ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​សា ថា គិតតែ​រឿង​សងគុណម៉ែឪ ឯ​ស្នេហា​អត់​ប្រយោជន៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង​សួ​ស វី​សា បាន​បដិសេធ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា​នាង​គ្រោង​ចូល​រោងការ​នៅ​ចុងឆ្នាំ​២០១៨​នេះ ។ ការ​បដិសេធ​របស់​នាង​សួ​ស វិ​សា បន្ទាប់​ពី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ពី​ដំណឹង​ចូល​រោងការ​របស់​នាង​ជាមួយ​តារា​សម្តែង​លោក​ថ​មមី នៅ​ចុងឆ្នាំ​នេះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង​សួ​ស វី​សា បាន​បដិសេធ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា​នាង​គ្រោង​ចូល​រោងការ​នៅ​ចុងឆ្នាំ​២០១៨​នេះ ។

ការ​បដិសេធ​របស់​នាង​សួ​ស វិ​សា បន្ទាប់​ពី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ពី​ដំណឹង​ចូល​រោងការ​របស់​នាង​ជាមួយ​តារា​សម្តែង​លោក​ថ​មមី នៅ​ចុងឆ្នាំ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ផ្សះផ្សា​គ្នា​ឡើង​វិញ ។

សួ​ស វី​សា បាន​ចាត់​ទុក​ព័ត៌មាន​នេះ​គឺជា​រឿង​មិន​ពិត និង​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ខណៈ​ពេល​នាង និង​ក្រុម​គ្រួសារ​មិន​បានដឹង​រឿង​នេះ​ឡើយ ។

តាម​ហ្វេ​ស​ប៊ុ​ក សួ​ស វី​សា សរសេរ​ថា «​ខ្ញុំ​ចង់​សួរ​ថា ដែល ថ្មី​ៗ​នេះ បង​ៗ​ចេញ​ព័ត៌មាន​ថា​ខ្ញុំ​ពិតជា​ចូល​រោងការ​យ៉ាង​ពិតប្រាកដ​១០០% ក្នុង​រយៈពេល ឆាប់​ៗ​ខាង​មុខ​នេះ តើ​បង​ដឹង​តាម​រយៈ​ណា ? តើបង​ៗ​បាន​ជួប​ប៉ា​ម៉ាក់​ខ្ញុំ​ហើ​យ ? ឬ​ក៏ បង​ៗ​បាន​ទទួល​ធៀប​ការ​របស់ខ្ញុំ​នៅ​ក្នុង​ដៃ​ហើយ​មែន​ទេ ទើប​បានជា បង​ៗ​ច្បាស់លាស់​ហ៊ាន​ចេញ​ព័ត៌មាន​ដោយ​​​គ្មាន​ស្ទាក់​ស្ទើ​រ​អី​បន្តិច​បែប​នេះ ។ ខ្ញុំ​អាន​ហើ​យ​ហួសចិត្ត ចង់​តែ​សើច​ពេល​ឃើញ​ព័ត៌មាន​បែប​នេះ ព្រោះ​ខ្ញុំ​ជា​ម្ចាស់ខ្លួន និង​ក្រុម​គ្រួសារ​មិន​បានដឹង​អី​សូ​ម្បី​តែ​បន្តិច ។

ខ្ញុំ​មិន​ខឹង បង​ៗ​ទេ តែ​ចង់​សុំ​ចិត្ត បង​ៗ សុំ​ហើ​យ​សុំ​ទៀត សូម​ឈប់​យកឈ្មោះ​ខ្ញុំ រូប​របស់ខ្ញុំ​ទៅ​ចុះ​ផ្គូរ​ផ្គង​ស្នេហា​ជាមួយ​អ្នក​នេះ ជាមួយ​អ្នក​នោះ​ទៀត​ទៅ ព្រោះ​ក្រុម​គ្រួសារ​ខ្ញុំ​ឃើញ​​​ព័ត៌មាន​នេះ​ ហើយ​ពួក​គាត់​មិន​សប្បាយចិត្ត​ទេ ហើ​យ​ខ្ញុំ​ក៏​គ្មាន​ពេល​មក​គិត​រឿង​ស្នេហា​​អត់​ប្រយោជន៍​ជាមួយ​បុរស​ណា​ដែរ ព្រោះ​ខ្ញុំ​រវល់​ណាស់ ខ្ញុំ​ត្រូវ​ធ្វើ​ការ​រក​ស៊ី សងគុណ​ម៉ែ​ឪ​ខ្ញុំ​សិន បើ​ខ្ញុំ​យក​គឺ​យកប្តី​តែ​ម្តង ហើយ​កុំ​បារម្ភ នាង​ខ្ញុំ​គឺជា​មនុស្ស​របស់​មហាជន អ៊ីចឹ​ង​ថ្ងៃក្រោយ ដល់​ពេល​ដែល​ខ្ញុំ​រកបាន​បុរស​ល្អ​ម្នាក់​មក​ធ្វើ​ជា​គូ​អនាគត​នោះ​ខ្ញុំ​នឹង​ប្រកាស​ភ្លាម ខ្ញុំ​មិន​លាក់​ទេ ហើយ​ខ្ញុំ​សន្យា​ថា​នឹង​អ​ញ្ជើ​ញ បង​ៗ​គ្រប់​បណ្តាសារ​ព័ត៌មាន​ទាំង​អស់​មក​ចូលរួម​ជា​ភ្ញៀវ​ក​ត្តិ​យស​ក្នុង​កម្មវិធី​ខ្ញុំ​ទៀត​ផង ​ដើ​ម្បី​ឲ្យ​អស់​សង្ស័យ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ