ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់​! ក្រោយ​លោក​ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​ក្រចេះ ស្លា.ប់​ទាំង​បែប​នេះ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​ក្រចេះ លោក​ទូច ថុ​ន ​បាន​​ស្លាប់​​ និង​​ប្រពន្ធ​​-​កូន​ចំនួន​៤​នាក់ក៏​បាន​រង​របួសធ្ងន់ធ្ងរ​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ក្រោយ​រថយន្ត​គាត់​​​បុកជាមួយ​​រថយន្ត​យី​ឌុ​ប​​ក្នុងទិសដៅ​​បញ្ច្រាស​គ្នា…

ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​ក្រចេះ លោក​ទូច ថុ​ន ​បាន​​ស្លាប់​​ និង​​ប្រពន្ធ​​-​កូន​ចំនួន​៤​នាក់ក៏​បាន​រង​របួសធ្ងន់ធ្ងរ​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ក្រោយ​រថយន្ត​គាត់​​​បុកជាមួយ​​រថយន្ត​យី​ឌុ​ប​​ក្នុងទិសដៅ​​បញ្ច្រាស​គ្នា ​ហេតុ​ការ​ណ៍​ដ៏រន្ធត់​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​កុម្ភៈ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ខាង​មុខ​សាលាឃុំ​ស្មោង​ជើង ក្នុង​ស្រុក​កំចាយមារ ខេត្តព្រៃវែង​ ។​

​យោង​តាម​ប្រភព​​​ពី​កន្លែង​កើតហេតុ​​​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ដ​​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q​-3698 បើកបរ​ដោយ​លោកទូច ថុ​ន និង​មាន​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​នៅ​ក្នុង​រថយន្ត បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​គួរសម ។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​លោក​ទូច ថុ​ន​ បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ ដែល​នៅ​ខាង​មុខ ដោយ​បើក​វ៉ា​ឆ្លង​ទ្រូង​ថ្នល់ គាប់​ជួន​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.ស ពាក់​ស្លាក​លេខ​ក្រចេះ​3A.0531 បើក​មក​ដល់​ដែរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ទើប​ធ្វើ​ឱ្យ​រថយន្ត​ទាំង​២ បុក​គ្នា​ចំ​ពីមុខ​ពេញ​ទំហឹង​គាប​រួញ​ចូល​​គ្នា​តែ​ម្តង​។​

​ក្រោយ​កើតហេតុ លោកទូច ថុ​ន ត្រូវ​បាន​គាប​​ជាប់ និង​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ នៅ​ក្នុង​កាប៊ី​ន​រថយន្ត ចំណែក​ប្រពន្ធ​និង​កូនស្រី​២​នាក់ ប្រុស​ម្នាក់ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​អ្នកស្រុក​ជួយ​គាស់​ទ្វា​រថយន្ត​យក​ចេញ​មក​ក្រៅ និង​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំចាយមារ ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​។ រីឯ​អ្នកបើកប​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ​។​

អត្ថបទសរសេរ ដោយ