ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​ព័ត៌មាន​បែកធ្លាយ​ពី Galaxy S9 មុន​ថ្ងៃ​សម្ពាធ

6 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ចុង​ខែមករា ក្រុមហ៊ុន​សាម​សុង បាន​ប្រកាស​ជា​ផ្លូវការ​ពី​ថ្ងៃ​សម្ពោធ ត្រកូល Galaxy ថ្មី​មួយ ដែល​គេ​ជឿជាក់​ថា ជា Galaxy S9…

កាលពី​ចុង​ខែមករា ក្រុមហ៊ុន​សាម​សុង បាន​ប្រកាស​ជា​ផ្លូវការ​ពី​ថ្ងៃ​សម្ពោធ ត្រកូល Galaxy ថ្មី​មួយ ដែល​គេ​ជឿជាក់​ថា ជា Galaxy S9 | S9+​។ ខាងក្រោម​ជា​ចំណុច​ពិសេស​ទាក់ទង​ទៅ​លក្ខណសម្បត្តិ​របស់​ទូរស័ព្ទ Galaxy S9 | S9+ ថ្ងៃ​សម្ពោធ តំលៃ និង​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ទៀត​។

•​ ​ថ្ងៃ​ប្រកាស​សម្ពោធ​ទូរស័ព្ទ Galaxy S9 | S9+ ៖
ម៉ោង ១២ រំលាង​អ​ធ្រា​ត ចូល​ថ្ងៃ​ទី​២៦ កុម្ភៈ ក្រុមហ៊ុន សាម​សុង នឹង​ប្រកាស​សម្ពោធ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ ក្នុង​កម្មវិធី​ប្រជុំ​សមាជ​ទូរស័ព្ទ​ពិភពលោក នាទី​ក្រុង​ប៉ា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។ អ្នក​អាច​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​តំណ​ខាងក្រោម ៖ http://www.samsung.com/global/galaxy/events/unpacked/

•​ ​លក្ខណៈសម្បត្តិ​របស់​ទូរស័ព្ទ ៖
នៅ​ដើម​ស​ប្តា​ហ៍​នេះ រូបភាព​មួយ​ចំនួន​របស់ Galaxy S9 | S9+ បាន​បែកធ្លាយ​ដែល​គេ​អាច​សន្មត​ថា ទូរស័ព្ទ​ដៃ​មួយ​នេះ មាន​ទំហំ​អេ​ក្រង់​៥.៧​អ៊ី​ញ អេ​ក្រង់​គ្មាន​គែម Full Infinity Display, RAM 4GB, សិន​ស័​រ​សម្រាប់​ស្កេ​ន​ម្រាមដៃ​ត្រូវ​បាន​ដាក់​ខាងក្រោយ​ចំ​កណ្តាល និង​បំពាក់ Speaker AKG ដ៏​ទាន់សម័យ​ទំនើប​បំផុត​។ តាម​រយៈ វី​ដេ​អូ ៣០​វិនាទី បង្ហាញ​ថា ចំ​ណុ​ពិសេស​របស់ ត្រកូល Galaxy ជំនាន់​ទី​៩​នេះ គឺ​ទាក់ទង​នឹង​កាមេរ៉ា និង 3D Emoji​។ ទូរស័ព្ទ S9 | S9+ ត្រូវ​បាន​គេ​ដឹង​ថា បំពាក់​កាមេរ៉ា​ភ្លោះ ដែល​អាច​ថត​វី​ដេ​អូ «super slo-mo» ដ៏​ឡួ​យ​បំផុត​។
https://www.youtube.com/watch?time_continue=30&v=D-EcyYkv-mU

ទូរស័ព្ទ Galaxy S9 | S9+ នឹង​ភ្ជាប់​ជាមួយ​រន្ធ​ដោត​កាស និង​រន្ធ Bixby​។ ចំពោះ​ពណ៌ មាន​ជម្រើស​ដល់​ទៅ ៤ ពណ៌ គឺ​៖ ពណ៌​ទឹកសមុទ្រ ខ្មៅ​ស្វាយ និង​ប្រផេះ​។

សម្រាប់​ការ​កក់​ទិញ​ទុក​មុន​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១ មីនា និង​បាន​ទូរស័ព្ទ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី ១៦ មីនា នៅ​សហរដ្ឋអាមេរិក​។ ចំពោះ​ការ​កក់​ទិញ​ទុក​នៅ​ប្រទេស​កម្ពុជា គឺ​ប្រហែល​ជា​ពាក់កណ្តាល​ខែមីនា ហើយ​ទូរស័ព្ទ​មួយ​នេះ ត្រូវ​គេ​ប៉ាន់​តំលៃ​ប្រមាណ​ជាង​៨០០​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ