ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​កូ​កា​អ៊ីន​ជិត​400​គីឡូក្រាម​នៅ​ស្ថានទូត​រុ​ស្ស៊ី

6 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ការ​ស៊ើបអង្កេត​អាច​ឱ្យ​ប៉ូលិស​អា​ហ្ស​ង់​ទី​ន​ចាប់​បាន​កូ​កា​អ៊ីន​ចំនួន​៣៨៩​គីឡូក្រាម ក្នុង​អគារ​មួយ​ក្នុង​ចំណោម​អគារ​នៃ​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ ។ ពួក​អ្នកការទូត​រុ​ស្ស៊ី​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ព្រោះតែ​ប៉ូលិស​ខិលខូច​ម្នាក់​យក​គ្រឿង​បន្លំ​ដាក់​ក្នុង​បាវ​ម្សៅ​ធ្វើ​នំប៉័ង ។ រដ្ឋមន្ត្រី​មហាផ្ទៃ​អា​ហ្ស​ង់​ទី​ន លោកស្រី…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ការ​ស៊ើបអង្កេត​អាច​ឱ្យ​ប៉ូលិស​អា​ហ្ស​ង់​ទី​ន​ចាប់​បាន​កូ​កា​អ៊ីន​ចំនួន​៣៨៩​គីឡូក្រាម ក្នុង​អគារ​មួយ​ក្នុង​ចំណោម​អគារ​នៃ​ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ ។ ពួក​អ្នកការទូត​រុ​ស្ស៊ី​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ព្រោះតែ​ប៉ូលិស​ខិលខូច​ម្នាក់​យក​គ្រឿង​បន្លំ​ដាក់​ក្នុង​បាវ​ម្សៅ​ធ្វើ​នំប៉័ង ។

រដ្ឋមន្ត្រី​មហាផ្ទៃ​អា​ហ្ស​ង់​ទី​ន លោកស្រី PATRICIA BULLRICH ថ្លែង​នា​ថ្ងៃ​ទី​២២ កុម្ភៈ ថា នេះ​ជា​ក្រុម​រត់ពន្ធ​គ្រឿងញៀន​មួយ​ដែល​សាកល្បង​ប្រើ​សេវា​ការទូត​នៃ​ស្ថានទូត​រុ​ស្ស៊ី​សម្រាប់​ដឹក​ជញ្ជូន​គ្រឿងញៀន​ទៅ​កាន់​អឺរ៉ុប ។ គ្រឿងញៀន​ដែល​គេ​លាក់​ក្នុង​វ៉ា​លី​ស​១៦ ធ្លាប់​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០១៦ ដោយ​សារ​សេចក្តី​ថ្លែង​ការណ៍​របស់​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី លោក​វិក​ទ័​រ កូ​រ៉ូ​ណែ​ល​លី ក្នុង​សាលា​មួយ​ស្ថិត​ក្នុង​អគារ​មួយ​នៃ​ស្ថានទូត ។

ចាប់តាំងពី​ពេល​នោះ​មក​ការ​ស៊ើបអង្កេត​មួយ​ក៏​ចាប់​ធ្វើ ។ ក្រោយ​ការ​តាមដាន​រយៈពេល​ច្រើន​ខែ​ធ្វើ​ឡើង​រួម​គ្នា ដោយ​ប៉ូលិស​នៃ​ប្រទេស​ទាំង​២ ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​បាន​គ្រឿងញៀន​ដ៏​ច្រើន​នោះ ដែល​មាន​តម្លៃ​ដល់​ទៅ​៥០​លាន​អឺ​រ៉ូ ។ ក្នុង​រឿង​នេះ​មនុស្ស​៥​នាក់​ត្រូវ​ចាប់ខ្លួន​គឺ​២​នាក់​នៅ​អា​ហ្ស​ង់​ទី​ន និង​៣​នាក់​នៅ​រុ​ស្ស៊ី ។ ក្នុង​ចំណោម​ពួក​អ្នក​ចាប់ខ្លួន​ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ​មាន​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ចូលសញ្ជាតិ​អា​ហ្ស​ង់​ទី​ន ដែល​ចូល​បម្រើ​ប៉ូលិស​រដ្ឋធានី​អា​ហ្ស​ង់​ទី​ន​កាលពី​ឆ្នាំ​២០១៣ ។ គ្រឿងញៀន​ចាប់​បានជា​គ្រឿង​ញៀន​​សុទ្ធ​បំផុត​ដែល​ប្រហែលជា​ចង់​បញ្ជូន​ទៅ​រុ​ស្ស៊ី ឬ​អា​ល្លឺ​ម៉​ង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ