បុរស​ម្នាក់​បាន​ចូល​ទៅ​គ្លីនិក ដោយ​ឲ្យ​គ្រូពេទ្យ​នៅ​ទីនោះ​បណ្តោង​សារ៉ូ​ម​កម្លាំង​ឲ្យ​ស្ត្រី​ម្នាក់ លុះ​បាន​មួយសន្ទុះ​ស្រាប់តែ​លេចមុខ​ស្ត្រី​ម្នាក់​ទៀត គេ​សង្ស័យ​ថា ជា​ប្រពន្ធ​ចូល​ទៅ​តាម​ក្រោយ ខណៈ​បុរស​ខាងលើ​កំពុង​អង្គុយ​និយាយ​សាសង​ជាមួយ​នាង ដែល​គ្រូពេទ្យ​ដាក់​សារ៉ូ​ម​ឲ្យ ក៏​ផ្ទុះ​ជា​ជម្លោះ​ប្រតាយប្រតប់​គ្នា ខណៈ​ភាគី​ម្ខាង​ដៃ​កំពុង​ជាប់​សារ៉ូ​ម និង​ឈាន​ដល់​គប់​ខ្នើយ​ដាក់​គ្នា តែ​ត្រូវ​បុរស​នោះ ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​ឃាត់​ទាន់​ពេល ហើយ​បុរស​នោះ​ព្យាយាម​ឃាត់​នាង​ប្រពន្ធ​អូស​ចេញ​ទៅ​ក្រៅ​ដឹក​តាម​ម៉ូតូ​ចេញ​ទៅ​បាត់ ។

ប្រភព​ថា បុរស​នោះ​ជា​នគរបាល​អន្តោ​ប្រវេ​ស្តន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ឈ្មោះ ហួង ។ ប្រភព​បន្ត​ថា ក្រោយ​ពី​បុរស​ខាងលើ​ដឹក​ប្រពន្ធ​ទៅ​បាត់​មួយសន្ទុះ ស្រាប់តែ​នាង​ជា​ប្រពន្ធ​ជិះ​រថយន្ត​មក​ជាមួយ​ឪពុក​ម្តាយ​ទៅ​កាន់​គ្លីនិក​ខាងលើ​ម្តងទៀត សង្ស័យ​ចង់​ជួប​ប្រកួត​ដណ្តើម​ឈ្នះ​ចាញ់​គ្នា ដើម្បី​ទាមទារ​អ្វីមួយ ប៉ុន្តែ​ស្ត្រី​ម្នាក់​ដែល​ចូល​ទៅ​គ្លីនិក​ឲ្យ​គ្រូពេទ្យ​ដាក់​សារ៉ូ​ម​នោះ បាន​ចេញ​ទៅ​បាត់​មុន​បន្តិច ធ្វើ​ឲ្យ​៣​នាក់​ឪពុក​កូន​ខឹងសម្បារ​រករឿង​ម្ចាស់​គ្លីនិក និង​ផ្ទុះ​ជម្លោះ​ជា​ថ្មី​ជាមួយ​ក្រុម​គ្រូពេទ្យ ។

តាម​វី​ដេ​អូ​គ្លី​ប​ក្នុង​គ្លីនិក បាន​ឲ្យ​ដឹង​ថា ៣​នាក់​ឪពុក​ម្តាយ និង​កូន​ខាងលើ​បាន​ចូល​ទៅ​ក្នុង​គ្លីនិក​រករឿង​គ្រូពេទ្យ​ដោយ​សុំ​ឆែក​ផ្ទះ ដើម្បី​រក​ស្ត្រី​ដែល​គ្រូពេទ្យ​បណ្តោង​សារ៉ូ​ម​ឲ្យ​ហើយ​ព្យាយាម​ចោទ​ថា គ្លីនិក​នេះ​លាក់​មនុស្ស​ធ្វើ​ឲ្យ​ម្ចាស់​គ្លី​ន​និក​ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយសារ​ការ​ចូល​ទៅ​គ្លីនិក​នោះ​គ្មាន​ការ​អនុញ្ញាត ម្យ៉ាង​ករណី​សុំ​ឆែកឆេរ​នោះ គ្មាន​ដីកា​របស់​តុលាការ ។

ម្ចាស់​គ្លីនិក​បន្ត​ថា ដោយសារ​ទ្រាំ​មិន​បាន​នឹង​សម្ដី​គ្រួសារ​មួយ​នេះ គាត់​ក៏​ទាក់ទង​ហៅ​អាវុធហត្ថ​ឲ្យ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ទើប​គ្រួសារ​មួយ​នេះ​ព្រម​ចាកចេញ​ទៅ​វិញ ខណៈ​ឃើញ​កម្លាំង​អាវុធហត្ថ​ទៅ​ដល់ ។ បុរស​ម្នាក់​ក្នុង​គ្រួសារ​ខាងលើ ត្រូវ​គេ​ស្គាល់​ថា ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេ​ស្តន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ជា​ឪពុកក្មេក​បុរស​ម្នាក់​ដែល​ប្រពន្ធ​តាម​ទៅ​រករឿង​ក្នុង​គ្លីនិក​ខាងលើ ។ ជុំវិញ​ករណី​ខាងលើ ភាគី​ពាក់ព័ន្ធ​ទាំងអស់ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​បាន​ចាកចេញ​ទៅ​អស់ ម្យ៉ាង​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ