ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​អាច​ជួយ​ធ្វើ​អ​ឱ្យ​អ្នក​សប្បាយចិត្ត

6 ឆ្នាំ មុន

មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ផឹក​កាហ្វេ ។ ភាគច្រើន គឺ​យល់​ឃើញ​ថា កាហ្វេ​គឺជា​ភេសជ្ជៈ​ផ្តល់​ថាមពល និង​ជួយ​ដាស់​ស្មារតី​ឲ្យ​ផ្ចង់អារម្មណ៍ នឹង​កិច្ចការ​អ្វីមួយ​ឲ្យ​បាន​ល្អ ។ កាហ្វេ​ក៏​មាន​លក្ខណៈ​ល្អ​ពិសេស​ដល់​ខួរក្បាល​ផង​ដែរ ជា​ពិសេស​នោះ…

មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ផឹក​កាហ្វេ ។ ភាគច្រើន គឺ​យល់​ឃើញ​ថា កាហ្វេ​គឺជា​ភេសជ្ជៈ​ផ្តល់​ថាមពល និង​ជួយ​ដាស់​ស្មារតី​ឲ្យ​ផ្ចង់អារម្មណ៍ នឹង​កិច្ចការ​អ្វីមួយ​ឲ្យ​បាន​ល្អ ។ កាហ្វេ​ក៏​មាន​លក្ខណៈ​ល្អ​ពិសេស​ដល់​ខួរក្បាល​ផង​ដែរ ជា​ពិសេស​នោះ គឺ​ចំពោះ​ការ​ចង​ចាំ ។ ជាមួយនឹង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ទៅ​លើ​សា​ធាតុ​កាហ្វេ​អ៊ី​ន អ្នក​អាច​បន្ថែម​អត្ថប្រយោជន៍​មួយ​របស់​វា គឺ​កាហ្វេ​អាច​ជួយ​ធ្វើ​ឲ្យ​យើង​សប្បាយចិត្ត ។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើ​ឡើង​ដោយ​សាលា​សុខភាព​សាធា​រណៈ របស់ Harvard បាន​រក​ឃើញ​ថា កាហ្វេ​អាច​ជួយ​អោយ​មនុ​ស្សមានភាព​វិជ្ជមាន​ជា​ច្រើន​នៅ​ក្នុង​ជីវិត ។ ការ​សិក្សា​បាន​រក​ឃើញ​បន្ថែម​ទៀត ពី​ការ​ទាក់ទង​រវាង​សារជាតិ​កាហ្វេ​អ៊ី​ន និង​កម្រិត​ទាប​នៃ​ការ​ធ្វើ​អត្តឃាត ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​របស់​វា អ្នក​ត្រូវ​ផឹក​កាហ្វេ​ឲ្យ​បាន​ពី​២​ទៅ​៤​កែវ ក្នុង​មួយ​ថ្ងៃ ។ អ្នក​ក៏​អាច​ញាំ​តែ ឬ​ស៊ុ​កកូ​ឡា​ជំនួស​ឲ្យ​កាហ្វេ​ផង​ដែរ ព្រោះថា​វា​ក៏​មាន​ផ្ទុក​បរិមាណ​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​យ៉ាង​ហោច​ណាស់​ស្មើនឹង​កាហ្វេ​២​កែវ​ផង​ដែរ ។ យោង​តាម​ការ​សិក្សាការ​ធ្វើ​ដូចនេះ​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​សម្លាប់​ខ្លួន​បាន​ដល់​ទៅ​៥០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ