ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធដារ​ចុះ​អង្កេត​សហគ្រាស​ដើម្បី​កែ​លម្អ​បរិយាកាស​វិនិយោគ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​គាំទ្រ​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ប្រសើរ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​សហការ​ជាមួយ​សាខា​ពន្ធដារ​ខេត្ត ចាប់ផ្ដើម​ធ្វើការ​ចុះ​អនុវត្ត​ការងារ​អង្កេត​សហគ្រាស​នៅ​ខេត្តបន្ទាយមានជ័យ ​នៅ​ក្នុង​កិច្ចប្រជុំ​ស្ដី​ពី​ការ​ចុះ​អង្កេត​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​សាល​ប្រជុំ​សាលាខេត្ត លោក…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​គាំទ្រ​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ប្រសើរ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​សហការ​ជាមួយ​សាខា​ពន្ធដារ​ខេត្ត ចាប់ផ្ដើម​ធ្វើការ​ចុះ​អនុវត្ត​ការងារ​អង្កេត​សហគ្រាស​នៅ​ខេត្តបន្ទាយមានជ័យ ​នៅ​ក្នុង​កិច្ចប្រជុំ​ស្ដី​ពី​ការ​ចុះ​អង្កេត​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​សាល​ប្រជុំ​សាលាខេត្ត លោក សួន បវរ អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​អនុវត្ត​ការងារ​អង្កេត​សហគ្រាស​នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​ដើម្បី​ស្រង់​ស្ថិតិ​សហគ្រាស ក្នុង​គោលបំណង​គាំទ្រ​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ។

លោក​បញ្ជាក់​ថា ការ​ធ្វើ​អង្កេត​សហគ្រាស​នេះ គឺ​ការ​រៀបចំ​គោលនយោបាយ​លើក​ទឹក​ចិត្ត​ពន្ធ និង​ការ​ផ្សព្វផ្សាយ​ពី​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ​, ការ​ផ្តល់​សេវា​ចុះបញ្ជី និង​សេវា​ពន្ធដារ​ផ្សេង​ៗ​ទៀត​ជូន​ដល់​ម្ចាស់​សហគ្រាស និង​អាជីវកម្ម​គ្រប់​កម្រិត​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

លោក កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​អនុវត្ត​ការងារ​អង្កេត​សហគ្រាស​នៅ​ខេត្ត​នេះ គឺ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ រួម​ជា​មួយ​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត បាន​ចុះ​អនុវត្ត​ការងារ​ជ្រើសរើស​សហគ្រាស​សម្រាប់​អង្កេត ការ​បែងចែក​ភូមិសាស្ត្រ និង​សមាសភាព​ការងារ​បែងចែក​ភារកិច្ច ព្រមទាំង​ដោះស្រាយ​បញ្ហា​ក្នុង​ការងារ​អង្កេត ។

លោក​បញ្ជាក់​ថា ៖« ការងារ​អង្កេត​សហគ្រាស គឺជា​ការ​ចុះ​ស្រង់​ស្ថិតិ​សហគ្រាស​ដោយ​មាន​រូបថត​ទីតាំង និង​សាកសួរ​ព័ត៌មាន​របស់​សហគ្រាស ដូច​ជា អត្តសញ្ញាណ​សកម្ម​ភាព​អាជីវកម្ម និង​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ទៀត » ។

គួរ​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត នៅ​ឆ្នាំ​២០១៨​នេះ ខេត្តបន្ទាយមានជ័យ​មាន​ឧស្សាហកម្ម​រោងចក្រ សហគ្រាស​ធុន​តូច​និង​មធ្យម និង​សិប្បកម្ម​សរុប​ចំនួន​១.០០៣​មូលដ្ឋាន ក្នុង​នោះ​ឧស្សាហកម្ម​រោងចក្រ​មាន​១៨​មូលដ្ឋាន និង​សហគ្រាស​ធុន​តូច​និង​មធ្យម និង​សិប្បកម្ម​មាន​៩៨៥​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ