ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថត​បាន​ព្រះសង្ឃ​កំហូច​ចូល​លួច​ខោ​ក្នុង​ប្រពន្ធ​គេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​បាន​គេ​ឃើញ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​កំពុង​លួច​ខោ​ក្នុង​ដែល​គេ​ហាល​នៅ​ខាងក្រៅ​ផ្ទះ ។ រឿងរ៉ាវ​នេះ​កើតឡើង​កាល​ពី​ស​ប្តា​ហ៍​មុន នៅ​ក្នុង​ខេត្ត Suphaburi ប្រទេស​ថៃ ។…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​បាន​គេ​ឃើញ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​កំពុង​លួច​ខោ​ក្នុង​ដែល​គេ​ហាល​នៅ​ខាងក្រៅ​ផ្ទះ ។ រឿងរ៉ាវ​នេះ​កើតឡើង​កាល​ពី​ស​ប្តា​ហ៍​មុន នៅ​ក្នុង​ខេត្ត Suphaburi ប្រទេស​ថៃ ។

តាម​កាមេរ៉ា​សុវត្ថិភាព​បាន​ឲ្យ​ឃើញ ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម Theeraphap Worradilok អាយុ​៤៩​ឆ្នាំ ធ្វើ​សកម្មភាព​លួច​ខោ​ក្នុង​សើម ដែល​គេ​កំពុង​ហាលថ្ងៃ ។

ម្ចាស់ផ្ទះ​ដែល​ជា​ជាងមាស Kittisak Khajornnetikhun អាយុ​៤០​ឆ្នាំ ឃើញ​ខោ​ក្នុង​របស់​ប្រពន្ធ​និង​កូនស្រី​បាត់ ហើយ​ក៏​បើក​កាមេរ៉ា​សុវត្ថិភាព​មើល ។ គ្រាន់តែ​ស្គាល់​ថា ជា​ព្រះ​សង្ឃ ហើយ លោក​ក៏​ទៅ​រាយការណ៍​ដល់​ចៅអធិការ​វត្ត​ភ្លាម ។ ចៅអធិការ​បាន​ចាប់​ព្រះសង្ឃ​កំហូច​រូប​នោះ​ផ្សឹក ហើយ​បណ្តេញ​ចេញពី​វត្ត ។

ចៅអធិការ​បាន​បកស្រាយ​ថា នេះ​មក​ពី​ព្រះសង្ឃ​រូប​នោះ​អស់​ថ្នាំ ដែល​គ្រូពេទ្យ​ឲ្យ​លេប ទើប​បានជា​មិន​អាច​គ្រប់គ្រង​អារម្មណ៍​បាន​បែប​នេះ ។ ខាង​ប៉ូលិស​វិញ កំពុង​តែ​ធ្វើការ​តាម​រក​អតីត​ព្រះសង្ឃ​រូប​នោះ មក​ដាក់ទោស​តាម​ច្បាប់​របស់​ប្រទេស ៕

ប្រភពវីដេអូពី​ ៖ Good and Bad News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ