ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ចោទ​រឿង​រំលោ.ភ​ផ្លូវភេទ ​ឧបនាយករដ្ឋមន្ត្រី​​សុំ​លាលែង

6 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក BARNABY JOYCE ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ថា លោក​នឹង​លាលែង​ចេញពី​តំណែង​ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ស្នេហា​របស់​លោក​ជាមួយ​អតីត​នារី​សហការី​លោក​ម្នាក់…

ប្រទេស​អូស្ត្រាលី ៖ ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក BARNABY JOYCE ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ថា លោក​នឹង​លាលែង​ចេញពី​តំណែង​ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ស្នេហា​របស់​លោក​ជាមួយ​អតីត​នារី​សហការី​លោក​ម្នាក់ និង​ការ​ចោទប្រកាន់​នានា​ពី​ការ​ចាប់រំលោភ ។

លោក BARNABY JOYCE អាយុ​៥០​ឆ្នាំ ជួប​ប្រទះ​នឹង​រឿង​អាក្រក់​ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ព្រមទាំង​ការ​លាតត្រដាង​ពី​ទំនាក់ទំនង​ស្នេហា​របស់​លោក​ជាមួយ​នារី​សហការី​ម្នាក់​ដែល​មាន​វ័យក្មេង​ជាង​លោក​ជិត​២០​ឆ្នាំ បច្ចុប្បន្ន​រង់ចាំ​កូន​មួយ​ដែល​នឹង​កើត ។

លោក JOYCE ជា​សមាជិក​សភា​នៃ​រដ្ឋ​ហ្គា​ល់​ថ្មី​ខាងកើត​ភាគ​ខាងកើត​អូស្ត្រាលី​ជា​ប្រមុខ​នៃ​គណបក្ស​ជាតិ​ជា​គណបក្ស​មួយ​ស្ថិត​ក្នុង​រដ្ឋាភិបាលចម្រុះ​អភិរក្សនិយម​បង្កើត​ឡើង​ជា​មួយ​គណបក្ស​សេរី​របស់​នាយក​រដ្ឋមន្ត្រី​លោក MACOLM TURNBULL ។ លោក​ថ្លែង​ថា ខ្ញុំ​នឹង​ប្រកាស​នា​ថ្ងៃ​ទី​២៦ កុម្ភៈ ក្នុង​ពេល​ប្រជុំ​គណបក្ស​ថា ខ្ញុំ​ចាក​ចេញពី​តំណែង​ប្រមុខ​គណបក្ស​ជាតិ និង​តំណែង​ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី ។

លោក JOYCE បង្ខំចិត្ត​ទទួលស្គាល់​ពី​ការ​មាន​ស្នេហា​លួចលាក់​ជាមួយ​នាង VIKKI CAMPION អតីត​ទីប្រឹក្សា​របស់​លោក​អាយុ​៣៣​ឆ្នាំ ។ ភរិយា​របស់​លោក​គឺ​លោកស្រី NATALIE បាន​សុំ​ចែកផ្លូវ​ក្រោយ​រៀប​ការ​ជាមួយ​គ្នា​២៤​ឆ្នាំ​មក​ហើយ និង​មានកូន​ស្រី​៤​នាក់ ។ ប្រពន្ធ​លួចលាក់​មាន​ផ្ទៃពោះ​ជា​កូនប្រុស​បំរុង​នឹងកើត​ឆាប់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ